LibreOffice 24.8 Help
អ្នកអាចបន្សំវត្ថុក្រាហ្វិកច្រើនទៅក្នុងក្រុម ដូច្នេះអ្នកអាចប្រើពួកវាដូចវត្ថុទោលដែរ ។
អ្នកអាចផ្លាស់ទី ប្លែង ប្ដូរទំហំ បង្ខូច ឬបម្លែងវត្ថុទាំងអស់ដែលនៅក្នុងក្រុមជាមួយគ្នា ហើយអ្នកអាចបញ្ចូលក្រុមនៅពេលណាមួយ ដើម្បីផ្លាស់ប្ដូរវត្ថុរៀងៗខ្លួន ។
អ្នកអាចផ្លាស់ប្ដូរលក្ខណសម្បត្តិ (ទំហំបន្ទាត់ បំពេញពណ៌ និងផ្សេងទៀត) នៃវត្ថុទាំងអស់ក្នុងក្រុមជាមួយគ្នា ហើយអ្នកអាចបញ្ចូលក្រុម និងផ្លាស់ប្ដូរវត្ថុរៀងៗខ្លួន ។
ក្រុមក៏អាចត្រូវបានដាក់ជាមួយគ្នាទៅក្រុមសំណុំបែបបទក្នុងក្រុម ។
ជ្រើសវត្ថុជាមួយគ្នាដែលអ្នកចង់ដាក់ក្រុម ។ សង្កត់គ្រាប់ចុច ប្ដូរ(Shift) នៅពេលអ្នកចុចលើវត្ថុនីមួយៗ ។
ចុចខាងស្ដាំនៃវត្ថុដែលបានជ្រើស ដើម្បីបើកម៉ឺនុយបរិបទ។ ក្នុង Calc ឬ Writer, ពាក្យបញ្ជានៅក្នុងម៉ឺនុយរង ក្រុម, ក្នុង Impress ឬ Draw, វានៅកម្រិតផ្នែកខាងលើនៃម៉ឺនុយបរិបទ។
ជ្រើស ក្រុម។
ដើម្បីជ្រើសវត្ថុ អ្នកអាចអូសស៊ុមការជ្រើសជុំវិញវត្ថុ ។
ឧទាហរណ៍ អ្នកអាចដាក់វត្ថុទាំងអស់ជាក្រុម ក្នុងរូបសញ្ញាក្រុមហ៊ុនមួយ ដើម្បីផ្លាស់ទី និង ផ្លាស់ប្តូរទំហំរូបសញ្ញាជាវត្ថុតែមួយ ។
បន្ទាប់ពីអ្នកបានដាក់វត្ថុជាក្រុម ជ្រើសផ្នែកណាមួយនៃក្រុម គឺជ្រើសក្រុមទាំងមូល ។
ចុចខាងស្ដាំវត្ថុណាមួយរបស់ក្រុម។ ក្នុង Calc ឬ Writer, ពាក្យបញ្ជាគឺនៅក្នុងម៉ឺនុយរង់ ក្រុម, ខណៈពេលនៅក្នុង Impress ឬ Draw, ពួកវានៅកម្រិតលើនៃម៉ឺនុយបរិបទ។
ជ្រើស បញ្ចូលក្រុម។
ឥឡូវ អ្នកអាចជ្រើស និងកែសម្រួលវត្ថុតែមួយក្នុងក្រុម ។
អ្នកអាចបន្ថែម ឬលុបវត្ថុទៅ ឬពីក្រុមក្នុងរបៀបនេះ ។
វត្ថុដែលមិនមែនជាផ្នែករបស់ក្រុម គឺត្រូវបង្ហាញដោយពណ៌ស្រអាប់ ។
ចុចខាងស្ដាំវត្ថុណាមួយនៃក្រុម។ ក្នុង Calc ឬ Writer, ពាក្យបញ្ជាគឺនៅក្នុងម៉ឺនុយរង ក្រុម, ខណៈពេលនៅក្នុង Impress ឬ Draw, ពួកវានៅកម្រិតលើនៃម៉ឺនុយបរិបទ។
ជ្រើស ចេញពីក្រុម។
ដើម្បីចេញពីក្រុមក្នុង Draw ឬ Impress អ្នកអាចចុចទ្វេដងលើកន្លែងនៅក្រៅក្រុម ។
ចុចខាងស្ដាំវត្ថុនៃក្រុម។ ក្នុង Calc ឬ Writer, ពាក្យបញ្ជាគឺក្នុងម៉ឺនុយរង ក្រុម, ខណៈពេលនៅក្នុង Impress ឬ Draw, ពួកវានៅកម្រិតខាងលើនៃម៉ឺនុយបរិបទ។
ជ្រើស បំបែកក្រុម។
ឥឡូវអ្នកអាចជ្រើស និងកែសម្រួលវត្ថុទាំងអស់ជាវត្ថុនីមួយៗ ។