LibreOffice 7.3 Help
អ្នកអាចបើកប្រអប់លេខទំព័ររបស់ កម្មវិធីបង្កើតរបាយការណ៍ ដោយជ្រើស ។
សង្កត់ ប្ដូរ(Shift)-F1 ហើយចង្អុរកណ្ដុរទៅប្រអប់បញ្ចូលដើម្បីមើលអត្ថបទជំនួយរបស់ប្រអប់បញ្ចូលនេះ ។
ជ្រើសទ្រង់ទ្រាយសម្រាប់លេខទំព័រ ជ្រើស "ទំព័រ N" ឬ"ទំព័រ N នៃ M" ក៏បាន ដែល N តំណាងឲ្យលេខទំព័របច្ចុប្បន្ន និង M តំណាងឲ្យលេខទំព័រសរុបនៅក្នុងរបាយការណ៍ ។
ជ្រើសដើម្បីបង្ហាញលេខទំព័រនៅក្នុងផ្ទៃបឋមកថាទំព័រ ឬនៅក្នុងផ្ទៃបាតកថាទំព័រ ។
ជ្រើសការតម្រឹម ។ តាមលំនាំដើមលេខទំព័រគឺត្រូវបានដាក់នូវកណ្ដាលរវាងរឹមខាងឆ្វេង និងរឹមខាងស្ដាំ ។ អ្នកអាចតម្រឹមវាលទៅឆ្វេង ឬទៅស្ដាំបាន ។ អ្នកក៏អាចជ្រើសខាងក្នុងដើម្បីបោះពុម្ពលេខទំព័រនៅលើទំព័រសេសនៅចំហៀងខាងឆ្វេង និងលេខទំព័រគូនៅចំហៀងខាងស្ដាំ ។ ជ្រើសខាងក្រៅសម្រាប់ការតម្រឹមផ្ទុយមកវិញ ។
នៅពេលដែលចុច យល់ព្រម វាលទិន្នន័យសម្រាប់លេខទំព័រគឺត្រូវបានបញ្ចូល ។ ប្រសិនបើមិនមានផ្ទៃបឋមកថា ឬបាតកថា ផ្ទៃនឹងត្រូវបានបង្កើតតាមដែលត្រូវការ ។
អ្នកអាចចុចលើវាលទិន្នន័យ ហើយអូសទៅកាន់ទីតាំងផ្សេងទៀតក្នុងផ្ទៃដូចគ្នា ឬកែសម្រួលលក្ខណសម្បត្តិនៅក្នុងបង្អួចលក្ខណសម្បត្តិ ។