កែសម្រួល​ម៉ូឌុល

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose - Languages and Locales - Writing Aids,
in the Available language modules list, select one of the language modules and then click Edit.


ជម្រើស

បញ្ជាក់​ភាសា និង ម៉ូឌុល​រង​អក្ខរា​វិរុទ្ធ ការ​ដាក់​សហ​សញ្ញា និង កម្រងវេវចនសព្ទ​​ដែល​មាន សម្រាប់​ម៉ូឌុល​ដែល​បាន​ជ្រើស ។ អ្នក​អាច​រៀបចំ​ម៉ូឌុល​រង​តាម​អាទិភាព ។

  1. ជ្រើស​ភាសា​ពី​បញ្ជី ភាសា ។

  2. សម្គាល់​ម៉ូឌុល​ទាំងអស់​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម សម្រាប់​ភាសា​នៅ​ក្រោម​ក្បាល អក្ខរា​វិរុទ្ធ ការ​ដាក់​សហ​សញ្ញា និង កម្រងវេវចនសព្ទ ។

  3. ដរាប​ណា​អ្នក​មាន​ម៉ូឌុល​រង​ច្រើន​ជាង​មួយ ដែល​មាន​សម្រាប់​តំប​ន់​មួយ ម៉ូឌុល​រង​សម្រាប់​អក្ខរា​វិរុទ្ធ និង កម្រង​វេវចនសព្ទ​ត្រូវ​បាន​ដំណើរ​ការ​តាម​លំដាប់​ដែល​ពួក​វា​ត្រូវ​បាន​រាយ ។ អ្នក​អាច​ប្តូរ​លំដាប់​ដោយ​ប្រើ​ប៊ូតុង ផ្លាស់ទី​ឡើង​លើ និង ផ្លាស់ទី​ចុះ​ក្រោម ។

  4. មាន​តែ​ម៉ូឌុល​រង​មួយ​ប៉ុណ្ណោះ ដែល​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​ក្នុង​ការ​ដាក់​សហ​សញ្ញា ។

ភាសា

បញ្ជាក់​​ភាសា​របស់​ម៉ូឌុល ។

សម្រាប់​វាល​​ជម្រើស​ភាសា​ទាំងអស់​ក្នុង LibreOffice ខាង​ក្រោម​នឹង​អនុវត្ត ៖

ធាតុ​ភាសា​មួយ​នឹង​មាន​សញ្ញា​ធីក​ពី​មុខ​វា បើ​ការ​ពិនិត្យ​អក្ខរា​វិរុទ្ធ​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​សម្រាប់​ភាសា​នេះ ។

ផ្លាស់ទី​ឡើង​លើ

បង្កើន​អាទិភាព​នៃ​ម៉ូឌុល​ដែល​បាន​ជ្រើស​ក្នុង​ប្រអប់​បញ្ជី មួយ​កម្រិត ។

ផ្លាស់ទី​ចុះ​ក្រោម

បន្ថយ​អាទិភាព​នៃ​ម៉ូឌុល​ដែល​បាន​ជ្រើស​ក្នុង​ប្រអប់​បញ្ជី មួយ​កម្រិត ។

ថយ​ក្រោយ

ចុច​ទី​នេះ​ដើម្បី​មិន​ធ្វើ​វិញ​ការ​ផ្លាស់ប្តូរ​បច្ចុប្បន្ន​ក្នុង​ប្រអប់​បញ្ជី ។

Please support us!