LibreOffice 25.2 Help
ជាមួយជំនួយរបស់ពាក្យបញ្ជា SQL អ្នកអាចត្រួតពិនិត្យមូលដ្ឋានទិន្នន័យដោយផ្ទាល់ និង អ្នកក៏អាចបង្កើត និង កែសម្រួលតារាង និង សំណួរផងដែរ ។
មិនមែនប្រភេទមូលដ្ឋានទិន្នន័យទាំងអស់គាំទ្រសេចក្តីណែនាំ SQL ទាំងអស់ ។ ប្រសិនបើចាំបាច់ រកពាក្យបញ្ជា SQL ណាមួយត្រូវបានគាំទ្រដោយប្រព័ន្ធមូលដ្ឋានទិន្នន័យរបស់អ្នក ។
ជ្រើស ឯកសារ - បើក ដើម្បីបើកឯកសារមូលដ្ឋានទិន្នន័យ ។
ជ្រើស ឧបករណ៍ - SQL ។
ចុចរូបតំណាង បង្កើតសំណួរក្នុងទិដ្ឋភាព SQL ឬ
ជ្រើសសំណួរដែលមានស្រាប់ពីបញ្ជី ហើយចុចរូបតំណាង កែសម្រួល ។
ក្នុងបង្អួច សំណួរ ជ្រើស មើល - បិទ/បើក ទិដ្ឋភាពរចនា ។ កែសម្រួលពាក្យបញ្ជា SQL ។
ចុចរូបតំណាង រត់ ។ លទ្ធផលរបស់សំណួរត្រូវបានបង្ហាញនៅក្នុងបង្អួចខាងលើ ។
ចុចរូបតំណាង រក្សាទុក ឬ រក្សាទុកជា ដើម្បីរក្សាទុកសំណួរ ។