អ្នក​ជំនួយការ​តារាង - កំណត់​ប្រភេទ និង​ទ្រង់ទ្រាយ

បញ្ជាក់​ព័ត៌មាន​​វាល​សម្រាប់​វាល​ដែល​បាន​ជ្រើស​របស់​អ្នក ។

វាល​​ដែល​បាន​ជ្រើស

ជ្រើស​វាល​មួយ​ដើម្បី​កែសម្រួល​ព័ត៌មាន​វាល ។

^

ចុច​ដើម្បី​ផ្លាស់ទី​វាល​ដែល​បាន​ជ្រើ​ស​​ឡើង​លើ​មួយ​ធាតុ​ក្នុង​បញ្ជី ។

v

ចុច​ដើម្បី​ផ្លាស់ទី​វាល​ដែល​បាន​ជ្រើស​ចុះ​ក្រោម​មួយ​ធាតុ​ក្នុង​បញ្ជី ។

យក​វាល​ដែល​បាន​ជ្រើស​ចេញ​ពី​ប្រអប់​បញ្ជី ។

+

បន្ថែម​វាល​ទិន្នន័យ​ថ្មី​មួយ​ទៅ​ប្រអប់​បញ្ជី ។

ព័ត៌មាន​វាល

ឈ្មោះ​វាល​

បង្ហាញ​ឈ្មោះ​វាល​ទិន្នន័យ​ដែល​បាន​ជ្រើស​ ។ បើ​អ្នក​ចង់​ អ្នក​អាច​បញ្ចូល​ឈ្មោះ​ថ្មីមួយ​ ។

ប្រភេទ​វាល

ជ្រើស​ប្រភេទ​វាល​មួយ ។

តម្លៃ​ស្វ័យប្រវត្តិ

ប្រសិន​បើ​កំណត់​ទៅ​ជា បាទ/ចាស តម្លៃ​សម្រាប់​វាល​ទិន្នន័យ​នេះ​ត្រូវបាន​បង្កើត​ដោយ​ម៉ាស៊ីន​មូលដ្ឋាន​ទិន្នន័យ ។

ទាម​ទារ​ការ​បញ្ចូល

បើ​កំណត់​ទៅ​បាទ វាល​នេះ​មិន​អាច​ទទេ ។

ប្រវែង

បញ្ជាក់​​ចំនួន​ចំនួន​តួអក្សរ​សម្រាប់​វាល​ទិន្នន័យ ។

ខ្ទង់​ទសភាគ

បញ្ជាក់​ចំនួន​ខ្ទង់​ទសភាគ​សម្រាប់​វាលទិន្នន័យ ។ ជម្រើស​នេះ​អាច​ប្រើ​បាន​សម្រាប់​តែ​វាល​​ជា​លេខ ឬ​ទសភាគ ។

តម្លៃ​លំនាំដើម

បញ្ជាក់​​តម្លៃ​លំនាំដើម​សម្រាប់​ក្រឡា​ទទឹង​ បាទ/ទេ ។

សេចក្តី​​ថ្លែង​​ការ​ណ៍​​ដែល​​កើន​​ស្វ័យ​​ប្រវត្តិ

បញ្ជូល​អ្នក​បញ្ជាក់​​ពាក្យ​បញ្ជា​ SQL ដែល​ណែនាំ​​ប្រភព​ទិន្នន័យ​​ទៅ​វាល​​ទិន្នន័យ​ចំនួន​គត់​​កើន​ឡើង​ស្វ័យ​ប្រវត្តិដែល​បាន​បញ្ជាក់ ។ ឧទាហរណ៍​ សេចក្តី​ថ្លែងការណ៍ MySQL ខាង​ក្រោម​នេះ ​បាន​ប្រើ​សេចក្តី​ថ្លែងការណ៍ AUTO_INCREMENT ដើម្បី​បង្កើន​​ក្រឡាទទឹង"លេខ​សម្គាល់​" គ្រប់​ពេល​ដែល​សេចក្តី​ថ្លែងការណ៍​វាល​ទិន្នន័យ​មួយ ៖

CREATE TABLE "table1" ("id" INTEGER AUTO_INCREMENT)

សម្រាប់​ឧទាហរណ៍​នេះ អ្នក​ត្រូវ​តែ​បញ្ចូល AUTO_INCREMENT ទៅ​ក្នុង​ប្រអប់​ថ្លែង​ការណ៍បង្កើន​ស្វ័យ​ប្រវត្តិ ។

អ្នក​ជំនួយការ​តារាង - កំណត់​កូនសោ​សំខាន់​

Please support us!