ប្លង់​អត្ថបទ​ស្មុគ្រស្មាញ

កំណត់​ជម្រើស​សម្រាប់​ឯកសារ​ជាមួយ​ប្លង់​អត្ថបទ​ស្មុគ្រស្មាញ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose - Languages and Locales - General - Complex Text Layout.


Options CTL Dialog Image

ភាសា​ប្រើ​ប្លង់​អត្ថបទ​ស្មុគ្រស្មាញ

​ពិនិត្យ​មើល​​​ជា​​បន្ត​​បន្ទាប់

ក្នុង​ភាសា​ដូចជា ភាសា​ថៃ ច្បាប់​បញ្ជាក់​​ថា​តួ​អក្សរ​ពិត​ប្រាកដ​​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ជាប់​តួ​អក្សរ​ផ្សេង​ទៀត ។ បើ​ពិនិត្យ​ព័ត៌មាន​បញ្ចូល​ត​គ្នា​ (SIC) ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រើ​បាន នោះ LibreOffice នឹង​មិន​អនុញ្ញាត​ឲ្យ​តួ​អក្សរ​មួយ​នៅ​ជាប់​តួ​អក្សរ​ផ្សេង​ទៀត​ឡើយ បើ​នេះ​ត្រូវ​បាន​ហាមឃាត់​ដោយ​តម្លៃ​មួយ ។

ប្រើ​ការ​ពិនិត្យមើល​ជា​បន្ត​បន្ទាប់

បើក​ការ​ពិនិត្យ​ព័ត៌មាន​បញ្ចូល​លំដាប់​សម្រាប់​ភាសា​ដូចជា​ថៃ។

ត្រូវ​បាន​ដាក់​កម្រិត

ការពារ​ការ​បោះពុម្ព​បន្សំ​តួអក្សរ​ដែល​ហាមឃាត់។

​វត្ថុ​​​​បញ្ជា​ទស្សន៍​ទ្រនិច

ជ្រើស​ប្រភេទ​ចលនា​ទស្សន៍​ទ្រនិច​អត្ថបទ និង ជម្រើស​អត្ថបទ​សម្រាប់​អត្ថបទ​លាយ​គ្នា (ទិស​អត្ថបទ​ស្តាំ​ទៅ​ឆ្វេង បាន​លាយ​ជាមួយ ឆ្វេង​ទៅ​ស្តាំ) ។

តក្កវិជ្ជា

ចុច​គ្រាប់​ចុច​ព្រួញ​ស្ដាំ​ផ្លាស់ទី​ទស្សន៍​ទ្រនិច​អត្ថបទ​ទៅ​ចុង​បញ្ចប់​នៃ​អត្ថបទ​បច្ចុប្បន្ន ។ ចុច​គ្រាប់​ចុច​ព្រួញ​ឆ្វេង​ផ្លាស់ទី​ទស្សន៍​ទ្រនិច​អត្ថបទ​ទៅ​ចុច​ចាប់​ផ្ដើម​នៃ​អត្ថបទ​បច្ចុប្បន្ន ។

នៃ​ចក្ខុ

ចុច​គ្រាប់​ចុច​ព្រួញ​ស្ដាំ​ផ្លាស់ទី​ទស្សន៍​ទ្រនិច​អត្ថបទ​ក្នុង​ទិស​ស្ដាំ​ដៃ ។ ការ​ចុច​គ្រាប់​ចុច​ខាង​ឆ្វេង​ផ្លាស់ទី​ទស្សន៍​ទ្រនិច​ក្នុង​ទិស​ឆ្វេង​ដៃ ។

ជម្រើស​ទូទៅ

តួលេខ (តែ​ក្នុង​អត្ថបទ)

ជ្រើស​ប្រភេទ​តួលេខ​ដែល​ប្រើ​ក្នុង​អត្ថបទ អត្ថបទ​ក្នុង​វត្ថុ វាល​ និង វត្ថុ​បញ្ជា ក្នុង​ម៉ូឌុល LibreOffice ទាំងអស់ ។ មាន​តែ​មាតិកា​ក្រឡា​នៃ LibreOffice Calc ប៉ុណ្ណោះ​ដែល​មិន​ត្រូវ​បាន​ជះ​ឥទ្ធិពល ។

ការ​កំណត់​នេះ​មិន​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ឯកសារ​ទេ ប៉ុន្តែ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ការ​កំណត់​រចនា​សម្ព័ន្ធ LibreOffice ។

Please support us!