បង្កើត​របាយការណ៍

របាយការណ៍​គឺ​ជា​ឯកសារ​អត្ថបទ Writer ដែល​អាច​បង្ហាញ​ទិន្នន័យ​របស់​អ្នក​ក្នុង​លំដាប់ និង​ទ្រង់ទ្រាយ​ដែល​បាន​រៀបចំ ។ នៅ​ក្នុង LibreOffice Base អ្នក​មាន​ជម្រើស​ក្នុងការ​បង្កើត​របាយការណ៍​ដោយដៃ​ដោយប្រើ​ការ​អូស ហើយ​ទម្លាក់​ទៅ​ក្នុង​បង្អួច​កម្មវិធី​បង្កើត​​របាយការណ៍​ក៏បាន ឬ​ដោយ​ធ្វើ​តាម​ស៊េរី​ប្រអប់​ពាក់កណ្ដាល​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​អ្នកជំនួយការ​របាយការណ៍​ក៏បាន ។

បញ្ជី​ខាងក្រោម​ផ្ដល់​ឲ្យ​អ្នក​នូវ​ព័ត៌មាន​ខ្លះ​ដើម្បី​សម្រេច​ចិត្ត​វិធីសាស្ត្រ​ណា​ដើម្បី​ប្រើ​សម្រាប់​ទិន្នន័យ​របស់​អ្នក ៖

កម្មវិធី​បង្កើត​របាយការណ៍

អ្នក​ជំនួយការ របាយការណ៍

ចាប់ផ្ដើម​ដោយ​ពាក្យ​បញ្ជា "បង្កើត​របាយការណ៍​ក្នុង​ទិដ្ឋភាព​រចនា" ។

ចាប់ផ្ដើម​ដោយ​ពាក្យ​បញ្ជា "ប្រើ​អ្នក​ជំនួយ​ការ​ដើម្បី​បង្កើត​របាយការណ៍" ។

ភាព​បត់បែន​ពេញ​លេញ​ដើម្បី​ប្រើ​បថម​កថា និង​បាត​កថា​របាយការណ៍ បថម​កថា និង​បាត​កថា​ទំព័ របាយការណ៍​ទំព័រ​ច្រើន ។

ប្រើ​ពុម្ព Writer ដើម្បី​បង្កើត​ឯកសារ​របាយការណ៍ ។

ប្រើ​អូស និង​ទម្លាក់​ទៅ​ទីតាំង​វាល​កំណត់​ត្រា ឬ​ធាតុ​រចនា​ផ្សេង​ទៀត​ដូច​រូបភាព ឬ​បន្ទាត់ ។

ជ្រើស​ពី​ជម្រើស​ដែល​ផ្ដល់​ឲ្យ​ច្រើន​ដើម្បី​រៀបចំ​កំណត់​ត្រា​ទិន្នន័យ ។

បង្កើត​រូបថត​តែ​ម្ដង​នៃ​ទិន្នន័យ ។ ដើម្បី​មើល​របាយការណ៍​ដែល​ធ្វើ​បច្ចុប្បន្នភាព ប្រតិបត្តិ​របាយការណ៍​ដូច​គ្នា​ម្ដង​ទៀត​ដើម្បី​បង្កើត​ឯកសារ Writer ជាមួយ​ទិន្នន័យ​ដែល​ធ្វើ​បច្ចុប្បន្នភាព ។

អ្នក​អាច​ជ្រើស​ដើម្បី​បង្កើត​រូបថត​តែ​ម្ដង​ជាមួយ​ទិន្នន័យ​ថេរ ឬ​របាយការណ៍ "បន្ត​ផ្ទាល់" តំណ​ទៅ​ទិន្នន័យ​បច្ចុប្បន្ន​នៅ​ពេល​ដែល​អ្នក​បើក​ឯកសារ Base ។

រក្សា​ទុក​របាយការណ៍​ជា​ឯកសារ​អត្ថបទ Writer ។ រក្សា​ព័ត៌មាន​ពី​របៀប​បង្កើត​របាយការណ៍​ខាង​ក្នុង​ឯកសារ Base ។

រក្សា​ទុក​របាយការណ៍ និង​ព័ត៌មាន​អំពី​របៀប​បង្កើត​របាយការណ៍​ខាងក្នុង​ឯកសារ Base ។

ជ្រើស​បើក​ក្នុង​ម៉ឺនុយ​បរិបទ ឬ​ចុច​ទ្វេរ​ដង​លើ​ឈ្មោះ​របាយការណ៍​ដើម្បី​បង្កើត​របាយការណ៍​ថ្មី​ជាមួយ​ទិន្នន័យ​បច្ចុប្បន្ន ។

ជ្រើស​បើក​ក្នុង​ម៉ឺនុយ​បរិបទ ឬ​ចុច​ទ្វេរ​ដង​លើ​ឈ្មោះ​របាយការណ៍​ដើម្បី​មើល​ម្ដង​ទៀត​នូវ​រូបថត​ស្ថិតិ​នៃ​ទិន្នន័យ​ពី​ពេល​ការ​បង្កើត​ដំបូង ឬ​ដើម្បី​បង្កើត​របាយការណ៍​ថ្មី​ជាមួយ​ទិន្នន័យ​បច្ចុប្បន្ន ។ នេះ​ផ្នែក​លើ​ជម្រើស​របស់​អ្នក​លើ​ទំព័រ​ចុង​ក្រោយ​នៃ​ទំព័រ​អ្នក​ជំនួយ​ការ ។

ជ្រើស​កែ​សម្រួល​ក្នុង​ម៉ឺនុយ​បរិបទ​នៃ​ឈ្មោះ​របាយការណ៍​ដើម្បី​បើក​បង្អួច​កម្មវិធីកម្មវិធី​បង្កើត​របាយការណ៍​ ដែល​​ព័ត៌មាន​របស់​របាយការណ៍​ដែល​បាន​ផ្ទុក ។

ជ្រើស កែ​សម្រួល ក្នុង​ម៉ឺនុយ​បរិបទ​នៃ​ឈ្មោះ​របាយការណ៍​ដើម្បី​កែ​សម្រួល​ឯកសារ​ពុម្ព Writer ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​របាយការណ៍ ។


បង្កើត​របាយការណ៍​ថ្មី​ដោយ​ដាំ​ក្នុង​ទិដ្ឋភាព​រចនា

  1. បើក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​ដែល​អ្នក​ចង់​បង្កើត​របាយការ​ថ្មី ។

  2. ក្នុង​បន្ទះ​ខាង​ឆ្វេង​នៃ​បង្អួច​មូលដ្ឋាន​ទិន្នន័យ ចុច​រូប​តំណាង របាយការណ៍ ។

  3. ចុច បង្កើត​របាយការណ៍​ក្នុង​ទិដ្ឋភាព​រចនា ។

  4. Follow the instructions in the Report Builder guide.

ការ​បង្កើត​របាយការណ៍​ថ្មី​​ដោយ​អ្នក​ជំនួយ​ការ​របាយការណ៍

  1. បើក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​ដែល​អ្នក​ចង់​បង្កើត​របាយការ​ថ្មី ។

  2. ក្នុង​បន្ទះ​ខាង​ឆ្វេង​នៃ​បង្អួច​មូលដ្ឋាន​ទិន្នន័យ ចុច​រូប​តំណាង របាយការណ៍ ។

  3. ចុច​ ប្រើ​អ្នក​ជំនួយ​ការ​ដើម្បី​បង្កើត​របាយការណ៍ ។

  4. ធ្វើ​តាម​ជំហាន​នៃ អ្នក​ជំនួយ​ការ​របាយការណ៍ ដើម្បី​បង្កើត​របាយការណ៍ ។

Please support us!