LibreOffice 24.8 Help
LibreOffice ប្រើពុម្ពអក្សរប្រព័ន្ធដែលបានដំឡើង ។ នៅក្នុងឯកសារអត្ថបទ អ្នកអាចជ្រើសពីពុម្ពអក្សរដែលអាចបោះពុម្ពបានទាំងអស់ ។ នៅក្នុងឯកសារ HTML ឬប្លង់បណ្ដាញ មានតែពុម្ពអក្សរដែលអាចមើលឃើញនៅលើអេក្រង់ប៉ុណ្ណោះត្រូវបានផ្ដល់ ។ នៅក្នុងសៀវភៅបញ្ជី និងគំនូរ អ្នកអាចជ្រើសពីពុម្ពអក្សរដែលបានដំឡើង ។
ក្នុងប្រអប់ បោះពុម្ព ឬ ការកំណត់ម៉ាស៊ីនបោះពុម្ព, ជ្រើសម៉ាស៊ីនបោះពុម្ពពីប្រអប់បញ្ជី ម៉ាស៊ីនបោះពុម្ព ចុច លក្ខណៈសម្បត្តិ។ ប្រអប់ លក្ខណៈសម្បត្តិ មានបង្ហាញផ្ទាំងមួយចំនួន។ វាជាទីកន្លែងដែលអ្នកអាចធ្វើការកំណត់ ប្រើវាយោងទៅតាមឯកសារ PPD នៃម៉ាស៊ីនបោះពុម្ពដែលបានជ្រើស។
នៅលើទំព័រផ្ទាំង ក្រដាស អ្នកអាចកំណត់ទ្រង់ទ្រាយក្រដាស និង ថាសក្រដាសដែលត្រូវបានប្រើជាការកំណត់លំនាំដើមសម្រាប់ម៉ាស៊ីនបោះពុម្ពនេះ ។
នៅទំព័រផ្ទាំង ឧបករណ៍ អ្នកអាចធ្វើឲ្យជម្រើសពិសេសសកម្មសម្រាប់ម៉ាស៊ីនបោះពុម្ពរបស់អ្នក ។ ប្រសិនបើម៉ាស៊ីនបោះពុម្ពរបស់អ្នកអាចបោះពុម្ពតែពណ៌សខ្មៅ ជ្រើស "មាត្រដ្ឋានប្រផេះ" ក្រោម ពណ៌ មិនដូច្នោះទេ ជ្រើស "ពណ៌" ។ ប្រសិនបើប្តូរទៅមាត្រដ្ឋានប្រផេះនាំទៅលទ្ធផលមិនគួរជាទីពេញចិត្ត អ្នកក៏អាចជ្រើស "ពណ៌" ក្រោម ពណ៌ និង មើលវិធីដែលម៉ាស៊ីនបោះពុម្ព ឬ PostScript អនុវត្តវា ។ លើសពីនេះទៀត នៅលើទំព័រផ្ទាំងនេះអ្នកអាចកំណត់ភាពជាក់លាក់ជាមួយពណ៌ណាមួយត្រូវបានពិពណ៌នា ព្រមទាំងកម្រិតរបស់ PostScript ។
ដើម្បីធ្វើឲ្យម៉ាស៊ីនបោះពុម្ពដែលបានជ្រើសពីប្រអប់បញ្ជី ម៉ាស៊ីនបោះពុម្ពដែលបានដំឡើង ក្លាយជាម៉ាស៊ីនបោះពុម្ពលំនាំដើម ចុចទ្វេដងលើឈ្មោះរបស់វា និង ចុចប៊ូតុង លំនាំដើម ។
ប្រសិនបើអ្នកបានដំឡើង fax4CUPS នៅលើកុំព្យូទ័ររបស់អ្នក អ្នកអាចហ្វាក់ដែលមានកម្មវិធី LibreOffice ។
ប្រអប់សម្រាប់ឲ្យអ្នកបញ្ចូលលេខទូរស័ព្ទ ដើម្បីផ្ញើតាមហ្វាក់នឹងបង្ហាញបន្ទាប់ពីបោះពុម្ព នៅពេលកំពុងបោះពុម្ពទៅកាន់ម៉ាស៊ីនបោះពុម្ព fax4CUPS ។ លេខច្រើនអាចត្រូវបានបញ្ចូលបំបែកដោយសញ្ញា ; ។
In LibreOffice you can also activate an icon for sending faxes to a default fax. To do this, choose Tools - Customize - Toolbars, click Add Commands and add from "Documents" the Send Default Fax icon. You can set which fax is used when this button is pressed under - LibreOffice Writer - Print.
ចាំថាត្រូវបង្កើតការងារបោះពុម្ពដោយឡែកមួយ សម្រាប់ទូរសារនីមួយៗ មិនដូច្នេះទេ អ្នកទទួលដំបូងនឹងទទួលទូរសារទាំងអស់ ។ ក្នុងប្រអប់ ឧបករណ៍ - សំបុត្រសំណុំបែបបទ ជ្រើសជម្រើស ម៉ាស៊ីនបោះពុម្ព និងបន្ទាប់មកជ្រើសប្រអប់ធីក ការងារបោះពុម្ពតែមួយ ។