LibreOffice 24.8 Help
នេះគឺជាការប្រើធម្មតារបស់កម្មវិធីរុករក ។
ចុចទ្វេដងលើវត្ថុក្នុងកម្មវិធីរុករក ដើម្បីលោតដោយផ្ទាល់ទៅទីតាំងវត្ថុក្នុងឯកសារ ។
អ្នកអាចប្រើរបារឧបករណ៍ រុករក ដើម្បីរមូរទៅវត្ថុមុន ឬ បន្ទាប់នៃប្រភេទជាក់លាក់មួយ ។
បើករបារឧបករណ៍ ដោយប្រើរូបតំណាង រុករក ខាងក្រោមរបាររមូរបញ្ឈរនៃឯកសារអត្ថបទមួយ ឬ បង្អួចកម្មវិធីរុករក ។
នៅលើរបារឧបករណ៍ រុករក ជាដំបូងអ្នកជ្រើសប្រភេទ បន្ទាប់មកចុចប៊ុតុងមួយក្នុងចំណោមប៊ូតុងទាំងនេះ វត្ថុពីមុន ឬ វត្ថុបន្ទាប់ ។ ឈ្មោះរបស់ប៊ូតុងសំដៅលើប្រភេទ ឧទាហរណ៍ ប៊ូតុង "វត្ថុបន្ទាប់" ត្រូវបានដាក់ឈ្មោះថា "ទំព័របន្ទាប់" ឬ "ចំណាំបន្ទាប់" ដោយយោងទៅតាមប្រភេទ ។