LibreOffice 7.5 Help
កំណត់ថាតើត្រូវបង្ហាញធាតុណាមួយនៃបង្អួចមេរបស់ LibreOffice Calc ។ អ្នកអាចបង្ហាញ ឬលាក់ការរំលេចតម្លៃនៅក្នុងតារាងបាន។
បញ្ជាក់តើបន្ទាត់ណាមួយត្រូវបានបង្ហាញ ។
Specifies when grid lines will be displayed. Default is to display grid lines only on cells that do not have a background color. You can choose to also display grid lines on cells with background color, or to hide them. For printing, choose Format - Page Style - Sheet and mark the Grid check box.
បញ្ជាក់ពណ៌សម្រាប់បន្ទាត់ក្រឡាចត្រង្គនៅក្នុងឯកសារបច្ចុប្បន្ន។ ដើម្បីមើលបន្ទាត់ក្រឡាចត្រង្គដែលបានរក្សាទុកក្នុងឯកសារ សូមចូលទៅ , នៅក្រោម - LibreOffice - រូបរាងគ្រោងការណ៍ រកមើលពាក្យ សៀវភៅបញ្ជី - បន្ទាត់ក្រឡាចត្រង្គ កំណត់ពណ៌ទៅ "ស្វ័យប្រវត្តិ" ។
បញ្ជាក់ថាតើត្រូវបង្ហាញការបំបែកទំព័រជាមួយផ្ទៃបោះពុម្ពដែលបានកំណត់ដែរឬទេ។
បញ្ជាក់ថាតើត្រូវបង្ហាញមគ្គុទ្ទេសក៍ដែរឬទេ ពេលផ្លាស់ទីគំនូរ ស៊ុម ក្រាហ្វិក និងវត្ថុផ្សេងទៀត។ មគ្គុទ្ទេសក៍ទាំងនេះជួយអ្នកក្នុងការតម្រឹមវត្ថុ។
ជ្រើសជម្រើសជាច្រើនសម្រាប់បង្ហាញអេក្រង់ ។
បញ្ជាក់ថាតើត្រូវបង្ហាញរូបមន្តជំនួសឲ្យលទ្ធផលនៅក្នុងក្រឡាដែរឬទេ។
បញ្ជាក់ថាតើត្រូវបង្ហាញចំនួនដែលមានតម្លៃ ០ ដែរឬទេ។
បញ្ជាក់ថាចតុកោណតូចនៅជ្រុងស្ដាំខាងលើនៃក្រឡាបង្ហាញពីមតិយោបល់ដែលមាន។ មតិយោបល់នឹងបង្ហាញតែនៅពេលណាដែលអ្នកបើកព័ត៌មានជំនួយប៉ុណ្ណោះ តាមរយៈ LibreOffice - ទូទៅ នៅក្នុងប្រអប់ជម្រើស។
ដើម្បីបង្ហាញមតិយោបល់អចិន្ត្រៃយ៍ ជ្រើសពាក្យបញ្ជា បង្ហាញមតិយោបល់ ពីម៉ឺនុយបរិបទរបស់ក្រឡា ។
អ្នកអាចវាយ និងកែសម្រួលមតិយោបល់ដោយប្រើពាក្យបញ្ជា បញ្ចូល - មិតយោបល់ ។ មតិយោបល់ដែលត្រូវបានបង្ហាញជាអចិន្ត្រៃយ៍អាចត្រូវបានកែសម្រួលដោយចុចលើប្រអប់មតិយោបល់ ។ ចុចកម្មវិធីរុករក ហើយក្រោមធាតុមតិយោបល់ អ្នកអាចមើលមតិយោបល់ទាំងអស់ក្នុងឯកសារបច្ចុប្បន្ន ។ ចុចទ្វេដងលើមតិយោបល់ក្នុងកម្មវិធីរុករក ទស្សន៍ទ្រនិចនឹងលោតទៅក្រឡាដែលទាក់ទងដែលមានមតិយោបល់ ។
ធីកប្រអប់ រំលេចតម្លៃ ដើម្បីបង្ហាញមាតិកាក្រឡានៅក្នុងពណ៌ផ្សេងគ្នា អាស្រ័យតាមប្រភេទ។ ក្រឡាអត្ថបទត្រូវបានធ្វើទ្រង់ទ្រាយពណ៌ខ្មៅ រូបមន្តពណ៌បៃតង ក្រឡាលេខពណ៌ខៀវ និងក្រឡាការពារត្រូវបានបង្ហាញផ្ទៃខាងក្រោយជាពណ៌ប្រផេះស្រាល គ្មានបញ្ហាទេ ព្រោះការបង្ហាញរបស់វាគឺត្រូវបានធ្វើទ្រង់ទ្រាយ។
នៅពេលពាក្យបញ្ជានេះសកម្ម ពណ៌ណាមួយដែលបានផ្តល់ក្នុងឯកសារនឹងមិនត្រូវបានបង្ហាញទេ រហូតដល់មុខងារត្រូវបានធ្វើឲ្យអសកម្ម ។
បញ្ជាក់ថាតើត្រូវបង្ហាញរូបតំណាងយុថ្កាដែរឬទេ ពេលបានជ្រើសវត្ថុបញ្ចូលដូចជាក្រាហ្វិក។
បើក្រឡាមានអត្ថបទវែងជាងទទឹងក្រឡា អត្ថបទនឹងត្រូវបានបង្ហាញពីលើក្រឡាទំនេរដែលនៅជិតគ្នាក្នុងជួរដេកដូចគ្នា។ បើក្រឡាដែលនៅជិតគ្នានោះមិនទំនេរទេ វានឹងបង្ហាញរូបត្រីកោណតូចមួយនៅលើស៊ុមក្រឡាបញ្ជាក់ថាមានអត្ថបទបន្ត។
បញ្ជាក់ថាសេចក្ដីយោងនីមួយៗត្រូវបានរំលេចជាពណ៌នៅក្នុងរូបមន្ត។ ជួរក្រឡាក៏ព័ទ្ធជុំវិញដោយស៊ុមពណ៌ដែរ នៅពេលណាដែលសេចក្ដីយោងក្រឡាត្រូវបានជ្រើសសម្រាប់កែសម្រួល។
កំណត់ថាតើ ត្រូវបង្ហាញ ឬលាក់វត្ថុសម្រាប់ក្រុមវត្ថុដែលមានបីវត្ថុ ។
កំណត់ថាតើត្រូវបង្ហាញ ឬលាក់វត្ថុ និងក្រាហ្វិក។
កំណត់ថាតើត្រូវបង្ហាញ ឬលាក់គំនូសតាងនៅក្នុងឯកសាររបស់អ្នក។
កំណត់ថាតើត្រូវបង្ហាញ ឬលាក់វត្ថុគំនូរនៅក្នុងឯកសាររបស់អ្នក។
ប្រសិនបើគូសធីក សន្លឹកត្រូវបានបង្ហាញដោយកត្តាពង្រីកដូចគ្នា ។ ប្រសិនបើមិនបានគូសធីកទេ សន្លឹកនីមួយៗអាចមានកត្តាពង្រីកផ្ទាល់របស់វា ។
បញ្ជាក់ថាតើធាតុជំនួយ ខ្លះនឹង ឬ នឹងមិនលេចឡើងក្នុងតារាង ។
បញ្ជាក់ថាតើត្រូវបង្ហាញក្បាលជួរដេក និងជួរឈរដែរឬទេ។
បញ្ជាក់ថាតើត្រូវបង្ហាញរបាររមូរបញ្ឈរនៅខាងស្ដាំបង្អួចឯកសារដែរឬទេ។
បញ្ជាក់ថាតើត្រូវបង្ហាញរបាររមូរបញ្ឈរនៅខាងស្ដាំបង្អួចឯកសារដែរឬទេ។
បញ្ជាក់ថាតើត្រូវបង្ហាញផ្ទាំងសន្លឹកនៅបាតឯកសារសន្លឹកកិច្ចការដែរឬទេ។ បើប្រអប់នេះមិនធីកទេ អ្នកនឹងអាចប្ដូរបានតែរវាងសន្លឹកតាម ប៉ុណ្ណោះ។ ចងចាំថាវានឹងមានគ្រាប់រំកិលមួយនៅរវាងរបាររមូរផ្ដេក និងផ្ទាំងសន្លឹកដែលអាចត្រូវបានបញ្ជូនទៅចុង។
បើអ្នកបានកំណត់ និមិត្តសញ្ញាគ្រោង នឹងបញ្ជាក់ថាតើត្រូវបង្ហាញនិមិត្តសញ្ញាគ្រោងនៅលើស៊ុមសន្លឹកដែរឬទេ។ ជម្រើស