LibreOffice 25.2 Help
ជ្រើស ឯកសារ - ថ្មី - នាមប័ណ្ណ ដើម្បីបើកប្រអប់ នាមប័ណ្ណ ដែលអនុញ្ញាតឲ្យអ្នកជ្រើសវិធីបង្ហាញនាមប័ណ្ណរបស់អ្នក ។
អ្នកអាចរចនាទាំងស្លាក និង នាមប័ណ្ណតាមរយៈប្រអប់ ស្លាក ។
ជ្រើស ឯកសារ - ថ្មី - ស្លាក ដើម្បីបើកប្រអប់ ស្លាក ។
នៅលើផ្ទាំង ស្លាក ក្រោម ទ្រង់ទ្រាយ កំណត់ទ្រង់ទ្រាយស្លាក ។
LibreOffice Writer មានទ្រង់ទ្រាយសន្លឹកដែលអាចប្រើបានជាលក្ខណៈពាណិជ្ជកម្មជាច្រើន សម្រាប់ស្លាក សញ្ញា និង នាមប័ណ្ណ ។ អ្នកក៏អាចបន្ថែមទ្រង់ទ្រាយដែលកំណត់ដោយអ្នកប្រើផ្សេងៗទៀត ។
នៅលើផ្ទាំង ស្លាក ក្រោម ចំណារ អ្នកអាចជ្រើសអ្វីដែលអ្នកសរសេរលើស្លាក ។
នេះជាញឹកញាប់ទាក់ទងនឹងវាលមូលដ្ឋានទិន្នន័យ ដូច្នេះស្លាកអាចត្រូវបានបោះពុម្ពជាមួយមាតិកាផ្សេងៗ ជាឧទាហរណ៍ ពេលផ្ញើ "សំបុត្រសំណុំបែបបទ" ។ វាអាចមានអត្ថបទដូចគ្នាផងដែរ ដែលបានបោះពុម្ពគ្រប់ស្លាក ។
ប្រើប្រអប់បញ្ជី មូលដ្ឋានទិន្នន័យ និង តារាង ដើម្បីជ្រើសមូលដ្ឋានទិន្នន័យ និង តារាងពីវាលទិន្នន័យដែលត្រូវបានទទួល ។ ចុចលើប៊ូតុងព្រួញដើម្បីផ្ទេរវាលទិន្នន័យដែលបានជ្រើសទៅក្នុងផ្ទៃចំណារ ។ ចុចបញ្ចូល (Enter) ដើម្បីបញ្ចូលការចុះបន្ទាត់មួយ ។ អ្នកក៏អាចបញ្ចូលចន្លោះ និង អត្ថបទថេរផ្សេងៗ ។
នៅលើផ្ទាំង ទ្រង់ទ្រាយ អ្នកអាចកំណត់ទ្រង់ទ្រាយស្លាកផ្ទាល់របស់អ្នក មិនគ្របដោយទ្រង់ទ្រាយដែលបានកំណត់ជាមុនមួយ ។ ដើម្បីធ្វើដូចនេះ ជ្រើស "អ្នកប្រើ" ពីប្រអប់បញ្ជី ប្រភេទ ។ នៅលើផ្ទាំង ជម្រើស អ្នកអាចបញ្ជាក់ថាតើស្លាកទាំងអស់ ឬ ស្លាកពិតប្រាកដតែមួយត្រូវបានបង្កើត ។
នៅលើទំព័រផ្ទាំង ជម្រើស សូមប្រាកដថាប្រអប់ ធ្វើសមកាលកម្មមាតិកា ត្រូវបានជ្រើស ។ ប្រសិនបើប្រអប់នេះត្រូវបានជ្រើស ស្លាកគ្រាន់តែត្រូវបានបញ្ចូល (នៅលើស្លាកកំពូលខាងឆ្វេង) និងត្រូវបានកែសម្រួលភា្លម ។
ចុចលើ ឯកសារថ្មី ដើម្បីបង្កើតឯកសារថ្មីជាមួយការកំណត់ដែលអ្នកបានបញ្ចូល ។
ដរាបណាអ្នកចុចលើ ឯកសារថ្មី អ្នកនឹងឃើញបង្អួចតូចមួយដែលមានប៊ូតុង ធ្វើសមកាលកម្មស្លាក ។ បញ្ចូលស្លាកទីមួយ ។ ពេលអ្នកចុចលើប៊ូតុង ធ្វើសមកាលកម្ម ស្លាកនីមួយៗបច្ចុប្បន្ន ត្រូវបានចម្លងទៅស្លាកផ្សេងៗទាំងអស់នៅលើសន្លឹក ។