ការ​បោះពុម្ព​លឿន​ជាមួយ​ទិន្នន័យ​ដែល​បាន​កាត់​បន្ថយ

អ្នក​​អាច​សម្រេច​ថា​ ត្រូវ​កាត់​បន្ថយ​​ភាព​ចាំ​បាច់​​ទិន្នន័យ​​​ ដើម្បី​បោះពុម្ព​ឯកសារ​របស់អ្នក​ ។ ការ​កំណត់​អាច​ត្រូវ​បាន​កំណត់​ខុសៗគ្នា ​​សម្រាប់​ការ​បោះពុម្ព​ដោយ​ផ្ទាល់​ទៅ​ម៉ាស៊ីន​បោះពុម្ព​ ឬ សម្រាប់​ការ​បោះពុម្ព​ឯកសារ​មួយ ។

  1. ជ្រើស - LibreOffice - បោះពុម្ព

  2. ចុច​ ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ការ​កំណត់​ទាំង​នេះ ៖

    ​ម៉ាស៊ីន​បោះពុម្ព​- ដើម្បី​កំណត់​ជម្រើស​​សម្រាប់​កាត់​បន្ថយ​ទិន្នន័យ​​ ខណៈ​ពេល​​បោះពុម្ព​ផ្ទាល់​​ទៅ​ម៉ាស៊ីន​បោះពុម្ព ។

    បោះពុម្ព​ទៅ​ឯកសារ​- ដើម្បី​កំណត់​​ជម្រើស​សម្រាប់​​​​កាត់​បន្ថយ​ទិន្នន័យ​ ខណៈ​ពេល​​​​បោះពុម្ព​ទៅ​ឯកសារ

  3. ជ្រើស​បន្សំ​ណាមួយ​នៃ​ជម្រើស​ទាំង​បួន​ បន្ទាប់​មក​ចុច​ យល់ព្រម ។

    ឯកសារ​ទាំងអស់​ ដែល​អ្នក​បោះពុម្ព​​ពី​ឥឡូវ​​ នឹង​ប្រើ​ជម្រើស​ដែល​បាន​ផ្លាស់​ប្តូរ ។

  4. បោះពុម្ព​ឯកសារ​របស់​អ្នក​ ។

អ្នក​​​អាច​កាត់​បន្ថយ​​ទិន្នន័យ​​សម្រាប់​​​ភាព​ថ្លា​ សម្រាប់​ពណ៌​ជម្រាល​ ឬ សម្រាប់​រូបភាព ។ ពេល​អ្នក​កាត់​បន្ថយ​ទិន្នន័យ​​ នោះ​នៅ​លើ​ម៉ាស៊ីន​បោះពុម្ព​ជាច្រើន​ អ្នក​នឹង​មិន​ឃើញ​ការ​​កាត់​បន្ថយ​របស់គុណភាព​បោះពុម្ព​ ។ ប៉ុន្តែ​ពេល​វេលា​បោះពុម្ព​​ខ្លី​ជាងមុន​គួរ​សម​​ ហើយ​ ពេល​អ្នក​បោះពុម្ព​​​ឯកសារ​មួយ ទំហំ​ឯកសារ​គឺ​តូច​ជាង​ច្រើន​ ។

Please support us!