LibreOffice 7.6 Help
អ្នកអាចបញ្ជាក់ការកំណត់ សម្រាប់រត់ការបញ្ចាំងស្លាយមួយក្នុង បញ្ចាំងស្លាយ - កំណត់ការបញ្ចាំងស្លាយ ។
បញ្ជាក់ថាតើ ការបញ្ចាំងស្លាយចាប់ផ្ដើមដោយស្លាយបច្ចុប្បន្ន ឬដោយស្លាយដំបូងនៅលើ LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice Impress - ទូទៅ ។
ដើម្បីចាប់ផ្តើមបញ្ចាំងស្លាយមួយ ធ្វើមួយក្នុងចំណោមខាងក្រោម ៖
ចុចរូបតំណាង បញ្ចាំងស្លាយ លើរបារឧបករណ៍ ការបង្ហាញ ។
ចុចកណ្តុរស្តាំលើស្លាយមួយ ក្នុងទិដ្ឋភាព ធម្មតា ហើយជ្រើស បញ្ចាំងស្លាយ ។
ចុច F5 ។
នៅក្នុងវីនដូ ចុចកណ្តុរស្តាំលើឯកសារ *.sxi ឬ *.odp ក្នុងកម្មវិធីវីនដូ Explorer ហើយបន្ទាប់មកជ្រើស បង្ហាញ ។