LibreOffice 24.8 Help
បង្កើតការចម្លងមួយ ឬច្រើនរបស់វត្ថុដែលបានជ្រើស ។
បញ្ចូលចំនួនចម្លងដែលអ្នកចង់បង្កើត ។
បញ្ចូលទទឹង និងតម្លៃកម្ពស់របស់វត្ថុដែលបានជ្រើសនៅក្នុងប្រអប់ អ័ក្ស Xនិង អ័ក្ស Yរៀងខ្លួន ព្រមទាំងបំពេញពណ៌របស់វត្ថុនៅក្នុងប្រអប់ចាប់ផ្ដើម ។ មុំបង្វិលរបស់វត្ថុដែលបានជ្រើសមិនត្រូវបានបញ្ចូលទេ ។
កំណត់ទីតាំង និង ការបង្វិលនៃវត្ថុច្បាប់ចម្លងដោយគោរពតាមវត្ថុដែលបានជ្រើស ។
បញ្ចូលចម្ងាយផ្ដេករវាងចំណុចកណ្ដាលវត្ថុដែលបានជ្រើស និងវត្ថុស្ទួន ។ តម្លៃវិជ្ជមានប្ដូរវត្ថុស្ទួនទៅខាងស្ដាំ ហើយតម្លៃអវិជ្ជមានប្ដូរវត្ថុស្ទួនទៅខាងឆ្វេង ។
បញ្ចូលចម្ងាយបញ្ឈររវាងចំណុចកណ្ដាលរបស់វត្ថុដែលបានជ្រើស និងវត្ថុស្ទួន ។ តម្លៃវិជ្ជមានប្ដូរវត្ថុស្ទួនចុះក្រោម ហើយតម្លៃអវិជ្ជមានប្ដូរវត្ថុស្ទួនឡើងលើ ។
បញ្ចូលមុំ (០ ដល់ ៣៥៩ អង្សារ) ដែលអ្នកចង់បង្វិលវត្ថុស្ទួន ។ តម្លៃវិជ្ជមានបង្វិលវត្ថុស្ទួនតាមទិសស្របទ្រនិចនាឡិកា ហើយតម្លៃអវិជ្ជមានបង្វិលតាមទិសច្រាសទ្រនិចនាឡិកា ។
កំណត់ទំហំនៃច្បាប់ចម្លងនៃវត្ថុមួយ ។
បញ្ចូលចំនួនសរុប ដែលអ្នកចង់ពង្រីក ឬកាត់បន្ថយទទឹងរបស់វត្ថុស្ទួន ។
បញ្ចូលចំនួនសរុប ដែលអ្នកចង់ពង្រីក ឬកាត់បន្ថយកម្ពស់របស់វត្ថុដែលស្ទួន ។
កំណត់ពណ៌សម្រាប់វត្ថុដែលបានជ្រើស និង វត្ថុច្បាប់ចម្លង ។ ប្រសិនអ្នកបង្កើតច្បាប់ច្រើនជាងមួយ ពណ៌ទាំងនេះ កំណត់ចំណុចចាប់ផ្តើម និង ចុងបញ្ចប់នៃជម្រាលពណ៌មួយ ។
ជ្រើសពណ៌សម្រាប់វត្ថុដែលបានជ្រើស ។
ជ្រើសពណ៌សម្រាប់វត្ថុស្ទួន ។ ប្រសិនបើអ្នកកំពុងបង្កើតច្បាប់ចម្លងច្រើនជាងមួយ ពណ៌នេះត្រូវបានអនុវត្តទៅច្បាប់ចម្លងចុងក្រោយ ។