LibreOffice 25.2 Help
ដើម្បីកែសម្រួលចំណងជើងគំនូសតាង ដែលអ្នកបានបញ្ចូលទៅក្នុងឯកសារ LibreOffice មួយ ៖
ចុចទ្វេដងលើគំនូសតាង ។
ស៊ុមពណ៌ប្រផេះមួយនឹងលេចឡើងជុំវិញគំនូសតាង និង របារម៉ឺនុយ ឥឡូវមានពាក្យបញ្ជាសម្រាប់កែសម្រួលវត្ថុក្នុងគំនូសតាង ។
ចុចទ្វេរដងលើអត្ថបទចំណងជើងដែលមាន ។ ស៊ុមប្រផេះលេចឡើងជុំវិញអត្ថបទ ហើយអ្នកអាចធ្វើការផ្លាស់ប្ដូរ ។ ចុច បញ្ចូល(Enter) ដើម្បីបង្កើតបន្ទាត់ថ្មី ។
If no title text exists, choose Insert - Titles to enter the text in a dialog.
ចុចតែមួយដងនៅលើចំណងជើង អនុញ្ញាតឲ្យអ្នកផ្លាស់ទីវាដោយកណ្តុរ ។
ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទ្រង់ទ្រាយរបស់ចំណងជើងមេ ជ្រើស ទ្រង់ទ្រាយ - ចំណងជើង - ចំណងជើងមេ ។ នេះបើកប្រអប់ ចំណងជើង ។
ជ្រើសផ្ទាំងមួយក្នុងចំណោមផ្ទាំងដែលមានក្នុងប្រអប់ ដើម្បីធ្វើការកែប្រែ ។
ចុច យល់ព្រម ។ ក្នុងឯកសាររបស់អ្នក ចុចខាងក្រៅគំនូសតាងដើម្បីចេញពីរបៀបកែសម្រួល ។