LibreOffice 24.8 Help
អ្នកអាចចម្លងក្រាហ្វិកពីឯកសារមួយទៅឯកសារមួយទៀតដោយអូស និង ទម្លាក់ ។ ប្រសិនបើអ្នកគ្រោងចង់បោះពុម្ពឯកសាររបស់អ្នក សូមធ្វើតាមច្បាប់រក្សាសិទ្ធិ និង ទទួលការយល់ព្រមរបស់អ្នកនិពន្ធ ។
បើកឯកសារ ដែលអ្នកចង់បញ្ចូលវត្ថុក្រាហ្វិក ។
បើកឯកសារដែលអ្នកចង់ចម្លងក្រាហ្វិក ។
ចុចក្រាហ្វិកខណៈពេលចុចគ្រាប់ចុច
ដើម្បីជ្រើសវា ដោយមិនអនុវត្តតំណខ្ពស់ដែលវាយោង ។ចុចប៊ុតុងកណ្តុរ និង រង់ចាំមួយភ្លែត ខណៈពេលវត្ថុត្រូវបានចម្លងទៅអង្គចងចាំខាងក្នុងមួយ ។
Drag the graphic into the other document.
លែងប៊ូតុងកណ្តុរ ដរាបណាទស្សន៍ទ្រនិចអត្ថបទពណ៌ប្រផេះចង្អុលទីតាំងដែលអ្នកចង់បញ្ចូលច្បាប់ចម្លងរបស់រូបភាព ។
ប្រសិនបើក្រាហ្វិកត្រូវបានតភ្ជាប់ជាមួយតំណខ្ពស់មួយ នោះតំណខ្ពស់ មិនមែនក្រាហ្វិកទេត្រូវបានបញ្ចូល ។