LibreOffice 24.8 Help
អ្នកអាចប្រើប្រអប់នេះ ដើម្បីបញ្ចូលប៉ារ៉ាម៉ែត្រចាប់ផ្តើមស្រេចចិត្តសម្រាប់ Java runtime environment (JRE) ។ ការកំណត់ដែលអ្នកបញ្ជាក់ក្នុងប្រអប់នេះ មានសុពលភាពសម្រាប់ JRE ណាមួយដែលអ្នកចាប់ផ្តើម ។
បញ្ចូលប៉ារ៉ាម៉ែត្រចាប់ផ្តើមមួយសម្រាប់ JRE មួយតាមដែលអ្នកចង់ លើបន្ទាត់ពាក្យបញ្ជាមួយ ។ ចុចផ្តល់តម្លៃ ដើម្បីបន្ថែមប៉ារ៉ាម៉ែត្រទៅបញ្ជីនៃប៉ារ៉ាម៉ែត្រចាប់ផ្តើមដែលមាន ។
កុំប្រើតួអក្សរគេច ឬ សម្រង់ក្នុងឈ្មោះផ្លូវ ។
ឧទាហរណ៍ ដើម្បីចង្អុលលក្ខណសម្បត្តិប្រព័ន្ធ "myprop" ទៅថតមួយ បញ្ចូលប៉ារ៉ាម៉ែត្រខាងក្រោម ៖
-Dmyprop=c:\\program files\\java
ដើម្បីធ្វើឲ្យការបំបាត់កំហុសប្រើបានក្នុង JRE មួយ សូមបញ្ចូលប៉ារ៉ាម៉ែត្រខាងក្រោម ៖
-Xdebug
-Xrunjdwp:transport=dt_socket,server=y,address=8000
ការផ្លាស់ប្តូរទាំងនេះមានប្រសិទ្ធភាពបន្ទាប់ពីអ្នកចាប់ផ្តើម LibreOffice ឡើងវិញ ។
រាយប៉ារ៉ាម៉ែត្រចាប់ផ្តើម JRE ដែលបានផ្តល់តម្លៃ ។ ដើម្បីយកប៉ារ៉ាម៉ែត្រចាប់ផ្តើមចេញ ជ្រើសប៉ារ៉ាម៉ែត្រ ហើយបន្ទាប់មកចុច យកចេញ ។
បន្ថែមប៉ារ៉ាម៉ែត្រចាប់ផ្តើម JRE បច្ចុប្បន្នទៅបញ្ជី ។
Opens a dialog where the selected JRE start parameter can be edited.
លុបប៉ារ៉ាម៉ែត្រចាប់ផ្តើម JRE ដែលបានជ្រើស ។