LibreOffice 7.5 Help
ក្នុង LibreOffice Writer, Impress, និង Draw មានតែអ្នកប្រើម្នាក់នៅពេលតែមួយ អាចបើកឯកសារណាមួយសម្រាប់សរសេរ ។ ក្នុង Calc អ្នកប្រើជាច្រើនអាចបើកសៀវភៅបញ្ជីនៅពេលជាមួយគ្នា សម្រាប់សរសេរនៅពេលតែមួយ ។
នៅក្នុង LibreOffice Calc, ការចែករំលែកឯកសារអនុញ្ញាតឲ្យមានសិទ្ធិសរសេរដំណាលគ្នាសម្រាប់អ្នកប្រើច្រើននាក់ ។ អ្នកប្រើម្នាក់ៗដែលចង់សហការណ៍គួរបញ្ចូលឈ្មោះនៅក្នុង - LibreOffice - ទិន្នន័យអ្នកប្រើ ទំព័រផ្ទាំង ។
ពាក្យបញ្ជាខ្លះមិនមាន (ប្រផេះ) ពេលផ្លាស់ប្ដូរដាន ឬការចែករំលែកឯកសារត្រូវបានធ្វើឲ្យសកម្ម ។ សម្រាប់សៀវភៅបញ្ជីថ្មី អ្នកមិនអាចអនុវត្ត ឬបញ្ចូលធាតុដែលប្រផេះ ។
អ្នកប្រើ A បង្កើតឯកសារសៀវភៅបញ្ជីថ្មី ។ លក្ខខណ្ឌខាងក្រោមអាចអនុវត្ត ៖
អ្នកប្រើមិនចង់ចែករំលែកសៀវភៅបញ្ជីសម្រាប់សហប្រតិបត្តិ ។
អ្នកប្រើ A បើក កែសម្រួល និងរក្សាទុក ឯកសារដូចបានពណ៌នាខាងលើសម្រាប់ឯកសារ Writer, Impress, និង Draw ។
អ្នកប្រើចង់ចែករំលែកឯកសារសម្រាប់សហប្រតិបត្តិ ។
អ្នកប្រើជ្រើស
ដើម្បីធ្វើឲ្យសកម្មលក្ខណៈពេសេសសហប្រតិបត្តិសម្រាប់ឯកសារនេះ ។ ប្រអប់បើកនូវកន្លែងដែលអ្នកប្រើ អាចជ្រើសដើម្បីអនុញ្ញាត ឬមិនអនុញ្ញាតការចែករំលែក ។ បើអ្នកប្រើអនុញ្ញាតការចែករំលែក ឯកសារនឹងត្រូវបានរក្សាទុកក្នុងរបៀបចែករំលែក ដែលត្រូវបានបង្ហាញលើរបារចំណងជើង ។ពាក្យបញ្ជា
អាចត្រូវបានប្រើដើម្បីប្ដូររបៀបសម្រាប់ឯកសារមាតិកាពីរបៀបដែលមិនចែករំលែកទៅរបៀបចែករំលែក ។ បើអ្នកចង់ប្រើឯកសារដែលចែករំលែកក្នុងរបៀបដែលមិនចែករំលែក អ្នកគួររក្សាទុកឯកសារដែលចែករំលែកដោយប្រើឈ្មោះ ឬផ្លូវមួយផ្សេងទៀត ។ នេះបង្កើតច្បាប់ចម្លងនៃសៀវភៅបញ្ជី ដែលមិនចែករំលែក ។អ្នកប្រើ A បើកឯកសារសៀវភៅបញ្ជី ។ លក្ខខណ្ឌខាងក្រោមអាចអនុវត្ត ៖
ឯកសារសៀវភៅបញ្ជីមិននៅក្នុងរបៀបចែករំលែក ។
អ្នកប្រើអាចបើក កែសម្រួល និងរក្សាទុកឯកសារដូចដែលបានពណ៌នាខាងលើ សម្រាប់ឯកសារ Writer, Impress, និង Draw ។
ឯកសារសៀវភៅបញ្ជីក្នុងរបៀបចែករំលែក ។
អ្នកប្រើឃើញសារដែលឯកសារក្នុងរបៀបចែករំលែក ហើយលក្ខណៈពិសេសខ្លះមិនមានក្នុងរបៀបនេះ ។ អ្នកប្រើអាចមិនអនុញ្ញាតសារនេះនៅពេលអនាគត ។ បន្ទាប់ពីចុច យល់ព្រម ឯកសារត្រូវបានបើកក្នុងរបៀបចែករំលែក ។
អ្នកប្រើ A រក្សាទុកឯកសារដែលបានចែករំលែក ។ លក្ខខណ្ឌខាងក្រោមអាចអនុវត្ត ៖
ឯកសារមិនត្រូវបានកែប្រែ និងរក្សាទុកដោយអ្នកប្រើមួយផ្សេងទៀត ពីព្រោះអ្នកប្រើ A បានបើកឯកសារនោះ ។
បានរក្សាទុកឯកសារ ។
ឯកសារត្រូវបានកែប្រែ និងរក្សាទុកដោយអ្នកប្រើមួយផ្សេងទៀត ពីព្រោះអ្នកប្រើ A បានបើកឯកសារនោះ ។
បើការផ្លាស់ប្ដូរមិនប៉ះទង្គិច ឯកសារត្រូវបានរក្សាទុក ។
បើការផ្លាស់ប្ដូរប៉ះទង្គិច ប្រអប់ដោះស្រាយការប៉ះទង្គិចនឹងត្រូវបង្ហាញ ។ អ្នកប្រើ A ត្រូវសម្រេចចិត្តសម្រាប់ការប៉ះទង្គិចមួយណាត្រូវរក្សាទុក "រក្សាទុករបស់ខ្ញុំ" ឬ "រក្សាទុកផ្សេងទៀត" ។ ពេលការប៉ះទង្គិចទាំងអស់ត្រូវបានដោះស្រាយ ឯកសារត្រូវបានរក្សាទុក ។ ខណៈពេលអ្នកប្រើ A ដោះស្រាយការប៉ះទង្គិច គ្មានអ្នកប្រើផ្សេងទៀត អាចរក្សាទុកឯកសារដែលបានចែករំលែក ។
អ្នកប្រើមួយផ្សេងទៀតព្យាយាមរក្សាទុកឯកសារដែលបានចែករំលែក និងដោះស្រាយការប៉ះទង្គិចក្នុងខណៈនេះ ។
អ្នកប្រើ A អានសារ ដែលការបញ្ចូលចូលគ្នាស្ថិតក្នុងវឌ្ឍនភាព ។ អ្នកប្រើ A អាចជ្រើសដើម្បីបោះបង់ពាក្យបញ្ជារក្សាទុកឥឡូវនេះ ឬព្យាយាមរក្សាទុកនៅពេលក្រោយ ។
ពេលអ្នកប្រើរក្សាទុកសៀវភៅបញ្ជីដែលចែករំលែក ឯកសារនឹងត្រូវបានផ្ទុកឡើងវិញ បន្ទាប់ពីពាក្យបញ្ជា រក្សាទុក ដូច្នេះសៀវភៅបញ្ជីបង្ហាញកំណែចុងក្រោយនៃការផ្លាស់ប្ដូរទាំងអស់ ដែលបានរក្សាទុកដោយអ្នកប្រើទាំងអស់ ។ សារបង្ហាញថា "ការផ្លាស់ប្ដូរខាងក្រៅបានត្រូវបន្ថែម" ពេលអ្នកប្រើមួយផ្សេងទៀតផ្លាស់ប្ដូរមាតិកាខ្លះ ។
សម្រាប់ម៉ូឌុល Writer, Impress, Draw ទាំងអស់ និងសម្រាប់ Calc ពេលឯកសារដែលចែករំលែកមិនត្រូវបានអនុញ្ញាត អាចចាក់សោឯកសារ ។ ការចាក់សោឯកសារមាន សូម្បីពេលចូលដំណើរការ ឯកសារដូចគ្នាពីប្រព័ន្ធដូចគ្នាពីប្រព័ន្ធប្រតិបត្តិការផ្សេងគ្នា ៖
អ្នកប្រើ A បើកឯកសារ ។ លក្ខខណ្ឌខាងក្រោមអាចអនុវត្ត ៖
ឯកសារមិនត្រូវបានចាក់សោដោយអ្នកប្រើផ្សេងទៀតណាមួយទេ ។
ឯកសារនេះនឹងត្រូវបានបើកសម្រាប់សិទ្ធិអាន និងសរសេរដោយអ្នកប្រើ A ។ ឯកសារនឹងត្រូវបានចាក់សោសម្រាប់អ្នកប្រើផ្សេងទៀត ទាល់តែអ្នកប្រើ A បិទឯកសារ ។
ឯកសារត្រូវបានសម្គាល់ជា "បានតែអាន" ដោយប្រព័ន្ធឯកសារ ។
ឯកសារនេះនឹងត្រូវបានបើកក្នុងរបៀបបានតែអាន ។ ការកែសម្រួលមិនត្រូវបានអនុញ្ញាត ។ អ្នកប្រើ A អាចរក្សាទុកឯកសារដោយប្រើឈ្មោះឯកសារមួយផ្សេងទៀត ឬផ្លូវមួយផ្សេងទៀត ។ អ្នក A អាចកែសម្រួលច្បាប់ចម្លងនេះ ។
ឯកសារត្រូវបានចាក់សោដោយអ្នកប្រើមួយផ្សេងទៀត ។
អ្នកប្រើ A ឃើញប្រអប់ដែលប្រាប់អ្នកប្រើថា ឯកសារត្រូវបានចាក់សោ ។ ប្រអប់ផ្ដល់ឲ្យបើកឯកសារក្នុងរបៀបបានតែអាន ឬឲ្យបើកច្បាប់ចម្លងសម្រាប់កែសម្រួល ឬឲ្យបោះបង់ពាក្យបញ្ជាបើក ។
លក្ខខណ្ឌមួយចំនួនត្រូវតែបានបំពេញនៅលើប្រព័ន្ធប្រតិបត្តិការណ៍ជាមួយនឹងការគ្រប់គ្រងសិទ្ធិអ្នកប្រើ ។
ឯកសារដែលបានចែករំលែកត្រូវតែដាក់នៅក្នុងទីតាំង ដែលអាចចូលដំណើរការបានដោយអ្នកសហការណ៍ជាច្រើននាក់ ។
សិទ្ធិឯកសារសម្រាប់ឯកសារទាំងពីរ និងឯកសារចាក់សោដែលទាក់ទងត្រូវតែបាកំណត់ ដូច្នេះអ្នកសហការណ៍ទាំងអស់អាចបង្កើត លុប និងផ្លាស់ប្ដូរឯកសារ ។
សិទ្ធិសរសេរក៏អនុញ្ញាតឲ្យអ្នកប្រើលុប ឬផ្លាស់ប្ដូរឯកសារ (ដោយចៃដន្យ ឬចេតនា) ។