អំពី​ការ​បម្លែង​ឯកសារ Microsoft Office

LibreOffice អាច​បើក​ឯកសារ​ Microsoft Office 97/2000/XP ដោយ​ស្វ័យ​ប្រវត្តិ​ ។ ទោះយ៉ាង​ណា​​ លក្ខណៈ​ពិសេស​ប្លង់​មួយ​ចំនួន​​ និង​ គុណ​លក្ខណៈ​ទ្រង់​ទ្រាយ​ក្នុងឯកសារ​ Microsoft Office ស្មុគ​​ស្មាញ​ជា​ច្រើន​ទៀត​ ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ផ្ទាល់ក្នុង​ LibreOffice ឬ មិន​ត្រូវ​បាន​គាំទ្រ ។ ជាលទ្ធផល​ ឯកសារ​ដែល​បាន​បម្លែង​​ត្រូវ​ការ​​ដឺក្រេ​មួយ​ចំនួន​​​នៃ​ការ​ធ្វើទ្រង់ទ្រាយ​ដោយ​ដៃ​ ។ ​ចំនួន​ធ្វើ​ទ្រង់​ទ្រាយ​ឡើង​វិញ​​​ដែល​អាច​ត្រូវ​សង្ឃឹម​ថា ​មាន​សមាមាត្រ​ទៅ​ភាព​ស្មុគស្មាញ​របស់​រចនាសម្ព័ន្ធ​​ និង ការ​ធ្វើទ្រង់ទ្រាយ​​របស់​ឯកសារ​ប្រភព ។ LibreOffice មិន​អាច​រត់​ស្គ្រីប​ Visual Basic Scripts ប៉ុន្តែ​អាច​ផ្ទុក​ពួក​វា​សម្រាប់​អ្នក​ដើម្បី​​វិភាគ ។

រូប​តំណាង​ចំណាំ

កំណែ​ថ្មីៗ​របស់ LibreOffice អាច​ផ្ទុក និង​រក្សាទុក​ទ្រង់ទ្រាយ​ឯកសារ Microsoft Office Open XML ជាមួយ​កន្ទុយ docx, xlsx, និង pptx បាន។ កំណែ​ដូចគ្នា​ក៏​អាច​ដំណើរការ​ស្គ្រីប Excel Visual Basic បាន​ផង​ដែរ, ប្រសិនបើ​អ្នក​បើក​លក្ខណៈ​នេះ​នៅ​ក្នុង - ផ្ទុក/រក្សាទុក - លក្ខណសម្បត្តិ VBA


បញ្ជី​ដូច​ខាង​ក្រោម​​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​លក្ខណៈ​ពិសេស​របស់​ Microsoft Office ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ការ​បម្លែង​ ។ ទាំងនេះ​នឹង​មិន​ប៉ះពាល់​ដល់​លទ្ធភាព​របស់​អ្នក​ ដើម្បី​ប្រើ​ ឬ ធ្វើការ​ជាមួយ​មាតិកា​របស់​ឯកសារ​ដែល​បាន​បម្លែង​ ។

Microsoft Word

  1. រាង​ស្វ័យ​ប្រវត្តិ

  2. សម្គាល់​ពិនិត្យ​ឡើងវិញ

  3. វត្ថុ OLE

  4. វត្ថុ​បញ្ជា​ពិត​ប្រាកដ​ និង វាល​​សំណុំ​បែប​បទ Microsoft Office

  5. សន្ទស្សន៍

  6. តារាង​ ស៊ុម និង​ ការ​ធ្វើ​ទ្រង់ទ្រាយ​ជួរ​ឈរ​ច្រើន

  7. តំណខ្ពស់​ និង ការ​​ចំណាំ

  8. ក្រាហ្វិក​សិល្បៈ​អក្សរ​របស់​ Microsoft

  9. តួអក្សរ​/​អត្ថបទ​ដែល​មាន​ចលនា

Microsoft PowerPoint

  1. រាង​ស្វ័យ​ប្រវត្តិ

  2. ថេប (Tab) បន្ទាត់​ និង គម្លាត​កថាខណ្ឌ

  3. ក្រាហ្វិក​ផ្ទៃ​ខាង​ក្រោយ​មេ

  4. វត្ថុ​បាន​ដាក់​ជា​ក្រុម

  5. បែប​ផែន​ពហុព័ត៌មាន​ពិត​​ប្រាកដ​

Microsoft Excel

  1. រាង​ស្វ័យ​ប្រវត្តិ

  2. វត្ថុ OLE

  3. វត្ថុ​បញ្ជា​ពិត​ប្រាកដ​ និង វាល​​សំណុំ​បែប​បទ Microsoft Office

  4. តារាង​ស្នូល

  5. ប្រភេទ​គំនូស​តាង​ថ្មី

  6. ​ទ្រង់ទ្រាយ​​​តាម​លក្ខខណ្ឌ

  7. មុខងារ/រូបមន្ត​មួយ​ចំនួន (សូម​មើល​ខាង​ក្រោម)

ឧទាហរណ៍​មួយ​​នៃ​ភាព​ផ្សេង​គ្នា​រវាង Calc និង Excel កំពុង​គ្រប់គ្រង​​តម្លៃ​ប៊ូលីន ។ បញ្ចូល TRUE ទៅ​ក្រឡា A1 និង A2 ។

រូប​តំណាង​ចំណាំ

For a detailed overview about converting documents to and from Microsoft Office format, see the Migration Guide.


ការ​បើក​ឯកសារ​ Microsoft Office ដែល​ត្រូវ​​បាន​​ការពារ​ដោយ​ពាក្យ​សម្ងាត់​មួយ​

LibreOffice អាច​បើក​ប្រភេទ​ឯកសារ Microsoft Office ខាង​ក្រោម ដែល​ត្រូវ​បាន​ការពារ​ដោយ​ពាក្យសម្ងាត់ ។

ទ្រង់ទ្រាយ Microsoft Office

បាន​គាំទ្រ​វិធីសាស្ត្រ​​​បម្លែង​កូដ

Word 6.0, Word 95

ការ​បម្លែង​ Weak XOR ជា​កូដ​

Word 97, Word 2000, Word XP, Word 2003

Office 97/2000 ការ​បម្លែង​ជាកូដ​ដែល​ឆប​គ្នា

Word XP, Word 2003

ការ​បម្លែង Weak XOR ជាកូដ​ពី​កំណែ​ Word ចាស់​ៗ

Excel 2.1, Excel 3.0, Excel 4.0, Excel 5.0, Excel 95

ការ​បម្លែង​ Weak XOR ជា​កូដ​

Excel 97, Excel 2000, Excel XP, Excel 2003

Office 97/2000 ការ​បម្លែង​ជាកូដ​ដែល​ឆប​គ្នា

Excel XP, Excel 2003

ការ​បម្លែង​​ Weak XOR ជាកូដ​ពី​កំណែ​ Excel ចាស់ៗ


ឯកសារ​ Microsoft Office ដែល​ត្រូវ​បាន​អ៊ិនគ្រីប​ដោយ AES128 អាច​ត្រូវ​បាន​បើក ។ វិធីសាស្ត្រ​​ក្នុង​ការ​អ៊ិនគ្រីប​ផ្សេង​ទៀត​មិន​ត្រូវ​បាន​គាំទ្រ​ឡើយ ។

Please support us!