កម្មវិធី​រុករក​របាយការណ៍

អ្នក​អាច​បើក​បង្អួច​កម្មវិធី​រុករក​របាយការណ៍​របស់ កម្មវិធី​បង្កើត​របាយការណ៍​ ដោយ​ជ្រើសមើល - កម្មវិធី​រុករក​របាយការណ៍ ។

កម្មវិធី​រុករក​របាយការណ៍ បង្ហាញ​ពី​រចនា​សម្ព័ន្ធ​របស់​របាយការណ៍ ។ អ្នក​អាច​ប្រើ​កម្មវិធី​រុករក​របាយការណ៍​ដើម្បី​បញ្ចូល​អនុគមន៍​ទៅ​ក្នុង​របាយការណ៍ ។

ចុច​លើ​ធាតុ​មួយ​នៅ​ក្នុង​កម្មវិធី​រុករក​របាយការណ៍ ។ វត្ថុ​ ឬ​ផ្ទៃ​ដែល​ទាក់ទង​ត្រូវ​បាន​ជ្រើស​នៅ​ក្នុង​ទិដ្ឋភាព​បង្កើត​របាយការណ៍ ។ ចុច​ខាង​ស្ដាំលើ​ធាតុ​ដើម្បី​បើក​ម៉ឺនុយ​បរិបទ ។

បញ្ចូល​អនុគមន៍​ទៅ​របាយការណ៍

នៅ​ក្នុង​ម៉ឺនុយ​បរិបទ​នៃ​កម្មវិធី​រុករក​របាយការណ៍ អ្នក​នឹង​ឃើញ​ពាក្យ​បញ្ជា​ដូច​គ្នា​ ដូច​នៅ​ក្នុង​ទិដ្ឋភាព​បង្កើត​របាយការណ៍ បូក​បន្ថែម​នឹង​ពាក្យ​បញ្ជា​បន្ថែម​ ដើម្បី​បង្កើត​មុខងារ​ថ្មី ​ឬ​ដើម្បី​លុប​ពួកវា ។

Functions can be entered using a syntax as specified by the OpenFormula proposal.

See Wiki page about Base for some more help regarding the functions in a report.

គណនា​ផលបូក​សម្រាប់​កម្មវិធី​នីមួយៗ

  1. បើក​កម្មវិធី រុករក​របាយការណ៍ ។

  2. បើក​ធាតុ​ការ​ដាក់ក្រុម និង​ក្រុម ដែល​អ្នក​ចង់​គណនា​តម្លៃ ។

    ក្រុម មាន​ធាតុ​រង ដែលហៅថា​អនុគមន៍ ។

  3. បើក​ម៉ឺនុយ​បរិបទ (ចុច​កណ្ដុរ​ស្ដាំ) លើ​ធាតុ​អនុគមន៍ ជ្រើស​បង្កើត​អនុគមន៍​ថ្មី ហើយ​ជ្រើស​វា ។

    នៅក្នុង​កម្មវិធី រុករក​លក្ខណសម្បត្តិ អ្នក​ឃើញ​អនុគមន៍ ។

  4. ផ្លាស់ប្ដូរ​ឈ្មោះ ឧ. CostCalc និង​រូបមន្តជា [CostCalc] + [បញ្ចូល​ឈ្មោះ​ជួរឈរ​តម្លៃ​របស់​អ្នក] ។

  5. ក្នុង​តម្លៃ​ចាប់ផ្ដើម បញ្ចូល ០ ។

  6. ឥឡូវ អ្នក​អាច​បញ្ចូល​វាល​អត្ថបទ ហើយ​ចង​វា​ទៅ [CostCalc] របស់​អ្នក (លេចឡើង​ក្នុង​ប្រអប់​បញ្ជី​វាល​ទិន្នន័យ) ។

ប្រហែលជា​អ្នក​អាច​កំណត់​តម្លៃ​ដំបូង​ដ​ទៅតម្លៃ​របស់​វាល​ដូចជា [វាល] ។

ប្រសិន​បើ​មាន​វាល​ទទេ​ក្នុង​ជួរឈរ​តម្លៃ ប្រើ​រូបមន្ត​ដូចខាងក្រោម​ដើម្បី​ជំនួស​មាតិកា​របស់​វាល​ទទេ​ដោយ​សូន្យ ៖

[SumCost] + IF(ISBLANK([field]);0;[field])

Please support us!