LibreOffice 24.8 Help
ការប្រើសំណុំបែបបទ អ្នកអាចកំណត់វិធីបង្ហាញទិន្នន័យ ។ បើកឯកសារអត្ថបទមួយ ឬ សៀវភៅបញ្ជីមួយ និង បញ្ចូលវត្ថុបញ្ជាដូចជាប៊ូតុងរុញ និង ប្រអប់បញ្ជី ។ ក្នុងប្រអប់លក្ខណសម្បត្តិរបស់វត្ថុបញ្ជា អ្នកអាចកំណត់ទិន្នន័យអ្វីដែលសំណុំបែបបទគួរបង្ហាញ ។
ក្នុង LibreOffice អ្នកអាចបង្កើតសំណុំបែបបទថ្មីដោយប្រើ អ្នកជំនួយការសំណុំបែបបទ ៖
បើកឯកសារមូលដ្ឋានទិន្នន័យ ដែលអ្នកចង់បង្កើតសំណុំបែបបទថ្មី ។
ក្នុងស្លាបព្រិលខាងឆ្វេងនៃបង្អួចមូលដ្ឋានទិន្នន័យ ចុចរូបតំណាង សំណុំបែបបទ ។
ចុច ប្រើអ្នកជំនួយការដើម្បីបង្កើតសំណុំបែបបទ ។
បើកឯកសារមូលដ្ឋានទិន្នន័យ ដែលអ្នកចង់បង្កើតសំណុំបែបបទថ្មី ។
ក្នុងស្លាបព្រិលខាងឆ្វេងនៃបង្អួចមូលដ្ឋានទិន្នន័យ ចុចរូបតំណាង សំណុំបែបបទ ។
ចុច បង្កើតសំណុំបែបបទក្នុងទិដ្ឋភាពរចនា ។
ឯកសារអត្ថបទថ្មីមួយបើក ។ ប្រើ វត្ថុបញ្ជាសំណុំបែបបទ ដើម្បីបញ្ចូលវត្ថុបញ្ជាសំណុំបែបបទ ។
ចុចរូបតំណាង សំណុំបែបបទ ដើម្បីចូលដំណើរការសំណុំបែបបទទាំងអស់ដែលត្រូវបានបង្កើតពីក្នុងបង្អួចមូលដ្ឋានទិន្នន័យបច្ចុប្បន្ន ។ បន្ថែមលើនេះទៀត អ្នកអាចប្រើរូបតំណាង វត្ថុបញ្ជាសំណុំបែបបទ ដើម្បីបន្ថែមវត្ថុបញ្ជាសំណុំបែបបទទៅឯកសារ Writer ឬ Calc មួយចំនួន ប៉ុន្តែឯកសារទាំងនេះនឹងមិនត្រូវបានរាយក្នុងបង្អួចមូលដ្ឋានទិន្នន័យទេ ។