LibreOffice 7.6 Help
អនុគមន៍ពិនិត្យឡើងវិញមានក្នុង LibreOffice សម្រាប់ឯកសារអត្ថបទ និងឯកសារសៀវភៅបញ្ជី ។
ពេលឯកសារមួយត្រូវបានកែសម្រួលដោយមនុស្សច្រើនជាងម្នាក់ វាអាចបញ្ចូលច្បាប់ចម្លងដែលបានកែសម្រួលទៅក្នុងច្បាប់ចម្លងដើម ។ តម្រូវការ គឺថាឯកសារខុសគ្នា និង មិនរួមបញ្ចូលក្នុងការផ្លាស់ប្តូរដែលបានកត់ត្រា អត្ថបទដើមទាំងអស់ត្រូវតែដូចគ្នាបេះបិទ ។
បើកឯកសារដើម ដែលអ្នកចង់បញ្ចូលច្បាប់ចម្លងទាំងអស់ចូលគ្នា ។
Choose Edit - Track Changes - Merge Document. A file selection dialog appears.
ជ្រើសច្បាប់ចម្លងរបស់ឯកសារពីប្រអប់ ។ ប្រសិនបើគ្មានផ្លាស់ប្តូរតាមលំដាប់ទៅឯកសារដើម ច្បាប់ចម្លងត្រូវបានបញ្ចូលទៅក្នុងឯកសារដើម ។
ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើទៅឯកសារដើម ប្រអប់កំហុសមួយនឹងបង្ហាញ ដែលប្រាប់អ្នកថាការបញ្ចូលគ្នាមិនបានជោគជ័យ ។
បន្ទាប់ពីអ្នកបញ្ចូលឯកសារចូលគ្នា អ្នកនឹងឃើញការផ្លាស់ប្តូរដែលបានកត់ត្រាពីច្បាប់ចម្លងក្នុងឯកសារដើម ។