LibreOffice 25.2 Help
អ្នកអាចបញ្ចូលតំណខ្ពស់តាមវិធីពីរ ៖ ជាអត្ថបទ ឬ ជាប៊ូតុងមួយ ។ ក្នុងករណីទាំងពីរ អត្ថបទដែលមើលឃើញអាចខុសគ្នាពី URL ។
ដាក់ទស្សន៍ទ្រនិចអត្ថបទនៅក្នុងឯកសារនៅចំណុចដែលអ្នកចង់បញ្ចូលតំណខ្ពស់ ឬជ្រើសអត្ថបទដែលអ្នកចង់ដាក់តំណខ្ពស់ ។ ជ្រើសពាក្យបញ្ជា តំណខ្ពស់ ពីម៉ឺនុយ បញ្ចូល ។ ចុចនៅលើ រូបតំណាងខ្ពស់លើរបារឧបករណ៍ ស្តង់ដារ ។ ប្រអប់តំណខ្ពស់ លេចឡើង ។
ដើម្បីលោតទៅបន្ទាត់ជាក់លាក់មួយក្នុងឯកសារអត្ថបទមួយ ដំបូងបញ្ចូលចំណាំមួយនៅទីតាំងនោះ (បញ្ចូល - ចំណាំ) ។
To jump to a cell in a spreadsheet, first enter a name for the cell (Sheet - Named Ranges and Expressions - Define).
តំណខ្ពស់ក៏អាចត្រូវបានបញ្ចូលដោយអូស និង ទម្លាក់ពីកម្មវិធីរុករក ។ តំណខ្ពស់អាចសំដៅលើឯកសារយោង ក្បាល ក្រាហ្វិក តារាង វត្ថុ ថត ឬ ការចំណាំ ។
ប្រសិនបើអ្នកចង់បញ្ចូលក្នុងអត្ថបទមួយនូវតំណខ្ពស់មួយដែលសំអាងលើតារាង ១ អូសធាតុតារាង ១ ពីកម្មវិធីរុករក និង ទម្លាក់វាក្នុងអត្ថបទ ។ ដើម្បីធ្វើដូចនេះ បញ្ចូលជាតំណខ្ពស់ របៀបអូសត្រូវតែបានជ្រើសក្នុងកម្មវិធីរុករក ។