LibreOffice 24.8 Help
The Edit Points Bar appears when you select a polygon object and click Edit Points.
មុខងារដែលបានផ្តល់ អនុញ្ញាតឲ្យអ្នកកែសម្រួលចំណុចនៃខ្សែកោងមួយ ឬ វត្ថុមួយដែលបានបម្លែងទៅជាខ្សែកោងមួយ ។ រូបតំណាងដូចខាងក្រោមគឺអាចរកបាន ៖
កែសម្រួលចំណុច
ធ្វើឲ្យរបៀបមួយសកម្ម ដែលអ្នកអាចផ្លាស់ទីចំណុច ។ ព្រួញកណ្តុរបង្ហាញការេទទេតួចមួយ នៅពេលដាក់ព្រួញកណ្តុរលើចំណុចមួយ ។ អូសចំណុចនោះទៅទីតាំងមួយទៀត ។ ខ្សែកោងទាំងសងខាងចំណុច មានរាងតាមចលនាផ្លាស់ទី ។ ភាគរបស់ខ្សែកោងរវាងចំណុចបន្ទាប់ នឹងប្តូររាង ។
ចង្អុលទៅខ្សែកោងរវាងចំណុចពីរ ឬ ក្នុងខ្សែកោងបិទ និង អូសកណ្តុរដើម្បីផ្លាស់ប្តូរខ្សែកោងទាំងមូល ដោយមិនបង្ខូចទ្រង់ទ្រាយសំណុំបែបបទទេ ។
ផ្លាស់ទីចំណុច
ធ្វើឲ្យរបៀបបញ្ចូលសកម្ម ។ របៀបនេះអនុញ្ញាតឲ្យអ្នកបញ្ចូលចំណុច ។ អ្នកក៏អាចផ្លាស់ទីចំណុចបានដូចក្នុងរបៀបផ្លាស់ទីដែរ ។ ទោះបីយ៉ាងណា បើអ្នកចុចលើខ្សែកោងចន្លោះចំណុចពីរ ហើយផ្លាស់ទីកណ្តុរបន្តិច ខណៈពេលសង្កត់ប៊ូតុងកណ្តុរ នោះអ្នកបញ្ចូលចំណុចថ្មីមួយ ។ ចំណុចនោះជាចំណុចរាបស្មើមួយ ហើយបន្ទាត់ភ្ជាប់ទៅចំណុចបញ្ជាគឺស្របគ្នា ហើយនឹងនៅតែស្របពេលផ្លាស់ទី ។
បើអ្នកចង់បង្កើតចំណុចជ្រុង ដំបូងត្រូវតែបញ្ចូលចំណុចរាបស្មើ ឬ ចំណុចស៊ីមេទ្រី ដែលបន្ទាប់មកត្រូវបានបម្លែងទៅជាចំណុចជ្រុង ដោយប្រើចំណុចជ្រុង។
បញ្ចូលចំណុច
ប្រើរូបតំណាង លុបចំណុច ដើម្បីលុបចំណុចដែលបានជ្រើសមួយ ឬ ច្រើន ។ បើអ្នកចង់លុបចំណុចច្រើន ចុចលើចំណុចដែលសមស្រប ខណៈពេលសង្កត់គ្រាប់ចុចប្តូរ (Shift) ។
ដំបូងជ្រើសចំណុចដែលត្រូវលុប និង បន្ទាប់មកចុចរូបតំណាងនេះ ឬ ចុចគ្រាប់ចុច លុប (Del) ។
លុបចំណុច
រូបតំណាង ពុះខ្សែកោង នឹងពុះខ្សែកោងមួយ ។ ជ្រើសចំណុចមួយ ឬច្រើនដែលអ្នកចង់ពុះខ្សែកោង បន្ទាប់មកចុចរូបតំណាង ។
ពុះខ្សែកោង
បម្លែងខ្សែកោងមួយទៅជាបន្ទាត់ត្រង់ ឬ បម្លែងបន្ទាត់ត្រង់មួយទៅជាខ្សែកោង ។ បើអ្នកជ្រើសចំណុចតែមួយ ខ្សែកោងខាងមុខចំណុចនឹងត្រូវបានបម្លែង ។ បើចំណុចពីរត្រូវបានជ្រើស ខ្សែកោងចន្លោះចំណុចទាំងពីរនឹងត្រូវបានបម្លែង ។ បើអ្នកជ្រើសច្រើនជាងពីរ នោះគ្រប់ពេលដែលអ្នកចុចលើរូបតំណាងនេះ ផ្នែកខុសគ្នាៗនៃខ្សែកោងនឹងត្រូវបានបម្លែង ។ បើចាំបាច់ ចំណុចមូលត្រូវបានបម្លែងជាចំណុចជ្រុង ហើយចំណុចជ្រុងត្រូវបានបម្លែងជាចំណុចមូល ។
ប្រសិនបើភាគខ្លះនៃខ្សែកោងគឺត្រង់ ចំណុចចុងនៃបន្ទាត់មានអតិបរមានៃចំណុចបញ្ជានីមួយៗ ។ ពួកគេមិនអាចត្រូវបានកែប្រែទៅជាចំណុចមូល ប្រសិនបើបន្ទាត់ត្រង់មិនត្រូវបានបម្លែងត្រឡប់ទៅជាខ្សែកោង ។
បម្លែងទៅជាខ្សែកោង
បម្លែងចំណុចមួយ ឬ ច្រើនដែលបានជ្រើសទៅជាចំណុចជ្រុង ។ ចំណុចជ្រុងមានចំណុចបញ្ជាពីរដែលអាចផ្លាស់ទីបាន និង មិនអាស្រ័យគ្នា ។ ដូច្នេះ បន្ទាត់កោងមិនត្រង់នៅកន្លែងចំណុចជ្រុងទេ ប៉ុន្តែបង្កើតជាជ្រុងមួយ ។
ចំណុចកាច់ជ្រុង
បម្លែងចំណុចជ្រុង ឬ ចំណុចស៊ីមេទ្រីទៅជាចំណុចរាបស្មើមួយ ។ ចំណុចបញ្ជាទាំងពីរនៃចំណុចជ្រុងត្រូវបានតម្រឹមស្របគ្នា និង អាចត្រូវបានផ្លាស់ទីតែក្នុងពេលដំណាលគ្នាប៉ុណ្ណោះ ។ ចំណុចបញ្ជាអាចមានប្រវែងខុសគ្នា ដែលអនុញ្ញាតឲ្យអ្នកផ្លាស់ប្តូរកម្រិតកោង ។
ដំណើរផ្លាស់ប្តូររាបស្មើ
រូបតំណាងនេះ បម្លែងចំណុចជ្រុង ឬ ចំណុចរាបស្មើទៅជាចំណុចស៊ីមេទ្រី ។ចំណុចបញ្ជាទាំងពីរនៃចំណុចជ្រុង ត្រូវបានតម្រឹមស្របគ្នា និង មានប្រវែងស្មើគ្នា ។ ពួកវាអាចត្រូវបានផ្លាស់ទីតែក្នុងពេលដំណាលគ្នាប៉ុណ្ណោះ ហើយទិសទាំងពីរមានកម្រិតកោងដូចគ្នា ។
ដំណើរផ្លាស់ប្តូរស៊ីមេទ្រី
បិទបន្ទាត់ ឬ ខ្សែកោងមួយ ។ បន្ទាត់ត្រូវបានបិទដោយភ្ជាប់ចំណុចចុងក្រោយ ទៅចំណុចដំបូង ដែលចង្អុលបង្ហាញដោយការេធំមួយ ។
បិទ Bézier
បំបាត់ចំណុច