LibreOffice 25.2 Help
អ្នកអាចត្រួតពិនិត្យ LibreOffice ដោយមិនប្រើឧបករណ៍កណ្តុរ ដោយប្រើតែក្តារចុច ។
នៅលើទំព័រជំនួយមេរបស់ម៉ូឌុល (ឧទាហរណ៍ LibreOffice Writer ឬ ទំព័រជំនួយមេ LibreOffice Calc ) មានតំណមួយ ដើម្បីចូលដំណើរការជំនួយរបស់ផ្លូវកាត់ក្តារចុច សម្រាប់ម៉ូឌុលនោះ ។
ជាការបន្ថែម ក្រោមពាក្យគន្លឹះ "ភាពចូលដំណើរការ" អ្នករកសេចក្តីណែនាំម្តងមួយជំហានៗ ស្តីអំពីវិធីត្រួតពិនិត្យម៉ូឌុលដែលបានជ្រើសដោយមិនប្រើឧបករណ៍កណ្តុរ ។
ធ្វើម្តងទៀត ដោយចុច F6 ប្តូរការផ្តោតអារម្មណ៍ និង ក្រឡឹងវត្ថុដូចខាងក្រោមនេះ ៖
របារម៉ឺនុយ
របារឧបករណ៍ទាំងអស់ពីកំពូលទៅបាត និង ពីឆ្វេងទៅស្តាំ
បង្អួចសេរីទាំងអស់ពីឆ្វេងទៅស្តាំ
ឯកសារ
ចុចប្ដូរ(Shift)+F6 ដើម្បីប្ដូរតាមរយៈវត្ថុនៅក្នុងទិសដៅផ្ទុយគ្នា ។
ចុច
+F6 ដើម្បីប្ដូរទៅឯកសារ ។ចុច F10 ដើម្បីប្តូរទៅរបារម៉ឺនុយ និង ត្រឡប់វិញ ។
គេច (Escape) នៅជិតនឹងម៉ឺនុយរងដែលបើកមួយ របារឧបករណ៍ ឬ បង្អួចទំនេរបច្ចុប្បន្ន ។
ចុច ឯកសារ) ។ ជាមួយនឹងព្រួញនៅខាងស្ដាំ ម៉ឺនុយនៅជាប់ខាងស្ដាំត្រូវជ្រើស ជាមួយព្រួញខាងឆ្វេង ម៉ឺនុយមុន ។
ឬ F6 ឬ F10 ដើម្បីជ្រើសម៉ឺនុយសិន (ម៉ឺនុយព្រួញចុះក្រោមបើកម៉ឹនុយដែលបានជ្រើស ។ ព្រួញចុះក្រោម និង ឡើងលើបន្ថែមណាមួយ ផ្លាស់ទីជម្រើសតាមរយៈពាក្យបញ្ជាម៉ឺនុយ ។ ជាមួយព្រួញទៅស្តាំ អ្នកបើកម៉ឹនុយរងដែលមានស្រាប់ណាមួយ ។
ចុចបញ្ចូល (Enter) ដើម្បីប្រតិបត្តិពាក្យបញ្ជាម៉ឺនុយដែលបានជ្រើស ។
ចុច F6 ម្តងទៀត រហូតដល់រូបតំណាងទីមួយនៅលើរបារឧបករណ៍ត្រូវបានជ្រើស ។ ប្រើគ្រាប់ចុចព្រួញទៅស្តាំ និង ទៅឆ្វេង ដើម្បីជ្រើសរូបតំណាងនៅលើរបារឧបករណ៍ផ្ដេក ។ ដូចគ្នានេះដែរ ប្រើគ្រាប់ចុចព្រួញឡើងលើ និង ចុះក្រោម ដើម្បីជ្រើសរូបតំណាងមួយនៅលើរបារឧបករណ៍បញ្ឈរ ។ គ្រាប់ចុចដើម (Home) ជ្រើសរូបតំណាងដំបូងនៅលើរបារឧបករណ៍ និង គ្រាប់ចុចចុង (End) ជ្រើសរូបតំណាងចុងក្រោយ ។
ចុចបញ្ចូល(Enter) ដើម្បីប្រតិបត្តិរូបតំណាងដែលបានជ្រើស ។ ប្រសិនបើរូបតំណាងដែលបានជ្រើសទាមទារសកម្មភាពកណ្ដុរបន្តបន្ទាប់តាមធម្មតា ដូចជាការបញ្ចូលចតុកោណកែង បន្ទាប់មកចុចគ្រាប់ចុចបញ្ចូល(Enter) គឺមិនគ្រប់គ្រាន់ទេ ៖ នៅក្នុងករណីទាំងនេះ ចុច
+បញ្ចូល(Enter) ។ចុច
+បញ្ចូល(Enter) នៅលើរូបតំណាងដើម្បីបង្កើតវត្ថុគំនូរ ។ វត្ថុគំនូរនឹងត្រូវបានដាក់នៅក្នុងកណ្ដាលទិដ្ឋភាព ដោយមានទំហំកំណត់ជាស្រេច ។ចុច
+បញ្ចូល(Enter) នៅលើឧបករណ៍ជម្រើស ដើម្បីជ្រើសវត្ថុគំនូរសិននៅក្នុងឯកសារ ។ ប្រសិនបើអ្នកចង់កែសម្រួល ទំហំ ឬផ្លាស់ទីវត្ថុគំនូរដែលបានជ្រើស ដំបូងប្រើ +F6 ដើម្បីកំណត់ការផ្ដោតលើឯកសារ ។ប្រសិនបើរបារឧបករណ៍វែងមិនអាចបង្ហាញលើអេក្រង់បាន វាបង្ហាញរូបតំណាងមួយនៅគែមខាងស្តាំ ឬ ខាងក្រោម ។ ជ្រើសរបារឧបករណ៍ និង ចុចទំព័រលើ ឬ ទំព័រក្រោម ដើម្បីបង្ហាញរូបតំណាងដែលនៅសល់ ។
ចុចព្រួញចុះក្រោម ឬ ព្រួញទៅស្តាំដើម្បីបើករបារឧបករណ៍ដែលបានជ្រើស ។ នេះដូចគ្នានឹងចុចកណ្តុរដែរ ។ ក្នុងរបារឧបករណ៍ប្រើគ្រាប់ចុចព្រួញទៅស្តាំ និង ទៅឆ្វេង ។ គ្រាប់ចុចដើម (Home) និង ចុង (End) ជ្រើសរូបតំណាងដំបូង និង ចុងក្រោយក្នុងរបារឧបករណ៍រៀងខ្លួនៗ ។
បិទរបារឧបករណ៍ដោយប្រើគ្រាប់ចុច គេច (Esc) ។ វាមិនអាចផ្លាស់ទីរបារឧបករណ៍ដោយគ្មានកណ្តុរបានទេ ។
ជ្រើសប្រអប់បន្សំ ចុចបញ្ចូល (Enter) ។
ប្រើគ្រាប់ចុចព្រួញចុះក្រោម ឬ ទំព័រក្រោម ដើម្បីរមូរធាតុប្រអប់ផ្សំចុះក្រោម ឬ គ្រាប់ចុចព្រួញឡើងលើ ឬ ទំព័រលើ ដើម្បីរមូរឡើងលើ ។ គ្រាប់ចុចដើម (Home) នាំអ្នកទៅធាតុទីមួយ និង គ្រាប់ចុចចុង (End) នាំអ្នកទៅធាតុចុងក្រោយ ។
ចុចបញ្ចូល (Enter) ដើម្បីប្រតិបត្តិធាតុដែលបានជ្រើស ។
ក្នុងបង្អួច ប្រអប់ និង ក្នុងវាលវត្ថុបញ្ជាតារាងជាច្រើន មានតារាងដើម្បីជ្រើសទិន្នន័យ ឧទាហរណ៍ ក្នុងផ្នែកខាងស្តាំរបស់ ទិដ្ឋភាពប្រភពទិន្នន័យ ។ គ្រាប់ចុចដូចខាងក្រោមនេះត្រូវបានប្រើសម្រាប់ជម្រើសក្នុងតារាងទាំងនេះ ៖
ចន្លោះមិនឃើញ (Spacebar) ៖ ប្តូរពីជម្រើសរបស់ជួរដេកបច្ចុប្បន្ន និង ការបោះបង់ជម្រើសមួយចំនួន ប៉ុន្តែមិនបោះបង់ប្រសិនបើក្រឡាបច្ចុប្បន្នស្ថិតក្នុងរបៀបកែសម្រួល ។
+ចន្លោះមិនឃើញ (spacebar) ៖ ប្ដូររវាងជម្រើសរបស់ជួរដេកបច្ចុប្បន្ន និងការបោះបង់នូវជម្រើសនេះ ។
+ប្ដូរ(Shift)+ចន្លោះមិនឃើញ (spacebar) ៖ ប្ដូររវាងជម្រើសរបស់ជួរឈរបច្ចុប្បន្ន និងបោះបង់នូវជម្រើសនេះ ។
+ព្រួញឡើងលើ ឬ +ព្រួញចុះក្រោម ៖ ផ្លាស់ទីកម្មវិធីបំបែកបង្អួចរវាងតារាង និងសំណុំបែបទ ឧទាហរណ៍ នៅក្នុងមូលដ្ឋានទិន្នន័យគន្ថនិទ្ទេស ។
នៅក្នុងការត្រួតពិនិត្យតារាង ឬនៅក្នុងទិដ្ឋភាពប្រភពទិន្នន័យ គ្រាប់ចុចថេប (Tab) ផ្លាស់ទីទៅជួរឈរបន្ទាប់ ។ ដើម្បីផ្លាស់ទីទៅការត្រួតពិនិត្យបន្ទាប់ ចុច
+ថេប(Tab) ។ ដើម្បីផ្លាស់ទីទៅការត្រួតពិនិត្យមុន ចុចប្ដូរ(Shift)+ +ថេប(Tab) ។ដំបូងចុច
+ចន្លោះមិនឃើញ (spacebar) ។ម៉ឺនុយប្រព័ន្ធមួយបើកជាមួយពាក្យបញ្ជាម៉ឺនុយ ដូចជា ផ្លាស់ទី ផ្លាស់ប្តូរទំហំ និង បិទ ។
ជ្រើសពាក្យបញ្ជាមួយ (ព្រួញចុះក្រោម បន្ទាប់មកចុចបញ្ចូល (Enter)) ។
ឥឡូវ អ្នកអាចប្រើគ្រាប់ចុចព្រួញដើម្បីផ្លាស់ទី ឬ ផ្លាស់ប្តូរទំហំប្រអប់ ឬ បង្អួច ។
ចុចបញ្ចូល (Enter) ដើម្បីទទួលយកការផ្លាស់ប្តូរ ។ ចុចគេច (Escape) ដើម្បីបោះបង់ការផ្លាស់ប្តូរ ។
ចុច F6 រហូតដល់បង្អួច ឬ របារឧបករណ៍ត្រូវបានជ្រើស ។
ចុច
+ប្ដូរ(Shift)+F10 ។ចុចប្ដូរ(Shift)+F4 ដើម្បីជ្រើសវត្ថុដំបូងនៅក្នុងឯកសារបច្ចុប្បន្ន ។ នៅពេលវត្ថុមួយត្រូវបានជ្រើស ចុចគ្រាប់ចុចថេប (Tab) ដើម្បីជ្រើសវត្ថុបន្ទាប់ ឬចុចគ្រាប់ចុចគេច (Esc) ដើម្បីត្រឡប់ទៅអត្ថបទវិញ ។
វត្ថុ OLE ដែលបានជ្រើសមួយអាចត្រូវបានធ្វើឲ្យសកម្មដោយប្រើគ្រាប់ចុចបញ្ចូល (Enter) ។
ប្រើគ្រាប់ចុចព្រួញ ដើម្បីផ្លាស់ទីវត្ថុដែលបានជ្រើសដោយឯកតាគុណភាពបង្ហាញមួយក្រឡាចត្រង្គ ។
Set the grid resolution unit with - LibreOffice Writer - Grid in the Resolution area. If you enter a number greater than 1 in the Subdivision area, you must press the arrow key as often as the number states to move the selected object by one grid resolution unit.
ប្រើ
និងគ្រាប់ចុចព្រួញ ដើម្បីផ្លាស់ទីវត្ថុដែលបានជ្រើសដោយម្ដងមួយភីកសែល ។ប្រើ
+ថេប(Tab) ដើម្បីបញ្ចូលវិធីសាស្ត្រកែសម្រួលចំណុចទាញ ។ ចំណុចទាញខាងឆ្វេងនៅខាងលើគឺជាចំណុចទាញសកម្ម វាចាប់ផ្ដើមលោតភ្លឹបភ្លែត ។ ប្រើ +ថេប(Tab) ដើម្បីជ្រើសចំណុចទាញបន្ទាប់ ។ ចុចគ្រាប់ចុច គេច(Escape) ដើម្បីចេញពីវិធីសាស្ត្រកែសម្រួល ។ក្នុងរបៀបកែសម្រួលចំណុចទាញ គ្រាប់ចុចព្រួញផ្លាស់ទីចំណុចទាញដែលបានជ្រើស ដែលផ្លាស់ប្តូរទំហំរបស់វត្ថុ ។
អ្នកអាចផ្លាស់ទីយុថ្កានៃវត្ថុមួយដោយប្រើគ្រាប់ចុចព្រួញ ។ ដំបូង បញ្ចូលរបៀបកែសម្រួលចំណុចទាញ និង ជ្រើសយុថ្កា ។ អាស្រ័យលើប្រភេទរបស់យុថ្កា បន្ទាប់មក អ្នកអាចផ្លាស់ទីយុថ្កាក្នុងទិសផ្សេងៗ ។
ជ្រើសវត្ថុ ។
បញ្ចូលរបៀបកែសម្រួលចំណុចទាញដោយប្រើ
+ថេប(Tab) ។ចំណុចទាញនៅខាងឆ្វេងនៅខាងលើចាប់ផ្ដើមលោតភ្លឹបភ្លែត ។ ចុច
+ថេប (Tab) ច្រើនដង រហូតដល់ចំណុចទាញគ្មានការលោតភ្លឹបភ្លែត ។ សញ្ញានេះឥឡូវបោះយុថ្កាវត្ថុត្រូវបានធ្វើឲ្យសកម្ម ។ប្រើគ្រាប់ចុចព្រួញដើម្បីផ្លាស់ទីយុថ្កា ។ វត្ថុអនុវត្តតាមយុថ្កាជាការសមរម្យមួយ ។
អ្នកអាចផ្លាស់ប្តូរយុថ្ការបស់វត្ថុដែលបានជ្រើស ឧទាហរណ៍ក្នុងម៉ឺនុយបរិបទរបស់វត្ថុ ។
ប្រសិនបើវត្ថុត្រូវបានបោះយុថ្កា ទៅកថាខណ្ឌ គ្រាប់ចុចព្រួញផ្លាស់ទីវត្ថុទៅកថាខណ្ឌមុន ឬ បន្ទាប់ ។
ប្រសិនបើវត្ថុត្រូវបានបោះយុថ្កា ទៅទំព័រ គ្រាប់ចុចទំព័រឡើងលើ ឬ ទំព័រចុះក្រោម ផ្លាស់ទីវាទៅទំព័រមុន ឬ ទំព័របន្ទាប់ ។
ប្រសិនបើវត្ថុត្រូវបានបោះយុថ្កា ទៅតួអក្សរ គ្រាប់ចុចព្រួញផ្លាស់ទីវាតាមរយៈកថាខណ្ឌបច្ចុប្បន្ន ។
ប្រសិនបើវត្ថុត្រូវបានបោះយុថ្កា ជាតួអក្សរ នោះគ្មានរូបតំណាងយុថ្កាទេ ។ អ្នកមិនអាចផ្លាស់ទីវត្ថុបានទេ ។
ប្រសិនបើវត្ថុត្រូវបានបោះយុថ្កា ទៅស៊ុម គ្រាប់ចុចព្រួញផ្លាស់ទីវាទៅស៊ុមបន្ទាប់ក្នុងទិសរៀងៗខ្លួន ។
+ Shift + F4 opens and closes the data source view.
F6 ៖ ប្តូររវាងឯកសារ និង របារឧបករណ៍ ។
+ (គ្រាប់សញ្ញាបូក) ៖ ពង្រីកធាតុដែលបានជ្រើសក្នុងកម្មវិធីរុករកប្រភពទិន្នន័យ ។
- គ្រាប់ចុចដក (minus key) ៖ ទម្លាក់ធាតុដែលបានជ្រើសក្នុងកម្មវិធីរុករកប្រភពទិន្នន័យ ។
+ប្ដូរ(Shift)+E ៖ ប្ដូររវាងកម្មវិធីរុករកប្រភពទិន្នន័យ និងតារាង ។
F6 ៖ ប្តូររវាងរបារវត្ថុ ទិដ្ឋភាពតារាង និង ផ្ទៃជម្រើស ។
+ព្រួញឡើងលើ ឬ +ព្រួញចុះក្រោម ៖ ផ្លាស់ទីស៊ុមរវាងទិដ្ឋភាពតារាង និងផ្ទៃជម្រើសឡើងលើ ឬចុះក្រោម ។
+ព្រួញឡើងលើ ៖ ផ្លាស់ទីតារាងដែលបានជ្រើសនៅក្នុងទិសព្រួញ ។
+ប្ដូរ(Shift)+គ្រាប់ចុចព្រួញ ៖ ផ្លាស់ប្ដូរទំហំតារាងដែលបានជ្រើសនៅក្នុងទិដ្ឋភាពតារាង ។
លុប (Del) ៖ យកតារាងដែលបានជ្រើស ឬ ការតភ្ជាប់ពីទិដ្ឋភាពតារាងចេញ ។
ថេប (Tab) ៖ ប្តូររវាងតារាង និង ការតភ្ជាប់ក្នុងទិដ្ឋភាពតារាង ។
បញ្ចូល (Enter) ៖ ពេលការតភ្ជាប់មួយត្រូវបានជ្រើស គ្រាប់ចុចបញ្ចូល(Enter) បើកប្រអប់ លក្ខណសម្បត្តិ របស់ការតភ្ជាប់ ។
បញ្ចូល (Enter) ៖ ពេលតារាងមួយត្រូវបានជ្រើស គ្រាប់ចុចបញ្ចូល (Enter) បញ្ចូលវាលទិន្នន័យដំបូងពីប្រអប់បញ្ជីទៅក្នុងផ្ទៃជម្រើស ។
+ព្រួញឆ្វេង ឬព្រួញស្ដាំ ៖ ផ្លាស់ទីជួរឈរដែលបានជ្រើសទៅខាងឆ្វេង ឬទៅខាងស្ដាំ ។
F6 ៖ ប្តូររវាងរបារឧបករណ៍ ទិដ្ឋភាពជួរឈរ និង ផ្ទៃលក្ខណសម្បត្តិ ។
Press Tab to select an icon. If you selected one of the icons from Rectangle to Freeform Polygon and you press +Enter, an object of the selected type is created in default size.
If you press Enter while the icon Select is selected, the focus is set into the image window of the ImageMap Editor. Press Esc to set the focus back to the icons and input boxes.
If the Select icon is selected and you press +Enter, the first object in the image window gets selected.
ប្រើរូបតំណាង កែសម្រួលចំណុច ដើម្បីប្តូរទៅជារបៀបវកែសម្រួលចំណុចសម្រាប់ពហុកោណ និង ត្រឡប់មកវិញ ។
Use +Tab in the image window to select the next point. Use Shift++Tab to select the previous point.
ប្រើគ្រាប់ចុចលុប (Delete) ជាមួយការផ្តោតអារម្មណ៍លើបង្អួចរូបភាពដើម្បីវត្ថុដែលបានជ្រើស ។
ចុច ប្ដូរ (Shift) + F1 ដើម្បីបង្ហាញ ព័ត៌មានជំនួយដែលបានបន្ថែម សម្រាប់ពាក្យបញ្ជាដែលបានជ្រើសបច្ចុប្បន្ន រូបតំណាង ឬវត្ថុបញ្ជា ។
ក្នុងទំព័រជំនួយមេ ប្រើថេប (Tab) ដើម្បីលោតទៅតំណខ្ពស់បន្ទាប់ ឬ ប្តូរ (Shift) + ថេប (Tab) ដើម្បីលោតទៅតំណមុន ។
ចុចបញ្ចូល (Enter) ដើម្បីប្រតិបត្តិតំណខ្ពស់ដែលបានជ្រើស ។
ចុចគ្រាប់ចុចលុបថយក្រោយ (Backspace) នៅខាងលើគ្រាប់ចុចបញ្ចូល (Enter) ដើម្បីត្រឡប់ទៅទំព័រជំនួយមុន ។
ព្រួញទៅឆ្វេង ឬ ព្រួញទៅស្តាំ ៖ ទៅឆ្វេង ឬ ទៅស្តាំមួយទីតាំង
+Left Arrow or +Right Arrow: jump to the previous or to the next split
+Shift+Left Arrow or +Shift+Right Arrow: move a split one position to the left or to the right
ដើម (Home) ឬ ចុង (End) ៖ លោតទៅទីតាំងដែលអាចទទួលយកបានដំបូង ឬ ចុងក្រោយ
+Home or +End: jump to the first or the last split
Shift++Home or Shift++End: move split to the first or to the last position
គ្រាប់ចុចចន្លោះ (Space) ៖ បញ្ចូល ឬ យកការពុះចេញ
គ្រាប់ចុចបញ្ជាន់ (Insert) ៖ បញ្ចូលការបំបែកមួយ (ទុកឲ្យការបំបែកដែលមានស្រាប់មិនផ្លាស់ប្តូរ)
គ្រាប់ចុចលុប (Delete) ៖ លុបការពុះ
ប្តូរ(Shift)+លុប(Delete) ៖ លុបការពុះទាំងអស់
ព្រួញឡើងលើ ឬ ព្រួញចុះក្រោម ៖ រមូរតារាងចុះក្រោម ឬ ឡើងលើមួយជួរដេក
ទំព័រឡើងលើ ឬ ចុះក្រោម ៖ រមូរតារាងចុះក្រោម ឬ ឡើងលើមួយទំព័រ
គ្រាប់ចុចគេច (Escape) (កំឡុងពេលអូសកណ្តុរ) ៖ បោះបង់ការអូស ផ្លាស់ទីការពុះទៅទីតាំងចាស់
ព្រួញទៅឆ្វេង ឬ ព្រួញទៅស្តាំ ៖ ជ្រើសជួរឈរឆ្វេង ឬ ជួរឈរស្តាំ និង ជម្រះជម្រើសផ្សេងៗទៀត
+Left Arrow or +Right Arrow: move focus to the left or to the right column (does not change selection)
ប្តូរ (Shift) + ព្រួញទៅឆ្វេង ឬ ប្តូរ (Shift) + ព្រួញទៅស្តាំ ៖ ពង្រីក ឬ បង្រួមជួរដែលបានជ្រើស
+Shift+Left Arrow or +Shift+Right Arrow: expand or shrink the selected range (does not change other selections)
Home or End: select the first or the last column (use Shift or as with cursor keys)
ប្តូរ (Shift) + គ្រាប់ចុចចន្លោះមិនឃើញ (Space) ៖ ជ្រើសជួរពីជួរឈរដែលបានជ្រើសចុងក្រោយទៅជួរឈរបច្ចុប្បន្ន
+Shift+Space key: select the range from the last selected column to the current column (does not change other selections)
+A: select all columns
ប្តូរ (Shift) + F10 ៖ បើកម៉ឺនុយបរិបទ
+1 ... +7: set the 1st ... 7th column type for the selected columns
ព្រួញឡើងលើ ឬ ព្រួញចុះក្រោម ៖ រមូរតារាងចុះក្រោម ឬ ឡើងលើមួយជួរដេក
ទំព័រឡើងលើ ឬ ចុះក្រោម ៖ រមូរតារាងចុះក្រោម ឬ ឡើងលើមួយទំព័រ
+Home or +End: scroll to the top or bottom of a table
ថេប (Tab) ប្តូរវត្ថុបញ្ជាទាំងអស់ក្នុងប្រអប់ ។
+ព្រួញចុះក្រោម បើកប្រអប់ផ្សំ ។ បញ្ចូល (Enter) ជ្រើសធាតុបច្ចុប្បន្ននៅក្នុងប្រអប់ផ្សំ ។
ប៊ូតុងព្រួញផ្លាស់ទីតាមរយៈផ្ទៃជម្រើសមេ ។ ចន្លោះមិនឃើញ (Spacebar) បន្ថែមតួអក្សរបច្ចុប្បន្នទៅបញ្ជីរបស់តួអក្សរដែលត្រូវបានបញ្ចូល ។