LibreOffice 25.2 Help
មាតិកាដែលត្រូវបានរក្សាទុកនៅលើក្តារតម្បៀតខ្ទាស់អាចត្រូវបានបិទភ្ជាប់ទៅក្នុងឯកសាររបស់អ្នកដោយប្រើទ្រង់ទ្រាយផ្សេង ។ ក្នុង LibreOffice អ្នកអាចជ្រើសវិធីដើម្បីបិទភ្ជាប់មាតិកាដោយប្រើប្រអប់មួយ ឬ រូបតំណាងទម្លាក់ចុះ ។
ជម្រើសដែលអាចប្រើបានអាស្រ័យលើមាតិការបស់ក្តារតម្បៀតខ្ទាស់ ។
នៅក្នុងឯកសារអត្ថបទ Writer អ្នកអាចចុច
+Shift+V ដើម្បីបិភ្ជាប់មាតិការបស់ក្ដារតម្បៀតខ្ទាស់ជាអត្ថបតដែលមិនទាន់រៀបចំ ។If a text cut or copied from Writer is surrounded by spaces it will be considered as a set of words. When pasted, Writer will surround it smartly by spaces to keep it as a set of words: separated by spaces from other characters but avoiding any duplication of spaces. If the text is pasted as Unformatted Text, this consideration is ignored and the text is pasted as is, without adding any spaces.
ចុចព្រួញនៅជាប់នឹងរូបតំណាង បិទភ្ជាប់ពិសេស នៅលើរបារស្តង់ដារដើម្បីបើកម៉ឺនុយ ។
ជ្រើសជម្រើសមួយក្នុងចំណោមជម្រើសទាំងនេះ ។
ប្រសិនបើអ្នកមិនចូលចិត្ត ចុចរូបតំណាង មិនធ្វើវិញ និង បន្ទាប់មកបិទភ្ជាប់ម្តងទៀតជាមួយជម្រើសដទៃ ។
ជ្រើស កែសម្រួល - បិទភ្ជាប់ពិសេស ។
ជ្រើសជម្រើសមួយក្នុងចំណោមជម្រើសទាំងនេះ និង ចុច យល់ព្រម ។
ប្រសិនបើអ្នកស្ថិតនៅក្នុងសៀវភៅបញ្ជី និង មាតិការបស់ក្តារតម្បៀតខ្ទាស់គឺជាក្រឡាសៀវភៅបញ្ជី បន្ទាប់មកប្រអប់ បិទភ្ជាប់ពិសេស ផ្សេងមួយនឹងលេចឡើង ។ ប្រើប្រអប់ បិទភ្ជាប់ពិសេស ដើម្បីចម្លងក្រឡាដោយប្រើជម្រើសមូលដ្ឋាន ឬ ខ្ពស់ ។
ផ្លាស់កន្លែង ៖ ប្តូរជួរដេក និង ជួរឈរនៃជួរក្រឡាដែលត្រូវបានបិទភ្ជាប់ ។
តំណ ៖ បិទភ្ជាប់ជួរក្រឡាជាតំណមួយ ។ ប្រសិនបើឯកសារប្រភពផ្លាស់ប្តូរ ក្រឡាដែលបានបិទភ្ជាប់ក៏ផ្លាស់ប្តូរផងដែរ ។
ជម្រើសផ្សេងៗទៀតត្រូវបានពន្យល់ក្នុងជំនួយ ពេលអ្នកហៅប្រអប់ បិទភ្ជាប់ពិសេស ពីក្នុង LibreOffice Calc ។