LibreOffice 24.8 Help
ជ្រើស មើល - របារឧបករណ៍ - គំនូរ ដើម្បីបើករបារឧបករណ៍ គំនូរ ប្រសិនបើវាមិនទាន់ត្រូវបានបើក ។
វត្ថុគំនូរអាចត្រូវបានកែសម្រួល និង កែប្រែជាបន្តបន្ទាប់ ។ វត្ថុគំនូរបានបង្កើតតាមវិធីនេះគឺជាក្រាហ្វិកវ៉ិចទ័រ ដែលអ្នកអាចកំណត់មាត្រដ្ឋានដោយសេរីដោយគ្មានការបាត់បង់គុណភាពណាមួយឡើយ ។
ដើម្បីបង្កើតចតុកោណកែងមួយ ចុចរូបតំណាងចតុកោណកែង និង ផ្លាស់ទីទស្សន៍ទ្រនិចរបស់អ្នកទៅដាក់ក្នុងឯកសារ ដែលអ្នកចង់បានជ្រុងរបស់ចតុកោណកែងមួយ ។ ចុចប៊ូតុងកណ្តុរ និង សង្កត់ខណៈពេលអូសទៅជ្រុងទល់មុខរបស់ចតុកោណកែង ។ ពេលអ្នកលែងប៊ូតុងកណ្តុរ ចតុកោណកែងត្រូវបានបញ្ចូលក្នុងឯកសារ ។ វាត្រូវបានជ្រើស និង អ្នកអាចកែសម្រួលលក្ខណសម្បត្តិរបស់វាតាមរយៈម៉ឺនុយបរិបទ ។
ប្រសិនបើអ្នកចង់បើកវត្ថុគំនូរពីចំណុចកណ្ដាលនៃការអូសពីជ្រុងមួយទៅជ្រុងផ្សេង ចុចគ្រាប់ចុច
key ខណៈពេលអូស ។ចុចគ្រាប់ចុចប្ដូរ (Shift) ខណៈពេលអូសដើម្បីដាក់កម្រិតវត្ថុដែលបានបង្កើត ។ ឧទាហរណ៍ ជំនួសឲ្យចតុកោណកែងដែលអ្នកទទួលបានការ៉េ ជំនួសឲ្យរាងពងក្រពើ ដែលអ្នកទទួលបានរង្វង់ ។ នៅពេលអូសចំណុចទាញរបស់វត្ថុដែលមានស្រាប់ដោយប្រើគ្រាប់ចុចប្ដូរ (Shift) កសមាមាត្ររបស់វត្ថុត្រូវបានទប់ស្កាត់ ។
ដើម្បីកំណត់មាត្រដ្ឋានវត្ថុ ដំបូងត្រូវជ្រើសពួកវាដោយចុចលើពួកវាជាមួយឧបករណ៍ជម្រើស ។ បន្ទាប់មកអ្នកឃើញចំណុចទាញ៨ នៅជុំវិញវត្ថុ ។ ពេលអ្នកអូសចំណុចទាញមួយក្នុងចំណោមចំណុចទាញទាំងបួន ជ្រុងទល់មុខនៅតែថេរខណៈពេលជ្រុងបីផ្សេងទៀតផ្លាស់ទី ។ ពេលអ្នកអូសចំណុចទាញជ្រុងមួយក្នុងចំណោមទាំងអស់ ផ្នែកទល់មុខនៅតែថេរ ។
ដើម្បីកំណត់មាត្រដ្ឋានវត្ថុគំនូរដោយប្រើក្ដារចុច ដំបូងជ្រើសវត្ថុ បន្ទាប់មកចុច
+Tab repeatedly ដើម្បីបន្លិចចំណុចទាញមួយក្នុងចំណោមចំណុចទាញទាំងនោះ ។ បន្ទាប់មកចុចគ្រាប់ចុចព្រួញ ។ ដើម្បីធ្វើមាត្រដ្ឋានក្នុងជំហានតូច ចុចគ្រាប់ចុច key ខណៈពេលចុចគ្រាប់ចុចព្រួញ ។ ចុចគ្រាប់ចុចគេច(Esc) ដើម្បីស្ថិតក្នុងរបៀបកែសម្រួលចំណុច ។ដើម្បីផ្លាស់ទីវត្ថុគំនូរ ដំបូងជ្រើសពួកវាសិន ។ ដើម្បីជ្រើសវត្ថុច្រើនជាងមួយ ចុចគ្រាប់ចុចប្ដូរ (Shift) ខណៈពេលចុច ។ ជ្រើសវត្ថុអត្ថបទដោយចុចលើគែមរបស់ពួកវា ។ ខណៈពេលចុចប៊ូតុងកណ្ដុរ អូសវត្ថុទៅទីតាំងថ្មី ។
ដើម្បីផ្លាស់ទីវត្ថុគំនូរ ដោយប្រើក្ដារចុច ដំបូងជ្រើសវត្ថុ បន្ទាប់មកចុចគ្រាប់ចុចព្រួញ ។ ដើម្បីផ្លាស់ទីជំហានតូច ចុចគ្រាប់ចុច
key ខណៈពេលចុចគ្រាប់ចុចព្រួញ ។ដើម្បីបញ្ចូលអត្ថបទជាផ្នែករបស់វត្ថុក្រាហ្វិក ជ្រើសវត្ថុ ហើយចាប់ផ្ដើមវាយអត្ថបទរបស់អ្នក ។ ចុចខាងក្រៅវត្ថុ ដើម្បីបញ្ចប់អត្ថបទដែលបានបញ្ចូល ។ ចុចទ្វេដងខាងក្នុងវត្ថុ ដើម្បីកែសម្រួលវត្ថុ ។
ដើម្បីត្រឡប់ទៅរបៀបអត្ថបទធម្មតាវិញ បន្ទាប់ពីបង្កើត និងកែសម្រួលវត្ថុគំនូរ ចុចក្នុងផ្ទៃមួយរបស់ឯកសារដែលគ្មានវត្ថុគំនូរ ឬវត្ថុផ្សេងៗទៀត ។ ប្រសិនបើអ្នកឃើញទស្សន៍ទ្រនិចគំនូរ ដំបូងចាកចេញរបៀបនេះ ដោយចុចរូបតំណាង ជ្រើស ។