LibreOffice 24.8 Help
LibreOffice can record commands executed with the keyboard and mouse in Writer and Calc
បើកឯកសារ ដែលអ្នកចង់កត់ត្រាម៉ាក្រូមួយ ។
ជ្រើស ឧបករណ៍ - ម៉ាក្រូ - កត់ត្រាម៉ាក្រូ
ប្រសិនបើបាត់ធាតុម៉ឺនុយ ឧបករណ៍ - ម៉ាក្រូ - កត់ត្រាម៉ាក្រូ, សូមប្រាកដថាលក្ខណៈកត់ត្រាម៉ាក្រូត្រូវបានបើកនៅក្នុង ។ - LibreOffice - កម្រិតខ្ពស់
អ្នកមើលឃើញប្រអប់ ការកត់ត្រា តូច ដែលមានប៊ូតុងមួយ ត្រូវបានហៅថា ឈប់កត់ត្រា ។
ធ្វើអំពើ ដែលអ្នកចង់ឲ្យកត់ត្រាក្នុងឯកសារ ។
ចុចគ្រាប់ចុចគេច (Escape) ដើម្បីដោះជម្រើសវត្ថុមួយ ជាអ្នកកត់ត្រាម៉ាក្រូបច្ចុប្បន្ន មិនកត់ត្រាអំពើនេះដោយចុចកណ្តុរទេ ។
ចុច ឈប់កត់ត្រា ។
ប្រអប់ ម៉ាក្រូ នឹងបង្ហាញ ដែលអ្នកអាចរក្សាទុក និង រត់ម៉ាក្រូ ។
ប្រសិនបើអ្នកចង់បញ្ឈប់ការកត់ត្រាដោយមិនបានរក្សាទុកម៉ាក្រូមួយ ចុចប្រអប់ប៊ូតុង បិទ របស់ប្រអប់ ការកត់ត្រា ។
ដើម្បីរក្សាទុកម៉ាក្រូ ដំបូងជ្រើសវត្ថុ ដែលអ្នកចង់ឲ្យម៉ាក្រូត្រូវបានរក្សាទុកក្នុងប្រអប់បញ្ជី រក្សាទុកម៉ាក្រូក្នុង ។
ប្រសិនបើអ្នកចង់ឲ្យម៉ាក្រូត្រូវបានរក្សាទុកក្នុងបណ្ណាល័យ ឬ ម៉ូឌុលថ្មី ចុចប៊ូតុង បណ្ណាល័យថ្មី ឬ ម៉ូឌុលថ្មី និង បញ្ចូលឈ្មោះមួយឲ្យបណ្ណាល័យ ឬ ម៉ូឌុល ។
បញ្ចូលឈ្មោះមួយសម្រាប់ម៉ាក្រូថ្មីក្នុងប្រអប់អត្ថបទ ឈ្មោះម៉ាក្រូ ។ កុំប្រើពាក្យគន្លឹះ Basic ជាឈ្មោះ ។
ចុច រក្សាទុក ។
អំពើខាងក្រោម គឺមិនត្រូវបានកត់ត្រាទេ ៖
ការបើកបង្អួចគឺមិនត្រូវបានកត់ត្រាទេ ។
អំពើដែលបានអនុវត្តក្នុងបង្អួចផ្សេងទៀត ដែលចាប់ផ្ដើមកម្មវិធីកត់ត្រា គឺមិនត្រូវបានកត់ត្រាទេ ។
ការប្ដូរបង្អួចគឺមិនត្រូវបានកត់ត្រាទេ ។
អំពើដែលមិនទាក់ទងនឹងមាតិកាឯកសារ គឺមិនត្រូវបានកត់ត្រាទេ ។ ឧទាហរណ៍ ប្ដូររបៀបក្នុងប្រអប់ជម្រើស អ្នករៀបចំម៉ាក្រូ ការប្ដូរតាមបំណង ។
ជម្រើសគឺត្រូវបានកត់ត្រាតែនៅពេលដែលពួកវាបានធ្វើរួចដោយប្រើក្ដារចុច (ការដើរទស្សន៍ទ្រនិច) ប៉ុន្តែមិនមែននៅពេលប្រើកណ្ដុរទេ ។
កម្មវិធីកត់ត្រាម៉ាក្រូ ធ្វើការតែនៅក្នុង Calc និង Writer ប៉ុណ្ណោះ ។