LibreOffice 25.2 Help
បញ្ជីកំណត់ដោយអ្នកប្រើទាំងអស់ត្រូវបានបង្ហាញនៅក្នុងប្រអប់ បញ្ជីតម្រៀប ។ អ្នកក៏អាចកំណត់ និងកែសម្រួលបញ្ជីផ្ទាល់ខ្លួនរបស់អ្នកបានផងដែរ។ មានតែអត្ថបទប៉ុណ្ណោះដែលត្រូវបានប្រើជាបញ្ជីតម្រៀប មិនមែនលេខទេ។
បង្ហាញបញ្ជីដែលមានទាំងអស់។ បញ្ជីនេះអាចត្រូវបានជ្រើសសម្រាប់កែសម្រួល។
បង្ហាញមាតិកាបញ្ជីដែលបានជ្រើសបច្ចុប្បន្ន។ មាតិកានេះអាចកែសម្រួលបាន។
កំណត់សៀវភៅបញ្ជី និងក្រឡាដើម្បីចម្លង និងរួមបញ្ចូលវាទៅក្នុងប្រអប់ បញ្ជី ជួរដែលបានជ្រើសបច្ចុប្បន្ននៅក្នុងសៀវភៅបញ្ជីគឺជាលំនាំដើម។
ចម្លងមាតិកាក្រឡានៅក្នុងប្រអប់ ចម្លងបញ្ជីពី ។ បើអ្នកជ្រើសសេចក្ដីយោងដែលពាក់ព័ន្ធជាមួយជួរដេក និងជួរឈរ នោះប្រអប់ ចម្លងបញ្ជី នឹងលេចឡើងបន្ទាប់ពីចុចប៊ូតុង។ អ្នកអាចប្រើប្រអប់នេះដើម្បីកំណត់ ថាតើសេចក្ដីយោងត្រូវបានបម្លែងដើម្បីតម្រៀបបញ្ជីតាមជួរដេក ឬជួរឈរ។
បញ្ចូលមាតិកាបញ្ជីថ្មីទៅក្នុងប្រអប់ ធាតុបញ្ចូល ។ ប៊ូតុងនេះនឹងប្ដូរពី ថ្មី ទៅ លុបចោល ដែលអនុញ្ញាតឲ្យអ្នកលុបបញ្ជីថ្មី។
បន្ថែមបញ្ជីថ្មីទៅក្នុងប្រអប់ បញ្ជី ។ បើអ្នកចង់កែសម្រួលបញ្ជីនេះនៅក្នុងប្រអប់ ធាតុបញ្ចូល ប៊ូតុងនេះនឹងប្ដូរពី បន្ថែម ទៅ កែប្រែ ដែលអនុញ្ញាតឲ្យអ្នករួមបញ្ចូលបញ្ជីដែលបានកែប្រែថ្មីៗ។