LibreOffice 7.6 Help
ពេលអ្នកបង្កើតតម្រង XML មួយសម្រាប់ LibreOffice អ្នកត្រូវការរចនា សន្លឹករចនាប័ទ្ម XSLT ដែលអាចបម្លែងទៅនិងមកពីទ្រង់ទ្រាយឯកសារ XML ។
For more information about the OpenDocument XML format, go to https://www.openoffice.org/xml/.
ប្រសិនបើអ្នកចង់ អ្នកអាចរួមបញ្ចូល ពុម្ព មួយជាមួយតម្រងរបស់អ្នកដើម្បីអនុវត្តរចនាប័ទ្ម LibreOffice ទៅឯកសារ XML មួយដែលអ្នកនាំចូល ។
បង្កើតការប្លែង XSLT មួយ សន្លឹករចនាប័ទ្ម ដែលរៀបចំធាតុនៃទ្រង់ទ្រាយ XML ខាងក្រៅទៅធាតុនៃទ្រង់ទ្រាយឯកសារ OpenDocument XML និង ត្រឡប់ម្តងទៀត ។
បង្កើតពុម្ពមួយដែលផ្តល់រចនាប័ទ្ម LibreOffice ទៅធាតុក្នុងទ្រង់ទ្រាយ XML ខាងក្រៅ ពេលអ្នកនាំចូលឯកសារមួយក្នុងទ្រង់ទ្រាយនេះទៅក្នុង LibreOffice ។
ក្នុង LibreOffice Writer បង្កើតឯកសារអត្ថបទមួយ និង ជ្រើស
។ចុច ថ្មី ។
ក្នុងប្រអប់ តម្រង XML ចុចផ្ទាំង ទូទៅ និង កំណត់លក្ខណសម្បត្តិរបស់តម្រង ។
ក្នុងប្រអប់ ឈ្មោះតម្រង បញ្ចូលឈ្មោះមួយសម្រាប់តម្រង XML ។
ឈ្មោះនេះត្រូវបានបង្ហាញក្នុងប្រអប់ ការកំណត់តម្រង XML ។
ក្នុងប្រអប់ កម្មវិធី ជ្រើសកម្មវិធីរបស់ LibreOffice ដែលមានតម្រងសម្រាប់ផ្តល់ឲ្យ ។
ក្នុងប្រអប់ ឈ្មោះរបស់ប្រភេទឯកសារ បញ្ចូលប្រភេទឯកសារដែលមានតម្រងសម្រាប់ផ្តល់ឲ្យ ។
ឈ្មោះនេះត្រូវបានបង្ហាញក្នុងបញ្ជីប្រភេទឯកសារក្នុងប្រអប់ បើក នាំចេញ និង រក្សាទុកជា ។
ក្នុងប្រអប់ កន្ទុយឯកសារ បញ្ចូលកន្ទុយសម្រាប់ឯកសារនាំចេញ ។
ដើម្បីធ្វើឲ្យឯកសារខុសពីឯកសារ XML ផ្សេង បញ្ចូលកន្ទុយដែលមិនមែនជា *.xml ។
នៅលើទំព័រផ្ទាំង ការប្លែងភាព កំណត់លក្ខណសម្បត្តិប្លែងភាពសម្រាប់តម្រង ។
(ស្រេចចិត្ត) ក្នុងប្រអប់ ប្រភេទឯកសារ បញ្ចូលអ្នកចង្អុលបង្ហាញប្រភេទឯកសារសម្រាប់ទ្រង់ទ្រាយឯកសារខាងក្រៅ ។
អ្នកចង្អុលបង្ហាញនេះត្រូវបានប្រើដើម្បីរកប្រភេទឯកសារពេលនាំចូល ។
ក្នុងប្រអប់ XSLT សម្រាប់នាំចេញ បញ្ចូលផ្លូវ និង ឈ្មោះឯកសារនៃសន្លឹករចនាប័ទ្ម XSLT ដែលកំណត់ការប្លែងភាពពីទ្រង់ទ្រាយ OpenDocument ទៅទ្រង់ទ្រាយខាងក្រៅ ។
ក្នុងប្រអប់ XSLT សម្រាប់នាំចូល បញ្ចូលផ្លូវ និង ឈ្មោះឯកសារទៅសន្លឹករចនាប័ទ្ម XSLT ដែលកំណត់ការប្លែងភាពពីទ្រង់ទ្រាយខាងក្រៅទៅទ្រង់ទ្រាយ OpenDocument ។
(ស្រេចចិត្ត) ក្នុងប្រអប់ ពុម្ពសម្រាប់នាំចូល បញ្ចូលផ្លូវ និង ឈ្មោះរបស់ពុម្ពដែលកំណត់រចនាប័ទ្ម LibreOffice ដែលត្រូវបានប្រើក្នុងឯកសារដែលបាននាំចេញ ។
ឯកសារដែលបានបញ្ជាក់នៅលើទំព័រផ្ទាំង ការប្លែងភាព ត្រូវបានចម្លងទៅថតអ្នកប្រើមូលដ្ឋាន LibreOffice ។
ចុច យល់ព្រម ។
អ្នកអាចធ្វើការសាកល្បងមូលដ្ឋានមួយលើតម្រងផ្ទាល់ខ្លួនរបស់ XML ក្នុង LibreOffice ។
ឯកសារមិនត្រូវបានប្តូរដោយការសាកល្បងទាំងនេះទេ ។
បង្កើត ឬ បើកឯកសារអត្ថបទមួយ ។
ជ្រើស
។ក្នុងបញ្ជីតម្រង ជ្រើសតម្រងដែលអ្នកចង់សាកល្បង ហើយចុច សាកល្បង XSLTs ។
To test an Export filter, do one of the following in the Export area of the dialog:
ចុច រកមើល ជ្រើសឯកសារ LibreOffice ដែលអ្នកចង់សាកល្បង និង ចុច បើក ។
ដើម្បីសាកល្បងឯកសារបច្ចុប្បន្ន ចុច ឯកសារបច្ចុប្បន្ន ។
To test an Import filter, click Browse in the Import area of the dialog, select a document, and click Open.