LibreOffice 7.3 Help
ជ្រើស ឯកសារ - បោះពុម្ព ។ ទំព័រផ្ទាំង ទូទៅ របស់ប្រអប់នឹងបើក ។
ចុចលើ លក្ខណសម្បត្តិ ។ នេះបើកប្រអប់លក្ខណសម្បត្តិសម្រាប់ម៉ាស៊ីនបោះពុម្ពរបស់អ្នក ។
ជ្រើសជម្រើសដើម្បីបោះពុម្ពជាពណ៌សខ្មៅ។ សម្រាប់ព័ត៌មានបន្ថែម សំដៅលើរបៀបប្រើរបស់អ្នកប្រើនៃម៉ាស៊ីនបោះពុម្ពរបស់អ្នក ។
បញ្ជាក់ប្រអប់ លក្ខណសម្បត្តិ ហើយចុច បោះពុម្ព ។
ឯកសារបច្ចុប្បន្ននឹងត្រូវបានបោះពុម្ពជាពណ៌សខ្មៅ ។
Choose or , as appropriate.
បន្ទាប់មក ជ្រើស បោះពុម្ព ។
ក្រោម គុណភាព ជ្រើស មាត្រដ្ឋានប្រផេះ ឬ សខ្មៅ និង ចុច យល់ព្រម ។
នៅពេលជម្រើសទាំងនេះត្រូវបានជ្រើស ការបង្ហាញ ឬការគូរទាំងនេះនឹងត្រូវបានបោះពុម្ពដោយគ្មានពណ៌ ។ ប្រសិនបើអ្នកចង់បោះពុម្ពតែជាពណ៌ខ្មៅសម្រាប់ការងារបោះពុម្ព បច្ចុប្បន្ន ជ្រើសជម្រើសនៅក្នុង ឯកសារ - បោះពុម្ព - LibreOffice Draw/Impress ។
មាត្រដ្ឋានប្រផះ បម្លែងពណ៌ទាំងអស់ទៅជាការថយអតិបរមា ២៥៦ ពីពណ៌ខ្មៅទៅស ។ អត្ថបទទាំងអស់នឹងត្រូវបានបោះពុម្ពជាពណ៌ខ្មៅ ។ ផ្ទៃខាងក្រោយបានកំណត់ដោយ ទ្រង់ទ្រាយ - ទំព័រ - ផ្ទៃខាងក្រោយ នឹងមិនត្រូវបានបោះពុម្ពទេ ។
ស និងខ្មៅ បម្លែងពណ៌ទាំងអស់ទៅជាតម្លៃពីរគឺស និងខ្មៅ ។ ស៊ុមទាំងអស់នៅជុំវិញវត្ថុត្រូវបានបោះពុម្ពជាពណ៌ខ្មៅ ។ អត្ថបទនឹងត្រូវបានបោះពុម្ពជាពណ៌ខ្មៅ ។ ផ្ទៃខាងក្រោយកំណត់ដោយ ទ្រង់ទ្រាយ - ទំព័រ - ផ្ទៃខាងក្រោយ នឹងមិនត្រូវបានបោះពុម្ពទេ ។
ក្នុង LibreOffice Writer អ្នកអាចជ្រើសដើម្បីបោះពុម្ពអត្ថបទដែលបានធ្វើទ្រង់ទ្រាយពណ៌ជាពណ៌សខ្មៅ ។ អ្នកអាចបញ្ជាក់វាសម្រាប់ឯកសារអត្ថបទបន្តបន្ទាប់ដែលត្រូវបោះពុម្ព ឬ តែសម្រាប់ដំណើរការបោះពុម្ពបច្ចុប្បន្ន ។
Choose or .
បន្ទាប់មក ជ្រើស បោះពុម្ព ។
ក្រោម មាតិកា គូសធីក បោះពុម្ពពណ៌ខ្មៅ និង ចុច យល់ព្រម ។
ឯកសារអត្ថបទទាំងអស់ ឬ ឯកសារ HTML នឹងត្រូវបានបោះពុម្ពជាពណ៌សខ្មៅ ។
ជ្រើស ឯកសារ - បោះពុម្ព ។ បន្ទាប់មកចុចផ្ទាំង LibreOffice Writer ។
ជ្រើស បោះពុម្ពអត្ថបទជាពណ៌ខ្មៅ ហើយចុច បោះពុម្ព ។