LibreOffice 25.2 Help
This section contains information about how to create a new database table in the design view.
បើកឯកសារមូលដ្ឋានទិន្នន័យនៃមូលដ្ឋានទិន្នន័យដែលអ្នកចង់បានតារាងថ្មីមួយ ។ ចុចរូបតំណាង តារាង ។ ជ្រើស បង្កើតតារាងក្នុងទិដ្ឋភាពរចនា ដើម្បីបង្កើតតារាងថ្មីមួយ ។
ក្នុងទិដ្ឋភាពរចនា ឥឡូវអ្នកអាចបង្កើតវាលសម្រាប់តារាងរបស់អ្នក ។
បញ្ចូលក្រឡាទទឹងថ្មីក្នុងជួរដេកពីកំពូលទៅបាត ។ ចុចក្រឡា ឈ្មោះវាល និង បញ្ចូលឈ្មោះវាលមួយសម្រាប់វាលទិន្នន័យនីមួយៗ ។
រួមបញ្ចូលវាលទិន្នន័យ "កូនសោមេ" ។ គោលត្រូវការកូនសោមេដើម្បីកែសម្រួលមាតិកាតារាង ។ កូនសោមេមានមាតិកាតែមួយសម្រាប់កំណត់ត្រាទិន្នន័យនីមួយៗ ។ ឧទាហរណ៍ បញ្ចូលវាលលេខ ចុចស្ដាំជួរឈរទីមួយ និងជ្រើស កូនសោមេ ពីម៉ឺនុយបរិបទ ។ កំណត់ AutoValue ជា "បាទ/ចាស" ដូច្នេះ គោលអាចបង្កើនដោយស្វ័យប្រវត្តិតម្លៃម្រាប់កំណត់ត្រាថ្មីនីមួយៗ ។
ក្នុងក្រឡាបន្ទាប់ទៅស្តាំ កំណត់ ប្រភេទវាល ។ ពេលអ្នកចុចក្នុងក្រឡា អ្នកអាចជ្រើសប្រភេទវាលមួយក្នុងប្រអប់បន្សំ ។
Each field can only accept data corresponding to the specified field type. For example, it is not possible to enter text in a number field. Memo fields in dBASE III format are references to internally-managed text files which can hold up to 64 kB text.
អ្នកអាចបញ្ចូល ការពិពណ៌ ស្រេចចិត្តមួយសម្រាប់វាលនីមួយៗ ។ អត្ថបទរបស់ការពិពណ៌នានឹងបង្ហាញជាព័ត៌មានជំនួយនៅលើក្បាលជួរឈរក្នុងទិដ្ឋភាពតារាង ។
បញ្ចូលលក្ខណៈសម្បត្តិសម្រាប់វាលដែលបានជ្រើស ។ អាស្រ័យលើប្រភេទមូលដ្ឋានទិន្នន័យ ភាពងាយស្រួលព័ត៌មានបញ្ចូលមួយចំនួនអាចមិនប្រើបាន ។
ក្នុងប្រអប់ តម្លៃលំនាំដើម បញ្ចូលមាតិកាលំនាំសម្រាប់គ្រប់កំណត់ត្រាថ្មី ។ មាតិកានេះអាចត្រូវបានកែសម្រួលពេលក្រោយ ។
ក្នុងប្រអប់ ត្រូវការធាតុ បញ្ជាក់លម្អិតថាតើវាលនៅទទេ ឬ អត់ ។
សម្រាប់ប្រអប់ ប្រវែង ប្រអប់បន្សំមួយអាចត្រូវបានបង្ហាញ ដែលផ្តល់នូវជម្រើសដែលអាចប្រើបាន ។