ការ​បញ្ចូល​គំនូសតាង

វិធី​សាស្ត្រ​ផ្សេង​គ្នា​មាន​ដើម្បី​ចាប់ផ្ដើម​គំនូស​តាង ៖

រូប​តំណាង​ចំណាំ

នៅ​ក្នុង Calc, គំនូសតាង​គឺជា​វត្ថុ​នៅ​លើ​សន្លឹក​ដែល​អាច​ត្រូវ​បាន​ចម្លង និង​បិទភ្ជាប់​ទៅ​សន្លឹក​ផ្សេង​នៃ​ឯកសារ​ដូចគ្នា​បាន ស៊េរី​ទិន្នន័យ​នឹង​នៅ​បន្ត​ភ្ជាប់​ទៅ​ជួរ​នៅ​សន្លឹក​ផ្សេង​ដដែល។ បើ​វា​បាន​បិទភ្ជាប់​ទៅកាន់​ឯកសារ Calc ផ្សេងទៀត ដែល​វា​មាន​តារាង​ទិន្នន័យ​គំនូសតាង​ផ្ទាល់ខ្លួន​របស់​វា នោះ​វា​នឹង​លែង​តភ្ជាប់​ទៅ​ជួរ​ដើម​របស់​វា​ទៀតហើយ។


គំនូស​តាង​ក្នុង​សៀវភៅ​បញ្ជី Calc

  1. ចុច​ខាង​ក្នុង​ជួរ​ក្រឡា ដែល​អ្នក​ចង់​បង្ហាញ​ក្នុង​គំនូស​តាង​របស់​អ្នក ។

  2. ចុច​រូបតំណាង បញ្ចូល​គំនូសតាង​ នៅលើ​របារ​ឧបករណ៍ ស្តង់ដារ ។

    អ្នក​ឃើញ​ការ​មើល​ជាមុន​នៃ​គំនូស​តាង និង​អ្នក​ជំនួយ​ការ​គំនូស​តាង ។

  3. ធ្វើ​តាម​សេចក្ដី​ណែនាំ​ក្នុង អ្នក​ជំនួយ​ការ​គំនូស​តាង ដើម្បី​បង្កើត​គំនូស​តាង ។

គំនូស​តាង​ក្នុង​ឯកសារ​អត្ថបទ Writer

ក្នុង​ឯកសារ Writer អ្នក​អាច​បញ្ចូល​គំនូស​តាង​ដែល​មាន​មូលដ្ឋាន​លើ​តម្លៃ​ក្នុង​តារាង Writer ។

  1. ចុច​ខាង​ក្នុង​តារាង Writer ។

  2. ជ្រើស បញ្ចូល - វត្ថុ - គំនូស​តាង ។

    អ្នក​ឃើញ​ការ​មើល​ជាមុន​នៃ​គំនូស​តាង និង​អ្នក​ជំនួយ​ការ​គំនូស​តាង ។

  3. ធ្វើ​តាម​សេចក្ដី​ណែនាំ​ក្នុង អ្នក​ជំនួយ​ការ​គំនូស​តាង ដើម្បី​បង្កើត​គំនូស​តាង ។

គំនូស​តាង​ដែល​មាន​មូលដ្ឋាន​លើ​តម្លៃ​នៃ​ខ្លួន​វា

Please support us!