LibreOffice 25.2 Help
កំណត់ការកំណត់លំនាំដើមមុទ្ទវិទ្យា សម្រាប់អត្ថបទភាសាអាស៊ី ។
កំណត់ការកំណត់លំនាំដើម សម្រាប់ការសម្រួលចន្លោះតួអក្សររវាងតួអក្សរនីមួយៗ ។
បញ្ជាក់ថាការសម្រួលចន្លោះអក្សរគឺអនុវត្តចំពោះអត្ថបទលោកខាងលិចតែប៉ុណ្ណោះ។
បញ្ជាក់ថាការសម្រួលចន្លោះអក្សរគឺអនុវត្តចំពោះទាំងអត្ថបទលោកខាងលិច និងការដាក់វណ្ណយុត្តអាស៊ី។
កំណត់ការកំណត់លំនាំដើម សម្រាប់គម្លាតតួអក្សរក្នុងអត្ថបទអាស៊ី ក្រឡា និង វត្ថុគំនូរ ។
បញ្ជាក់ថានឹងគ្មានការបង្ហាប់ណាមួយកើតឡើងឡើយ។
បញ្ជាក់ថាមានតែការដាក់វណ្ណយុត្តប៉ុណ្ណោះដែលនឹងត្រូវបានបង្ហាប់។
បញ្ជាក់ថាការដាក់វណ្ណយុត្ត និងភាសាជប៉ុន Kana នឹងត្រូវបានបង្ហាប់។
កំណត់ការកំណត់លំនាំដើមសម្រាប់តួអក្សរដំបូងនិងចុងក្រោយ ។ នៅក្នុងប្រអប់ដែលលេចឡើងនៅពេលអ្នកជ្រើស ទ្រង់ទ្រាយ -ការតម្រៀបអក្សរអាស៊ាន អ្នកអាចបញ្ជាក់ថាតើបញ្ជីនៃតួអក្សរដែលហាមឃាត់អនុវត្តទៅកាន់តួអក្សរទាំងនោះនៅពេលចាប់ផ្ដើមឬចុងបញ្ចប់នៃបន្ទាត់ក្នុងប្រយោគ ។
បញ្ជាក់តួអក្សរដែលចង់កំណត់សម្រាប់តួអក្សរដើម និងតួអក្សរចុង។
ពេលអ្នកធីក លំនាំដើម, ប្រអប់អត្ថបទពីរខាងក្រោមនឹងត្រូវបានបំពេញដោយតួអក្សរលំនាំដើមសម្រាប់ភាសាដែលបានជ្រើស៖
បញ្ជាក់តួអក្សរដែលមិនគួរបង្ហាញតែឯងនៅដើមបន្ទាត់។ បើតួអក្សរដែលវាយនៅទីនេះត្រូវបានកំណត់ទីតាំងនៅដើមបន្ទាត់បន្ទាប់ពីចុះបន្ទាត់ នោះវានឹងត្រូវបានផ្លាស់ទីដោយស្វ័យប្រវត្តិទៅចុងរបស់បន្ទាត់មុន។ ឧទាហរណ៍ សញ្ញាឧទានគឺមិនដែលនៅដើមបន្ទាត់ទេ ព្រោះវាជាផ្នែកនៃបញ្ជី មិននៅដើមបន្ទាត់ ។
បញ្ជាក់តួអក្សរដែលមិនគួរបង្ហាញតែឯងនៅដើមបន្ទាត់។ បើតួអក្សរដែលវាយនៅទីនេះត្រូវបានកំណត់ទីតាំងនៅដើមបន្ទាត់បន្ទាប់ពីចុះបន្ទាត់ នោះវានឹងត្រូវបានផ្លាស់ទីដោយស្វ័យប្រវត្តិទៅចុងរបស់បន្ទាត់មុន។ ឧទាហរណ៍ សញ្ញារូបិយប័ណ្ណគឺតែងតែនៅមុខចំនួន មិនដែលនៅចុងបន្ទាត់ទេ ព្រោះវាជាផ្នែកនៃបញ្ជី មិននៅចុងបន្ទាត់ ។