រក្សាទុក ហើយ​ធ្វើ​បន្ត

បញ្ជាក់​​​ថាតើ​អ្នក​ចង់​ចុះឈ្មោះ​មូលដ្ឋាន​ទិន្នន័យ បើក​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​កែសម្រួល ឬ​បញ្ចូល​តារាង​ថ្មី​មួយ ។

បាទ ចុះ​ឈ្មោះ​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ខ្ញុំ

ជ្រើស​ដើម្បី​ចុះឈ្មោះ​មូលដ្ឋាន​ទិន្នន័យ​នៅ​ក្នុង​ច្បាប់​ចម្លង LibreOffice អ្នកប្រើ​របស់​អ្នក ។ បន្ទាប់​ពី​ចុះឈ្មោះ មូលដ្ឋាន​ទិន្នន័យ​ត្រូវបាន​បង្ហាញ​ក្នុង​បង្អួច មើល - ប្រភព​ទិន្នន័យ ។ អ្នក​ត្រូវតែ​ចុះឈ្មោះ​មូលដ្ឋាន​ទិន្នន័យ ដើម្បី​អាច​បញ្ចូល​វាល​មូលដ្ឋាន​ទិន្នន័យ​ក្នុង​ឯកសារ (បញ្ចូល - វាល - ផ្សេងៗ) ឬក្នុងសំបុត្រ​សំណុំបែបបទ ។

ទេ កុំ​ចុះ​ឈ្មោះ​មូលដ្ឋាន​ទិន្នន័យ

ជ្រើស​ដើម្បី​រក្សាទុក​ព័ត៌មាន​មូលដ្ឋាន​ទិន្នន័យ​ តែ​ក្នុង​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​ដែល​បាន​បង្កើត ។

បើក​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​កែសម្រួល

ជ្រើស​ដើម្បី​ហៅ​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ដែល​អ្នក​អាច​កែសម្រួល រចនាសម្ព័ន្ធ​មូលដ្ឋាន​ទិន្នន័យ ។

បង្កើត​តារាង​ដោយ​ប្រើ​អ្នក​ជំនួយការ​តារាង

ជ្រើស​ដើម្បី​ហៅ អ្នក​ជំនួយការ​តារាង បន្ទាប់​ពី​អ្នក​ជំនួយការ​មូលដ្ឋាន​ទិន្នន័យ​បាន​បញ្ចប់ ។

អ្នក​ជំនួយការ​មូលដ្ឋាន​ទិន្នន័យ

Please support us!