Select Database

បង្កើត​មូលដ្ឋាន​ទិន្នន័យ​ថ្មី បើក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ឬ​តភ្ជាប់​ទៅ​មូលដ្ឋាន​ទិន្នន័យ​ដែល​មាន​ស្រាប់​​មួយ ។

បង្កើត​មូលដ្ឋាន​ទិន្នន័យ​ថ្មី​មួយ

បង្កើត​មូលដ្ឋាន​ទិន្នន័យ​ថ្មី​មួយ ជម្រើស​នេះ​ប្រើ​ម៉ាស៊ីន​ស្វែងរក​មូលដ្ឋាន​ទិន្នន័យ​ HSQL ដោយ​មាន​ការ​កំណត់​លំនាំ​ដើម ។ ទំព័រ​ចុង​ក្រោយ​នៃ​អ្នក​ជំនួយការ​លេច​ឡើង​បន្ទាប់​ពី​នោះ ។

ទំព័រ​បណ្ដាញ​ខាង​ក្នុង​អំពី HSQL ។

បើក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​ដែលមាន​ស្រាប់​មួយ

ជ្រើស​បើក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​មួយ ពី​បញ្ជី​ឯកសារ​ដែល​បាន​ប្រើ​ថ្មីៗនេះ ឬ​ពី​ប្រអប់​ជ្រើស​ឯកសារ​មួយ ។

បាន​ប្រើ​ថ្មីៗ​នេះ

ជ្រើស​បើក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​មួយ ពី​បញ្ជី​ឯកសារ​ដែល​បាន​ប្រើ​ថ្មីៗ​នេះ ។ ចុច បញ្ចប់ ដើម្បី​បើក និង​ចេញ​ពី​អ្នកជំនួយការ​ភ្លាមៗ ។

បើក

បើក​ប្រអប់​ជ្រើស​ឯកសារ​​មួយ នោះ​អ្នក​អាច​ជ្រើស​ឯកសារ​​មូលដ្ឋាន​ទិន្នន័យ​មួយ ។ ចុច បើក ឬ​យល់ព្រម ក្នុង​ប្រអប់​ជ្រើស​ឯកសារ ដើម្បី​បើក​ឯកសារភ្លាមៗ និង​ចេញ​ពី​អ្នក​ជំនួយការ ។

ភ្ជាប់​ទៅ​មូលដ្ឋាន​ទិន្នន័យ​ដែល​មាន​ស្រាប់

ជ្រើស​ដើម្បី​បង្កើត​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ការ​តភ្ជាប់​មូលដ្ឋាន​ទិន្នន័យ​ដែល​មាន​ស្រាប់ ។

ប្រភេទ​មូលដ្ឋាន​ទិន្នន័យ

ជ្រើស​ប្រភេទ​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ការ​តភ្ជាប់​មូលដ្ឋាន​ទិន្នន័យ​ដែល​មាន​ស្រាប់ ។

note

សៀវភៅ​អាសយដ្ឋាន Outlook, Evolution, KDE និង​ប្រភេទ​មូលដ្ឋាន​ទិន្នន័យ Seamonkey​ មិន​ត្រូវការ​ព័ត៌មាន​បន្ថែម​ឡើយ ។ សម្រាប់​ប្រភេទ​មូលដ្ឋាន​ទិន្នន័យ​ផ្សេង​ទៀត អ្នកជំនួយការ​មាន​ទំព័រ​បន្ថែម​ ដើម្បី​បញ្ជាក់​ព័ត៌មាន​ដែល​ត្រូវការ ។


ទំព័រ​អ្នក​ជំនួយការ​បន្ទាប់​ជា​ទំព័រ​មួយ​ក្នុង​ចំនោម​ទំព័រ​ខាង​ក្រោម ៖

រក្សាទុក ហើយ​ធ្វើ​បន្ត

បញ្ជាក់​​​ថាតើ​អ្នក​ចង់​ចុះឈ្មោះ​មូលដ្ឋាន​ទិន្នន័យ បើក​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​កែសម្រួល ឬ​បញ្ចូល​តារាង​ថ្មី​មួយ ។

ដំឡើង​ការ​តភ្ជាប់​ឯកសារ​អត្ថបទ

ដំឡើង​ការ​តភ្ជាប់ Microsoft Access ឬ Microsoft Access 2007

ដំឡើង​ការ​តភ្ជាប់​ LDAP

ដំឡើង​ការ​តភ្ជាប់​ ADO

ដំឡើង​ការ​តភ្ជាប់​ JDBC

ដំឡើង​ការ​តភ្ជាប់​ Oracle database

MariaDB and MySQL Connection

ការ​កំណត់ ODBC

ដំឡើង​ការ​តភ្ជាប់ Spreadsheet

Please support us!