LibreOffice 25.2 Help
នៅក្នុង LibreOffice អ្នកអាចបើក និងរក្សាទុកឯកសារដែលបានរក្សាទុកនៅលើម៉ាស៊ីនបម្រើ WebDAV ដោយប្រើពិធីការ HTTPS សុវត្ថិភាព ។
អ្នកត្រូវតែប្រើប្រអប់ឯកសារ LibreOffice ដើម្បីប្រើ WebDAV លើ HTTPS ។
ជ្រើស ប្រើប្រអប់ LibreOffice ត្រូវបានបើក ។ ចុច យល់ព្រម ដើម្បីបិទប្រអប់ ។
- ។ សូមប្រាកដថាជ្រើស
។ក្នុងប្រអប់ ឈ្មោះឯកសារ បញ្ចូលផ្លូវទៅថត WebDAV ។ ឧទាហរណ៍ បញ្ចូល https://192.168.1.1/webfolder ដើម្បីបើកការតភ្ជាប់សុវត្ថិភាពទៅម៉ាស៊ីនបម្រើ WebDAV នៅអាសយដ្ឋាន IP 192.168.1.1 និងដើម្បីរាយមាតិកាថត webfolder ។
ពេលដំបូងដែលអ្នកតភ្ជាប់ទៅម៉ាស៊ីនបម្រើ WebDAV អ្នកឃើញប្រអប់ "តំបន់បណ្ដាញដែលចេញដោយអជ្ញាធរមិនស្គាល់" ។
អ្នកគួរតែចុចប៊ូតុង ពិនិត្យវិញ្ញាបនបត្រ និងពិនិត្យវិញ្ញាបនបត្រ ។
បើអ្នកទទួលវិញ្ញាបនបត្រ ជ្រើស "ទទួលវិញ្ញាបនបត្រនេះ បណ្ដោះអាសន្នសម្រាប់សម័យនេះ" និងចុច យល់ព្រម ។ ឥឡូវនេះ អ្នកអាចបើក និងរក្សាទុកឯកសារ ពីម៉ាស៊ីនបម្រើ WebDAV ដោយគ្មានសំណួរបន្ថែម ទាល់តែអ្នកបិទ LibreOffice ។
បើអ្នកមិនទុកចិត្តវិញ្ញាបនបត្រ ចុច បោះបង់ ។
បើអ្នកមិនយល់ព្រមវិញ្ញាបនបត្រ អ្នកឥឡូវនេះអាចជ្រើសឈ្មោះឯកសារ ឬឈ្មោះឯកសារ ដែលអ្នកចង់បើក និងចុច បើក ។
ប្រសិនបើមានឈ្មោះដែនដែលបានផ្ដល់ឲ្យក្នុងវិញ្ញាបនបត្រមិនត្រូវគ្នានឹងឈ្មោះដែនដែលអ្នកបានបញ្ចូលក្នុងប្រអប់ នោះអ្នកនឹងឃើញប្រអប់ដែលអនុញ្ញាតឲ្យអ្នកជ្រើសពីជម្រើសខាងក្រោមណាមួយ ៖
មើលវិញ្ញាបនបត្រ - បើកប្រអប់ មើលវិញ្ញាបនបត្រ ។
បន្ត - បើអ្នកប្រាកដថា ដែនទាំងពីរគឺដូចគ្នា ចុចប៊ូតុង បន្ត ។
បោះបង់ការតភ្ជាប់ - បោះបង់ការតភ្ជាប់ ។
បើអ្នកចុច បន្ត អ្នកអាចឃើញប្រអប់ ដែលសួរអ្នកដើម្បីបញ្ចូលឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់អ្នក ។