LibreOffice 24.8 Help
វិធីសាស្ត្រងាយស្រួលសម្រាប់នាំចូល និងនាំចេញតារាងមូលដ្ឋានទិន្នន័យប្រើ Calc ជា "កម្មវិធីជំនួយ" ។
អ្នកអាចចម្លងតារាងពី Base ទៅសន្លឹក Calc ថ្មី បន្ទាប់អ្នកអាចរក្សាទុក ឬនាំចេញទិន្នន័យទៅទ្រង់ទ្រាយឯកសារណាមួយដែល Calc គាំទ្រ ។
បើកឯកសារមូលដ្ឋានទិន្នន័យដែលមានតារាងមូលដ្ឋានទិន្នន័យត្រូវនាំចេញ ។ ចុចតារាងដើម្បីមើលតារាង ឬចុចសំណួរដើម្បីមើលសំណួរ ។
ជ្រើស ឯកសារ - ថ្មី - សៀវភៅបញ្ជី ។
ក្នុងបង្អួច Base ចុចកណ្ដុរស្ដាំលើឈ្មោះតារាងត្រូវនាំចេញ ។ ជ្រើស ចម្លង ពីម៉ឺនុយបរិបទ ។
ចុចក្រឡា A1 ក្នុងបង្អួច Calc ថ្មី បន្ទាប់ជ្រើស កែសម្រួល - បិទភ្ជាប់ ។
អ្នកអាចរក្សាទុក ឬនាំចេញទិន្នន័យទៅប្រភេទឯកសារជាច្រើនឥឡូវនេះ ។
អ្នកអាចនាំចូលនូវឯកសារអត្ថបទ ឯកសារសៀវភៅបញ្ជី និងសៀវភៅអាសយដ្ឋានប្រព័ន្ធរបស់អ្នកបានតែក្នុងរបៀបបានតែអានប៉ុណ្ណោះ ។
នៅពេលដែលអ្នកនាំចូលពីអត្ថបទ ឬឯកសារសៀវភៅបញ្ជី ឯកសារគឺត្រូវតែមានព័ត៌មានអំពីជួរដេកបឋមកថាទីមួយសិន ។ ជួរដេកទីពីររបស់ឯកសារគឺជាជួរដេកទិន្នន័យត្រឹមត្រូវទីមួយ ។ ទ្រង់ទ្រាយនៃវាលទាំងអស់នៅក្នុងជួរឈរទីពីរកំណត់ទ្រង់ទ្រាយសម្រាប់ជួរឈរទាំងមូល ។ ព័ត៌មានទ្រង់ទ្រាយណាមួយពីឯកសារសៀវភៅបញ្ជីនឹងបាត់បង់នៅពេលដែលនាំចូលទៅកាន់ Base ។
ឧទាហរណ៍ ដើម្បីឲ្យច្បាស់ថា ជួរឈរទីមួយមានទ្រង់ទ្រាយអត្ថបទឬអត់ អ្នកត្រូវតែប្រាកដថាវាលទីមួយនៃជួរដេកទិន្នន័យត្រឹមត្រូវទីមួយមានអត្ថបទ ។ ប្រសិនបើវាលនៅក្នុងជួរដេកទិន្នន័យត្រឹមត្រូវទីមួយមានលេខ ជួរឈរទាំងមូលគឺត្រូវបានកំណត់ទៅជាទ្រង់ទ្រាយលេខ ហើយមានតែលេខប៉ុណ្ណោះ គ្មានអត្ថបទទេ ដែលនឹងត្រូវបង្ហាញនៅក្នុងជួរឈរនោះ ។
បើកឯកសារ Base របស់ប្រភេទមូលដ្ឋានទិន្នន័យដែលអ្នកត្រូវការ ។
Either create a new Base file using the Database Wizard, or open any existing Base file that is not read-only.
បើកឯកសារ Calc ដែលមានទិន្នន័យត្រូវនាំចូលទៅ Base ។ អ្នកអាចបើកឯកសារ *.dbf dBASE ឬប្រភេទឯកសារផ្សេងទៀតជាច្រើន ។
ជ្រើសទិន្នន័យដែលត្រូវចម្លងទៅ Base ។
អ្នកអាចបញ្ចូលសេចក្ដីយោងជាជួរដូចជា A1:X500 ក្នុងប្រអប់ឈ្មោះ បើអ្នកមិនចង់រំកិល ។
បើអ្នកចម្លងសន្លឹក dBASE រួមបញ្ចូលជួរដេកកំពូលដែលមានទិន្នន័យបថមកថា ។
ជ្រើស កែសម្រួល - ចម្លង ។
ក្នុងបង្អួច Base ចុច តារាង ដើម្បីមើលតារាង ។
ក្នុងប្រអប់ Base ជ្រើស កែសម្រួល - បិទភ្ជាប់ ។
អ្នកឃើញប្រអប់តារាងចម្លង ។ មូលដ្ឋានទិន្នន័យភាគច្រើនត្រូវការកូនសោចម្បង ដូច្នេះអ្នកអាចត្រូវការធីកប្រអប់ បង្កើតកូនសោចម្បង ។
On Windows systems, you can also use drag-and-drop instead of Copy and Paste. Also, for registered databases, you can open the datasource browser (press
+ Shift + F4 keys) instead of opening the Base window.