LibreOffice 25.2 Help
ម៉ាស៊ីនបម្រើប្រូកស៊ី សម្រាប់ចូលដំណើរការអ៊ីនធឺណិតអាចត្រូវបានដំឡើងដោយដៃតាមត្រូវការ ។
កំណត់ការកំណត់សម្រាប់ ម៉ាស៊ីនបម្រើប្រូកស៊ី ។
បញ្ជាក់ប្រភេទនៃការកំណត់ប្រូកស៊ី ។
កំណត់អាសយដ្ឋានអ៊ីនធឺណិត ដោយគ្មានម៉ាស៊ីនបម្រើប្រូកស៊ី ។ អនុញ្ញាតឲ្យអ្នកដំឡើងការតភ្ជាប់ដោយផ្ទាល់លើកុំព្យូទ័ររបស់អ្នក ទៅអ្នកផ្តល់អ៊ីនធឺណិត ដែលមិនប្រើប្រូកស៊ី ។
អាចឲ្យអ្នកបញ្ចូលម៉ាស៊ីនបម្រើប្រូកស៊ីដោយដៃ ។ បញ្ជាក់ម៉ាស៊ីនបម្រើប្រូកស៊ី ដោយមានការអនុញ្ញាតពីសេវាអ៊ីនធឺណិតរបស់អ្នក ។ សួរអ្នកគ្រប់គ្រងប្រព័ន្ធរបស់អ្នក សម្រាប់ប្រូកស៊ី និង ច្រកដើម្បីបញ្ចូល ។
វាយបញ្ចូលឈ្មោះម៉ាស៊ីនបម្រើដោយមិនមានបុព្វបទពិធីការ ។ ឧទាហរណ៍ វាយ www.example.com មិនមែន http://www.example.com ទេ ។
នៅប្រព័ន្ធលើវីនដូ ឬ យូនីកដែលប្រើ GNOME ឬ KDE ជម្រើសនេះប្រាប់ LibreOffice ឲ្យប្រើការកំណត់ប្រព័ន្ធ។ អ្នកត្រូវតែចាប់ផ្ដើម LibreOffice សម្រាប់ចាប់ផ្ដើមការកំណត់នេះ ។
វាយបញ្ចូលឈ្មោះម៉ាស៊ីនបម្រើប្រូកស៊ីសម្រាប់ HTTP ។ វាយច្រកក្នុងវាលនៅខាងស្តាំដៃ ។
វាយបញ្ចូលឈ្មោះម៉ាស៊ីនបម្រើប្រូកស៊ីសម្រាប់ HTTPS ។ វាយបញ្ចូលច្រកនៅក្នុងវាលខាងស្ដាំដៃ ។
បញ្ជាក់ឈ្មោះម៉ាស៊ីនបម្រើ ដែលមិនទាមទារម៉ាស៊ីនបម្រើប្រូកស៊ីណាមួយ ដោយបំបែកដោយសញ្ញាចំណុចក្បៀស (;) ។ ឧទាហរណ៍ ទាំងនេះជាម៉ាស៊ីនបម្រើដែលបានកំណត់អាសយដ្ឋានក្នុងបណ្តាញមូលដ្ឋានរបស់អ្នក និង ម៉ាស៊ីនបម្រើដែលប្រើសម្រាប់លំហូរទិន្នន័យវីដេអូ និង សំឡេង ។
អ្នកក៏អាចប្រើកន្លែងដាក់សម្រាប់ឈ្មោះនៃកុំព្យូទ័រ និងដែន ។ ឧទាហរណ៍ វាយ *.sun.com ដើម្បីកំណត់អាសយដ្ឋានកុំព្យូទ័រទាំងអស់ក្នុងដែន sun.com ដោយគ្មានប្រូកស៊ី ។
Type the port for the corresponding proxy server. The maximum value of a port number is fixed at 65535.