LibreOffice 25.2 Help
ក្នុង LibreOffice អ្នកអាចចុះឈ្មោះប្រភពទិន្នន័យផ្សេង ។ បន្ទាប់មក អ្នកអាចប្រើមាតិការបស់វាលទិន្នន័យបាន សម្រាប់វាល និង វត្ថុបញ្ជាផ្សេងៗ ។ សៀវភៅអាសយដ្ឋានប្រព័ន្ធរបស់អ្នក ជាប្រភពទិន្នន័យបែបនេះ ។
LibreOffice ពុម្ព និង អ្នកជំនួយការប្រើវាលសម្រាប់មាតិការបស់សៀវភៅអាសយដ្ឋាន ។ ពេលត្រូវបានធ្វើឲ្យសកម្ម វាលទូទៅក្នុងពុម្ពត្រូវបានជំនួសដោយស្វ័យប្រវត្ិជាមួយវាលពីប្រភពទិន្នន័យនៃសៀវភៅអាសយដ្ឋានរបស់អ្នក ។
ដើម្បីឲ្យមានការជំនួសកើតឡើង អ្នកត្រូវប្រាប់ LibreOffice ថាតើសៀវភៅអាសយដ្ឋានណាមួយដែលអ្នកប្រើ ។ អ្នកជំនួយការស្នើរឲ្យបង្ហាញព័ត៌មាននេះដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកធ្វើឲ្យសកម្មពេលដំបូង ។ ឧទាហរណ៍ ពុម្ពសំបុត្រពាណិជ្ជកម្ម ។ អ្នកក៏អាចហៅអ្នកជំនួយការដោយអនុវត្តតាមជំហានដែលបានរាយខាងក្រោម ។
ទិន្នន័យសៀវភៅអសយដ្ឋានគឺបានតែអាន LibreOffice Base ។ វាមិនអាចបន្ថែម កែសម្រួល ឬលុបទិន្នន័យអាសយដ្ឋានពីខាងក្នុង Base បានទេ ។
ដើម្បីហៅតួអក្សរជំនួស ប្រភពទិន្នន័យអាសយដ្ឋាន ជ្រើស ឯកសារ - អ្នកជំនួយការ - ប្រភពទទិន្នន័យអាសយដ្ឋាន ។
ជ្រើស ឧបករណ៍ - ប្រភពសៀវភៅអាសយដ្ឋាន។ ប្រអប់ ពុម្ព៖ ការផ្ដល់សៀវភៅអាសយដ្ឋាន នឹងលេចឡើង។
ក្នុងប្រអប់បន្សំ ប្រភពទិន្នន័យ ជ្រើសសៀវភៅអាសយដ្ឋានប្រព័ន្ធ ឬ ប្រភពទិន្នន័យដែលអ្នកចង់ប្រើជាសៀវភៅអាសយដ្ឋាន ។
ប្រសិនបើអ្នកមិនទាន់ចុះឈ្មោះសៀវភៅអាសយដ្ឋានប្រព័ន្ធនៅក្នុង LibreOffice ជាប្រភពទិន្នន័យទេ ចុចប៊ូតុង ប្រភពទិន្នន័យសៀវភៅអាសយដ្ឋាន ... ។ វានឹងនាំអ្នកទៅកាន់ អ្នកជំនួយការប្រភពទិន្នន័យសៀវភៅអាសយដ្ឋាន ដែលអ្នកអាចចុះឈ្មោះសៀវភៅអាសយដ្ឋានរបស់អ្នកជាប្រភពទិន្នន័យថ្មីនៅក្នុង LibreOffice ។
ក្នុងប្រអប់បន្សំ តារាង ជ្រើសតារាងមូលដ្ឋានទិន្នន័យដែលអ្នកចង់ប្រើជាសៀវភៅអាសយដ្ឋាន ។
ក្រោម ការផ្តល់តម្លៃឲ្យវាល ផ្គូផ្គងវាលសម្រាប់នាមខ្លួន ក្រុមហ៊ុន ផ្នែក និង បន្តបន្ទាប់ទៀត ទៅឈ្មោះវាលជាក់លាក់បានប្រើក្នុងសៀវភៅអាសយដ្ឋានរបស់អ្នក ។
ពេលបានបញ្ចប់ បិទប្រអប់ជាមួយ យល់ព្រម ។
ឥឡូវនេះ ប្រភពទិន្នន័យរបស់អ្នកត្រូវបានចុះឈ្មោះក្នុង LibreOffice ជាសៀវភៅអាសយដ្ឋាន ។ ឥឡូវប្រសិនបើអ្នកបើកពុម្ពមួយពីប្រភេទ ការឆ្លើយឆ្លងពាណិជ្ជកម្ម LibreOffice អាចបញ្ចូលវាលត្រឹមត្រូវដោយស្វ័យប្រវត្តិសម្រាប់សំបុត្រសំណុំបែបបទ ។