LibreOffice 25.2 Help
ដើម្បីកែសម្រួលតាងរបស់គំនូសតាងមួយ ៖
ចុចទ្វេដងលើគំនូសតាង ។
ស៊ុមពណ៌ប្រផេះមួយនឹងលេចឡើងជុំវិញគំនូសតាង និង របារម៉ឺនុយ ឥឡូវមានពាក្យបញ្ជាសម្រាប់កែសម្រួលវត្ថុក្នុងគំនូសតាង ។
ជ្រើស ទ្រង់ទ្រាយ - តាង ឬ ចុចទ្វេដងលើតាង ។ នេះបើកប្រអប់ តាង ។
ជ្រើសពីផ្ទាំងដែលមាន ដើម្បីធ្វើការកែប្រែ បន្ទាប់មកចុច យល់ព្រម ។
ដើម្បីជ្រើសតាង ដំបូងចុចទ្វេដងលើគំនូសតាង (មើលជំហានទី១) បន្ទាប់មកចុចលើតាង ។ ឥឡូវអ្នកអាចផ្លាស់ទីតាងក្នុងគំនូសតាង ដោយប្រើកណ្តុរ ។