Properties

លក្ខណសម្បត្តិ​របស់ កម្មវិធី​បង្កើត​របាយការណ៍ តែងតែ​បង្ហាញ​លក្ខណសម្បត្តិ​របស់​វត្ថុ​ដែល​បានជ្រើស​បច្ចុប្បន្ន​នៅ​ក្នុង​ទិដ្ឋភាព​កម្មវិធី​បង្កើត​របាយការណ៍ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

Press Shift-F1 and point with the mouse at an input box to see a help text for this input box.


នៅពេល​ចាប់ផ្ដើម​​កម្មវិធី​បង្កើត​របាយការណ៍​​ដំបូង បង្អួច​លក្ខណសម្បត្តិ​នឹង​បង្ហាញ​ទំព័រ​ផ្ទាំង ទិន្នន័យ សម្រាប់​របាយការណ៍​ទាំងមូល ។

ជ្រើស​តារាង​ពី​បញ្ជី​មាតិកា បន្ទាប់មក​សង្កត់​ថេប ឬ​ចុច​ខាងក្រៅ​ប្រអប់​បញ្ចូល​ដើម្បី​ចេញពី​ប្រអប់​បញ្ចូល ។

The Add fields to report window is shown automatically when you have selected a table in the Contents box and leave that box. You can also click the Add Field icon on the toolbar, or choose View - Add Field.

ទំព័រ​ផ្ទាំង ទូទៅ អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្លាស់ប្ដូរ​ឈ្មោះ​របស់​របាយការណ៍ និង​ដើម្បី​បិទ​ផ្ទៃ​បឋមកថា​ទំព័រ ឬ​បាតកថា​ទំព័រ ក្នុង​ចំណោម​របាយ​ការ​ផ្សេងទៀត ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

To display the Data or General tab page for the whole report, choose Edit - Select All - Select Report.


ប្រសិន​បើ​អ្នក​ចុច​លើ​ផ្ទៃ​បឋមកថា​ទំព័រ ឬ​បាតកថា​ទំព័រ​ដោយ​មិន​ជ្រើស​វត្ថុ​ណាមួយ​ទៀត អ្នក​នឹង​ឃើញ​ទំព័រ​ផ្ទាំង ទូទៅ សម្រាប់​ផ្ទៃ​នោះ ។

អ្នក​អាច​កែសម្រួល​លក្ខណសម្បត្តិ​ដែល​មើល​ឃើញ​សម្រាប់​ផ្ទៃ ។

ប្រសិន​បើ​កន្សោម​បោះពុម្ព​លក្ខខណ្ឌ​វាយ​តម្លៃ​ទៅ TRUE នោះ​វត្ថុ​ដែល​បាន​ជ្រើស​នឹង​ត្រូវ​បាន​បោះពុម្ព ។

ប្រសិន​បើ​អ្នក​ចុច​លើ​ផ្ទៃ សេចក្ដី​លម្អិត ដោយ​មិន​ជ្រើស​ធាតុ​ណាមួយ​ទេ នោះ​អ្នក​នឹង​ឃើញ​ទំព័រ​ផ្ទាំង ទូទៅ សម្រាប់​ផ្ទៃ​នោះ ។

អ្នក​អាច​បញ្ជាក់​លក្ខណសម្បត្តិ​មួយ​ចំនួន​ដើម្បី​លៃតម្រូវ​​វិធី​ដែល​កំណត់ត្រា​ត្រូវ​បាន​បោះពុម្ព ។

បញ្ចូល​វាល​ទិន្នន័យ​មួយចំនួន​ទៅ​ក្នុង​ផ្ទៃ​សេចក្ដី​លម្អិត ឬ​បញ្ចូល​វា​​ល​ត្រួតពិនិត្យ​ទៅ​ក្នុង​ផ្ទៃ​ណាមួយ ។ នៅពេល​ដែល​អ្នក​ជ្រើស​វាល​ដែល​បាន​បញ្ចូល​មួយ អ្នក​អាច​កំណត់​លក្ខណសម្បត្តិ​នៅ​ក្នុង​បង្អួច​លក្ខណសម្បត្តិ ។

ចំពោះ​វាល​ស្លាក អ្នក​អាច​ផ្លាស់ប្ដូរ​អត្ថបទ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ប្រអប់​បញ្ចូល​ស្លាក ។

ចំពោះ​រូបភាព អ្នក​អាច​បញ្ជាក់​ដើម្បី​បញ្ចូល​​រូបភាព​ជា​តំណ​ទៅ​ឯកសារ ឬ​ជា​វត្ថុ​ដែល​បាន​បង្កប់​នៅក្នុង​ឯកសារ Base ។ ជម្រើស​ដែល​បាន​បង្កប់ បង្កើន​ទំហំ​នៃ​ឯកសារ Base នៅ​ខណៈ​ដែល​ជម្រើស​តំណ​គឺ​មិន​​អាច​ប្រើ​បាន​ជាមួយ​នឹង​កុំព្យូទ័រ​ផ្សេងទៀត ។

នៅលើ​ទំព័រ​ផ្ទាំង ទូទៅ នៃ​វាល​ទិន្នន័យ អ្នក​អាច​កំណត់​លក្ខណសម្បត្តិ​ទ្រង់ទ្រាយ ក្នុង​ចំណោម​លក្ខណសម្បត្តិ​ផ្សេងទៀត ។

នៅលើ​ទំព័រ​ផ្ទាំង​ទិន្នន័យ អ្នក​អាច​ផ្លាស់ប្ដូរ​មាតិកា​ទិន្នន័យ​ដើម្បី​បង្ហាញ ។

Please support us!