LibreOffice 25.2 Help
នៅពេលអ្នកបញ្ចូលចតុកោណកែង ឬប្រអប់ប៉ឺតប៉ោងមួយ ដោយប្រើមុខងារគូរ និងធ្វើឲ្យរូបតំណាង ចំណុច នៅលើរបារឧបករណ៍ គំនូរ អ្នកឃើញស៊ុមតូចមួយនៅជ្រុងខាងឆ្វេងខាងលើរបស់វត្ថុ ។ ស៊ុមចង្អុលបង្ហាញចំនួនសរុបដែលជ្រុងត្រូវបានធ្វើឲ្យមូល ។ នៅពេលស៊ុមត្រូវបានកំណត់ទីតាំងនៅជ្រុងកំពូលខាងលើ គ្មានជ្រុងមូលបានកើតឡើង ។. នៅពេលស៊ុមត្រូវបានកំណត់ទីតាំងនៅលើចំណុចទាញបានដាក់កណ្ដាលនៅកំពូលរបស់វត្ថុ ជ្រុងត្រូវបានធ្វើឲ្យមូលតាមដែលអាចធ្វើបាន ។ អ្នកអាចលៃតម្រូវដឺក្រេរបស់មុំដោយផ្លាស់ទីស៊ុមរវាងទីតាំងទាំងពីរនេះ ។
ប្រសិនបើអ្នកដាក់ទស្សន៍ទ្រនិចនៅលើប្រអប់ វាផ្លាស់ប្តូរទៅជានិមិត្តសញ្ញារូបដៃមួយ ។ ឥឡូវអ្នកអាចអូសប្រអប់ដើម្បីផ្លាស់ប្តូរជ្រុងទាំងមូល ។ គ្រោងមួយបង្ហាញការមើលលទ្ធផលជាមុន ។