LibreOffice 24.8 Help
ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទិន្នន័យជាមួយមូលដ្ឋានទិន្នន័យដែលគ្មានតំណ ODBC និង មិនអនុញ្ញាតឲ្យ dBASE នាំចូល និង នាំចេញ អ្នកអាចប្រើទ្រង់ទ្រាយអត្ថបទធម្មតាមួយ ។
ដើម្បីផ្លាស់ប្តូរទិន្នន័យក្នុងទ្រង់ទ្រាយអត្ថបទមួយប្រើតម្រងនាំចូល/នាំចេញ LibreOffice Calc ។
នាំចេញទិន្នន័យដែលចង់បានពីមូលដ្ឋានទិន្នន័យប្រភពក្នុងទ្រង់ទ្រាយអត្ថបទមួយ ។ ទ្រង់ទ្រាយអត្ថបទ CSV ត្រូវបានផ្តល់អនុសាសន៍ ។ ទ្រង់ទ្រាយនេះបំបែកវាលទិន្នន័យដោយប្រើអ្នកកំណត់ព្រំដែនដូចជាសញ្ញា (,) ឬ សញ្ញា (:) និង បំបែកកំណត់ត្រាដោយបញ្ចូលការចុះបន្ទាត់ ។
ជ្រើស ឯកសារ - បើក ហើយចុចឯកសារត្រូវនាំចូល ។
ជ្រើស "អត្ថបទ CSV" ពីប្រអប់ផ្សំ ប្រភេទឯកសារ ។ ចុច បើក ។
ប្រអប់ នាំចូលអត្ថបទ នឹងបង្ហាញ ។ សម្រេចចិត្តថាទិន្នន័យមួយណាត្រូវបញ្ចូលពីឯកសារអត្ថបទ ។
ពេលទិន្នន័យស្ថិតក្នុងសៀវភៅបញ្ជី LibreOffice Calc អ្នកអាចកែសម្រួលវាតាមតម្រូវការ ។ រក្សាទុកទិន្នន័យជាប្រភពទិន្នន័យ LibreOffice ៖
រក្សាទុកសៀវភៅបញ្ជីរបស់ LibreOffice Calc បច្ចុប្បន្នក្នុងទ្រង់ទ្រាយ dBASE ក្នុងថតរបស់មូលដ្ឋានទិន្នន័យ dBASE មួយ ។ ដើម្បីធ្វើដូចនេះ ជ្រើស ឯកសារ - រក្សាទុកជា បន្ទាប់មកជ្រើស ប្រភេទឯកសារ "dBASE" និង ថតរបស់មូលដ្ឋានទិន្នន័យ dBASE ។
អ្នកអាចនាំចេញសៀវភៅបញ្ជីរបស់ LibreOffice បច្ចុប្បន្នក្នុងទ្រង់ទ្រាយអត្ថបទ ដែលអាចត្រូវបានអានដោយកម្មវិធីផ្សេងៗទៀតជាច្រើន ។
ជ្រើស ឯកសារ - រក្សាទុកជា ។
ក្នុង ប្រភេទឯកសារ ជ្រើសតម្រង "Text CSV" ។ បញ្ចូលឈ្មោះឯកសារមួយ និង ចុច រក្សាទុក ។
អំពើនេះនឹងបើកប្រអប់ នាំចេញឯកសារអត្ថបទ ដែលអ្នកអាចជ្រើសសំណុំតួអក្សរ សញ្ញាបំបែកវាល និង សញ្ញាបំបែកអត្ថបទ ។ ចុច យល់ព្រម ។ ការព្រមានមួយនឹងប្រាប់អ្នកថា មានតែសន្លឹកសកម្មប៉ុណ្ណោះដែលត្រូវបានរក្សាទុក ។