LibreOffice 25.2 Help
បញ្ជាក់ការកំណត់បោះពុម្ពជាមួយឯកសារគំនូរ ឬបង្ហាញ។
កំណត់ធាតុបន្ថែមដើម្បីបោះពុម្ពលើរឹមទំព័រ ។
បញ្ជាក់ថាតើត្រូវបោះពុម្ពឈ្មោះទំព័រដែរឬទេ។
បញ្ជាក់ថាតើត្រូវបោះពុម្ពកាលបរិច្ឆេទបច្ចុប្បន្នដែរទេ។
បញ្ជាក់ថាតើត្រូវបោះពុម្ពពេលវេលាបច្ចុប្បន្នដែរឬទេ។
បញ្ជាក់ថាតើត្រូវបោះពុម្ពទំព័រដែលបានលាក់បច្ចុប្បន្ននៅក្នុងបទបង្ហាញដែរឬទេ។
See also Printing in Black and White.
បញ្ជាក់ថាអ្នកចង់បោះពុម្ពដោយពណ៌ដើម។
បញ្ជាក់ថាអ្នកចង់បោះពុម្ពពណ៌ក្នុងមាត្រដ្ឋានប្រផេះ។
បញ្ជាក់ថាអ្នកចង់បោះពុម្ពឯកសារក្នុងពណ៌ស ខ្មៅ។
កំណត់ជម្រើសបន្ថែមសម្រាប់បោះពុម្ពទំព័រ ។
បញ្ជាក់ថាអ្នកមិនចង់ធ្វើមាត្រដ្ឋានទំព័រទេ នៅពេលបោះពុម្ព។
បញ្ជាក់ថាតើត្រូវបន្ថយមាត្រដ្ឋានវត្ថុដែលធំជាងរឹមម៉ាស៊ីនបោះពុម្ពបច្ចុប្បន្នដែរឬទេ ធ្វើដូចនេះវានឹងត្រូវជាមួយក្រដាសនៅក្នុងម៉ាស៊ីនបោះពុម្ព។
បញ្ជាក់ថាទំព័រត្រូវបានបោះពុម្ពក្នុងទ្រង់ទ្រាយប្រក់ក្បឿង។ បើទំព័រ ឬស្លាយតូចជាងក្រដាស ស្លាយ ឬទំព័រមួយចំនួននឹងត្រូវបានបោះពុម្ពនៅលើទំព័រតែមួយ។
ជ្រើសជម្រើស ប័ណ្ណផ្សាយពាណិជ្ជកម្ម ដើម្បីបោះពុម្ពឯកសារក្នុងទ្រង់ទ្រាយប័ណ្ណផ្សាយពាណិជ្ជកម្ម។ អ្នកក៏អាចកំណត់ផងដែរថាតើអ្នកចង់បោះពុម្ពប័ណ្ណផ្សាយពាណិជ្ជកម្មទាំងសងខាងឬយ៉ាងណា។
ជ្រើស ពុម្ពអក្សរ ដើម្បីបោះពុម្ពពុម្ពអក្សរប័ណ្ណផ្សាយពាណិជ្ជកម្ម។
ជ្រើស ខ្នង ដើម្បីបោះពុម្ពខ្នងរបស់ប័ណ្ណផ្សាយពាណិជ្ជកម្ម។
កំណត់ថាថាសក្រដាសដែលត្រូវប្រើគឺថាសដែលបានកំណត់នៅក្នុងការកំណត់ម៉ាស៊ីនបោះពុម្ព។