ការ​រក្សា​ទុក​ឯកសារ

រូប​តំណាង​នេះ​គឺ​សម្រាប់​ព័ត៌មាន​ជំនួយ​ពី​របៀប​ប្រើ​កម្មវិធី​យ៉ាង​មាន​ប្រសិទ្ធិភាព ។

ឯកសារ​ត្រូវ​បាន​រក្សា​ទុក​ក្រោម​ផ្លូវ​ និង ឈ្មោះ​របស់​វា​នៅ​លើ​​​ឧបករណ៍​ផ្ទុក​ទិន្នន័យ​មូលដ្ឋាន​បច្ចុប្បន្ន​​ ឬ ដ្រាយ​របស់បណ្តាញ​ ឬ នៅលើ​អ៊ីនធឺណិត​ ដោយ​សរសេរ​ជាន់​លើ​ឯកសារ​ណាមួយ​ដែល​មាន​ឈ្មោះ​ដូចគ្នា​ ។

ពេល​អ្នក​រក្សា​ទុក​ឯកសារ​ថ្មី​មួយជា​លើក​​ដំបូង​ ប្រអប់​ រក្សា​ទុក​ជា នឹង​បើក​ ដែល​អ្នក​អាច​បញ្ចូល​ឈ្មោះ​មួយ​ ថត និង ដ្រាយ​ ឬ ភាគ​សម្រាប់​ឯកសារ​ ។ ដើម្បី​បើក​​​ប្រអប់​នេះ​ ជ្រើ​ស ឯកសារ - រក្សាទុក​ជា ។

រូប​តំណាង​ចំណាំ

You can set the automatic creation of a backup copy under - Load/Save - General.


ថែម​កន្ទុយ​ឯកសារ​ស្វ័យប្រវត្តិ​ទៅ​ឈ្មោះ​ឯកសារ

នៅពេល​រក្សាទុក​ឯកសារ LibreOffice តែងតែ​បន្ថែម​កន្ទុយ​ឯកសារ​ទៅ​ឈ្មោះ​ឯកសារ​ជានិច្ច លើកលែងតែ​ពេល​ដែល​ឈ្មោះ​ឯកសារ​មាន​កន្ទុយ​ដែល​ផ្គូផ្គង​នឹង​ប្រភេទ​ឯកសារ​រួច ។ មើល​បញ្ជី កន្ទុយ​ឯកសារ ODF ។

ឧទាហរណ៍​មួយចំនួន​សម្រាប់​កន្ទុយ​ឯកសារ​ស្វ័យប្រវត្តិ​ដែល​បាន​រាយ​នៅក្នុង​តារាងខាងក្រោម ៖

អ្នក​បញ្ចូល​ឈ្មោះ​ឯកសារ​នេះ

អ្នក​ជ្រើស​ប្រភេទ​ឯកសារ​នេះ

ឯកសារ​ត្រូវបាន​រក្សាទុក​​ដោយ​ឈ្មោះ​នេះ

my file

អត្ថបទ ODF

my file.odt

my file.odt

អត្ថបទ ODF

my file.odt

my file.txt

អត្ថបទ ODF

my file.txt.odt

my file.txt

អត្ថបទ (.txt)

my file.txt


Please support us!

Please support us!