LibreOffice 25.2 Help
ជ្រើស ឯកសារ - ថ្មី - ស្លាក ដើម្បីបើកប្រអប់ ស្លាក ។
នៅលើទំព័រផ្ទាំង ស្លាក ជ្រើសទ្រង់ទ្រាយរបស់សន្លឹកស្លាកដែលអ្នកចង់បោះពុម្ពលើ ។
ជ្រើសមូលដ្ឋានទិន្នន័យ ហើយតារាងពីដែលត្រូវទទួលទិន្នន័យ ។
ជ្រើសវាលមូលដ្ឋានទិន្នន័យដែលអ្នកចង់បោះពុម្ពមាតិកា ។ ចុចប៊ូតុងដែលបង្ហាញព្រួញខាងឆ្វេង ដើម្បីបញ្ចូលវាលមូលដ្ឋានទិន្នន័យក្នុងប្រអប់អត្ថបទស្លាក ។
បន្តជ្រើស និងបញ្ចូលវាលមូលដ្ឋានទិន្នន័យ ប្រសិនបើអ្នកចង់បានវាលច្រើននៅលើស្លាកនីមួយៗ ។ អ្នកអាចចុចគ្រាប់ចុចបញ្ចូល(Enter) ដើម្បីបញ្ចូលបន្ទាត់ថ្មី ហើយអ្នកអាចវាយតួអក្សរដើម្បីបញ្ចូលអត្ថបទថេរ ។
ជាជម្រើស ប្រសិនបើអ្នកចង់វាយអត្ថបទច្រើន អនុវត្តការធ្វើទ្រង់ទ្រាយ ឬបញ្ចូលរូបភាព និងសិល្បៈបន្ទាត់ អ្នកគួរបើក ធ្វើសមកាលកម្មមាតិកា នៅលើផ្ទាំងជម្រើស ។ ប្រសិនបើ អ្នកបើកវា នៅពេលដែលអ្នកចេញពីប្រអប់ស្លាក នោះបង្អួចតូចមួយនឹងបើកដោយមានប៊ូតុងធ្វើសមកាលកម្ម ។ ឥឡូវអ្នកត្រូវការធ្វើការតែលើស្លាកដំបូងនៅលើឯកសារស្លាកប៉ុណ្ណោះ បន្ទាប់មកចុចប៊ូតុងធ្វើសមកាលកម្ម ដើម្បីចម្លងការងាររបស់អ្នកទៅគ្រប់ស្លាករបស់ឯកសារ ។
ចុច ឯកសារថ្មី ។
នៅពេលអ្នកឃើញឯកសារស្លាក អ្នកចង់បើក
ជាបណ្ដោះអាសន្ន ។ វាបង្ហាញវាលនៅក្នុងលក្ខណៈដែលមើលឃើញផ្សេងទៀត ដូច្នេះអ្នកអាចរៀបចំ និងកែសម្រួលមាតិកាស្លាកកាន់តែងាយស្រួល ។អ្នកអាចរក្សាទុក និង/ឬបោះពុម្ពឯកសារស្លាក ។
នៅពេលអ្នកជ្រើសដើម្បីបោះពុម្ពឯកសារ អ្នកនឹងត្រូវបានស្នើ ប្រសិនបើអ្នកចង់បោះពុម្ពសំបុត្រសំណុំបែបបទ ។ ឆ្លើយបាទ/ចាស ដើម្បីបើកប្រអប់ សំបុត្រសំណុំបែបបទ ។ នៅក្នុងប្រអប់សំបុត្រសំណុំបែបបទ អ្នកអាចជ្រើសកត់ត្រាដែលអ្នកចង់បោះពុម្ព ។