ការ​តភ្ជាប់ LDAP ​

បញ្ជាក់​​ការ​កំណត់​សម្រាប់​នាំចូល​មូលដ្ឋាន​ទិន្នន័យ ដោយ​ប្រើ​ LDAP (ពិធីការ​ចូល​ដំណើរការ​ថត​ស្រាល) ។ ទំព័រ​នេះ​មាន​តែ​ក្នុង​ករណី​ដែល​អ្នក​បាន​ចុះ​ឈ្មោះ​ម៉ាស៊ីន​បម្រើ​ LDAP ជា​មូលដ្ឋាន​ទិន្នន័យ​អាសយដ្ឋាន ។

​URL​ របស់​ម៉ាស៊ីន​បម្រើ

បញ្ចូល​ឈ្មោះ​ម៉ាស៊ីន​បម្រើ LDAP ដោយ​ប្រើ​ទ្រង់ទ្រាយ ldap.server.com ។

DN មូលដ្ឋាន

បញ្ចូល​ចំណុច​ចាប់ផ្តើម​ដើម្បី​ស្វែងរក​មូលដ្ឋាន​ទិន្នន័យ LDAP ឧទាហរណ៍ dc=com ។

លេខ​ច្រក

បញ្ចូល​ច្រក​នៃ​ម៉ាស៊ីន​បម្រើ LDAP ជា​ធម្មតា 389 ។

ប្រើ​​ការ​តភ្ជាប់​សុវត្ថិភាព (SSL)

បង្កើត​ការ​តភ្ជាប់​សុវត្ថិភាព​មួយ​ទៅ​កាន់​ម៉ាស៊ីន​បម្រើ LDAP តាម​រយៈ Secure Sockets Layer (SSL) ។ តាម​លំនាំដើម ការ​តភ្ជាប់ SSL ប្រើ​ច្រក 636 ។ ការ​តភ្ជាប់​ធម្មតា​ប្រើ​ច្រក 389 ។

Please support us!