LibreOffice 25.2 Help
LibreOffice រក្សាព័ត៌មានអំពីរបាយការណ៍ដែលបង្កើតក្នុងឯកសារមូលដ្ឋានទិន្នន័យ ។
ជ្រើស ឯកសារ - បើក និងជ្រើសឯកសារមូលដ្ឋានទិន្នន័យ ។
ក្នុងបង្អួចឯកសារមូលដ្ឋានទិន្នន័យ ចុចរូបតំណាង របាយការណ៍ ។
ចុចទ្វេរដងលើឈ្មោះរបាយការណ៍ដើម្បីបើករបាយការណ៍ ។
តំណទាំងនេះគឺត្រូវបានបន្ថែមដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកបង្កើតរបាយការណ៍ថ្មីដោយអ្នកជំនួយការរបាយការណ៍ ឬក្នុងបង្អួចកម្មវិធីបង្កើតរបាយការណ៍ ។
ចុចស្ដាំលើឈ្មោះនៃរបាយការណ៍ក្នុងបង្អួចឯកសារមូលដ្ឋានទិន្ន័យ បន្ទាប់ចុចកែសម្រួល ។
បង្អួចកម្មវិធីបង្កើតរបាយការណ៍បើកជាមួយព័ត៌មានរបស់របាយការណ៍ដេលបានផ្ទុក ។
Use the toolbars and menu commands and drag-and-drop to edit the report as stated in the Report Builder guide.
ប្រតិបត្តិរបាយការណ៍ដើម្បីមើលឯកសាររបាយការណ៍ឯកសារលទ្ធផល ។
នៅលើ ទំព័រប្រអប់ចុងក្រោយនៃអ្នកជំនួយការរបាយការណ៍ អ្នកអាចជ្រើសដើម្បីកែសម្រួលពុម្ពរបាយការណ៍មុនពេលអ្នកប្រើរបាយការណ៍ ។
អ្នកអាចកែសម្រួលរចនាប័ទ្មទំព័រសម្រាប់ទំព័រដំបូង និង ទំព័រជាបន្តបន្ទាប់នៃរបាយការណ៍ ព្រមទាំងរចនាប័ទ្មកថាខណ្ឌ ទ្រង់ទ្រាយលេខ ស្លាកវាលដែលបានបោះពុម្ព និង អ្វីៗជាច្រើនទៀត ។
ទោះបីជាអ្នកបានយល់យ៉ាងច្បាស់អំពីមូលដ្ឋានទិន្នន័យ ការចូលដំណើរការរបាយការណ៍ កុំកែសម្រួលសេចក្តីថ្លែងការណ៍ SQL ឈ្មោះមូលដ្ឋានទិន្នន័យ វត្ថុបញ្ជាសំណុំបែបបទដែលបានលាក់ ឬ ព័ត៌មានដែលទាក់ទងនៅលើរបាយការណ៍ ។