LibreOffice 24.8 Help
មធ្យោបាយដ៏លឿនមួយនៃការចម្លងពីប្រភពទិន្នន័យទៅក្នុងឯកសារអត្ថបទមួយ ឬ សៀវភៅបញ្ជី ឬ បង្កើតសំណុំបែបបទនៅលើប្រភពទិន្នន័យ គឺដោយអូស និង ទម្លាក់ ។
ការចម្លងដោយអូស និង ទម្លាក់
ប្រសិនបើអ្នកចង់ដាក់បញ្ច្រាសអូស និង ទម្លាក់ ដាក់ទីតាំងទស្សន៍ទ្រនិចក្នុងឯកសាររបស់អ្នក និង ជ្រើស កែសម្រួល - មិនធ្វើវិញ ។
វាក៏អាចចម្លងដោយអូស និង ទម្លាក់ពីឯកសារមួយទៅក្នុងប្រភពទិន្នន័យផងដែរ ៖
តារាងអត្ថបទមួយ ឬ ជួរដែលបានជ្រើសរបស់សៀវភៅបញ្ជីមួយអាចត្រូវបានអូស ដោយអូស និង ទម្លាក់ទៅកុងទឺន័រតារាងក្នុងកម្មវិធីរុករកប្រភពទិន្នន័យ ។
អត្ថបទធម្មតាអាចត្រូវបានចម្លងដោយប្រើការអូស និង ទម្លាក់ពីឯកសារមួយទៅវាលទិន្នន័យក្នុងទិដ្ឋភាពប្រភពទិន្នន័យ ។
អ្នកអាចបញ្ចូលវាលមូលដ្ឋានទិន្នន័យក្នុងឯកសារអត្ថបទមួយ ដោយអូសឈ្មោះវាលមួយពីក្បាលជួរឈររបស់ទិដ្ឋភាពប្រភពទិន្នន័យទៅក្នុងឯកសារ ។ នេះមានប្រយោជន៍ជាពិសេស ពេលរចនាសំបុត្រសំណុំបែបបទ ។ ដោយគ្រាន់តែអូសវាលដែលចង់បាន អាសយដ្ឋានផ្ទះ សំណុំបែបបទរបស់អាសយដ្ឋាន និង បន្តបន្ទាប់ទៀត ទៅក្នុងឯកសាររបស់អ្នក ។
ដើម្បីបញ្ចូលកំណត់ត្រាពេញលេញមួយ ជ្រើសបឋមកថាដែលត្រូវគ្នា និង អូសវាទៅក្នុងឯកសារ ។ ពេលអ្នកលែងប៊ូតុងកណ្តុរ ប្រអប់បញ្ចូលជួរឈរមូលដ្ឋានទិន្នន័យ នឹងបង្ហាញ ដែលអ្នកអាចសម្រេចចិត្តថាតើ ត្រូវប្រើវាលមូលដ្ឋានទិន្នន័យទាំងអស់ និង ថាតើត្រូវចម្លងទិន្នន័យទៅក្នុងឯកសារជាអត្ថបទ ជាតារាងមួយ ឬ ជាវាល ។ កំណត់ត្រាដែលបានជ្រើសបច្ចុប្បន្នទាំងអស់នឹងត្រូវបានបញ្ចូល ។
អ្នកអាចបញ្ចូលកំណត់ត្រាមួយ ឬ ច្រើនទៅក្នុងសន្លឹកបច្ចុប្បន្ននៃសៀវភៅបញ្ជី ដោយជ្រើសជួរដេកក្នុងទិដ្ឋភាពប្រភពទិន្នន័យ និង អូសទម្លាក់ពួកវាក្នុងសៀវភៅបញ្ជី ។ ទិន្នន័យត្រូវបានបញ្ចូលនៅកន្លែងដែលអ្នកលែងប៊ូតុងកណ្តុរ ។
ពេលអ្នកបង្កើតសំណុំបែបបទអត្ថបទមួយដែលបានតភ្ជាប់ទៅមូលដ្ឋានទិន្នន័យ អ្នកអាចបង្កើតវត្ថុបញ្ជាដោយអូស និង ទម្លាក់ពីទិដ្ឋភាពប្រភពទិន្នន័យ ។
នៅពេលអ្នកអូសជួរឈរមូលដ្ឋានទិន្នន័យទៅក្នុងឯកសារអត្ថបទ អ្នកបញ្ចូលវា ។ប្រសិនបើអ្នកចុចប្ដូរ(Shift)+
ខណៈពេលអូស វាលអត្ថបទត្រូវបានបញ្ចូល ដាក់ជាក្រុមនូវវាលស្លាកដែលសមរម្យ ។ វាលអត្ថបទមានព័ត៌មានទាំងនោះរួចហើយដែលអ្នកត្រូវការសម្រាប់សំណុំបែបបទ ។